ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយចំពោះបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពបំផុត
ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហេតុនេះក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា ធ្វើការជាមួយគ្នាឲ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវខ្ពស់ មានភាពម្ចាស់ការ ពិសេសប្រសិនបើមានភាពចាំបាច់នោះ ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ...