Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

ដោយ Pothe Thun
07/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី សារ៉ា លារី លេខាទី១ របស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ក្រោយបញ្ចប់គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្រោមជំនួយឧបត្ថមពីសារជីវកម្មសោតទស្សន៍ABC អូស្រ្តាលី រយៈពេល៨ឆ្នាំ ក្នុងខេត្តចំនួន៤ រួមមាន សៀមរាប បាត់ដំបង កំពង់ចាម និងកំពត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម លីវ សុខុន បានសម្តែងការការីករាយ និងថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអូស្រ្តាលីតាមរយៈទីភ្នាក់ងារអូស្រ្តាលី ដើម្បីអភិវឌ្ឍន៍អន្តរជាតិ បានគាំទ្រ និងឧបត្ថម្ភគម្រោងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដើម្បីជំរុញប្រជាពលរដ្ឋឲ្យកាន់តែមានលទ្ធភាពខ្ពស់ ក្នុងការសម្តែងមតិរបស់ពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា។ គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឬ CCAP បានបង្កើនសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ របស់មន្ទីរព័ត៌មានខេត្ត តាមរយៈការចូលរួមរបស់វិទ្យុខេត្ត ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទាក់ទងជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ និងអង្គការសង្គមស៊ីវិលនានា ដែលអាចធ្វើឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយគុណភាព ដើម្បីឱ្យប្រជាពលរដ្ឋបានស្វែងរកគណនេយ្យភាព និងតម្លាភាពកាន់តែប្រសើរ ។

ឯកឧត្តមបន្តថា មន្ទីរព័ត៌មានខេត្តសៀមរាប ទោះបីក្រោយបញ្ចប់គម្រោង ដែលធ្លាប់គាំទ្រដោយCCAP នៅអំឡុងខែ កញ្ញាឆ្នាំ២០១៨ ក៏ដោយ ប៉ុន្តែក្នុងនោះមន្ទីរនៅតែជំរុញ និងបន្តអនុវត្តផលិតកម្មវិធី ប្រកបដោយនិរន្តភាព ដើម្បីផ្តល់ព័ត៌មាន និងភ្ជាប់ទំនាក់ទំនងរវាងអាជ្ញាធរទៅកាន់ប្រជាពលរដ្ឋ តាមរយៈការផលិតកម្មសន្ទនាមតិ កម្មវិធីយើងបាន និងកម្មវិធីសំឡេងយុវវ័យ ដោយមានការចូលរួមពីវាគ្មិនជំនាញគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់និនាការនយោបាយឡើយ ។ ជាមួយគ្នានេះ មន្ទីរថែមទាំងពង្រីកការផ្សាយពីវិទ្យុ ទៅទូរទស្សន៍បន្ថែមទៀតផង បើទោះជាជួបឧបស័គ្គ និងបញ្ហាប្រឈមមួយចំនួនក្តី ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី សារ៉ា លារី ក៏បានសម្តែងការកោតសសើរចំពោះមន្ត្រី និងថ្នាក់ដកមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានអនុវត្តគម្រោង CCAPកន្លងមក បើទោះបីជាបានបញ្ចប់គម្រោងដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលីហើយក្តី ប៉ុន្តែមន្ទីរនៅតែបន្តអនុវត្ត និងរក្សាអត្តសញ្ញាណដើម នៃកម្មវិធីទាំងអស់ ។ ជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្រោមការឧបត្ថមពីសារជីវកម្មសោតទស្សន៍អូស្រ្តាលី បានផ្តោតទៅលើមន្ទីរព័ត៌មានខេត្តគោលដៅចំនួន៤រួមមាន សៀមរាប បាត់ដំបង កំពង់ចាម កំពត ដោយអនុវត្តជា៣ដំណាកកាល ចាប់តាំងពីឆ្នាំ២០១១ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨ ៕

អត្ថបទ៖បុង ឆវន្ត ,រូបភាព៖ ធន់ ពុថេ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: មន្ទីរព័ត៌មាន ខេត្តសៀមរាបស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កសិករនៅខេត្ដសៀមរាប ត្អូញត្អែរពីដំណាំស្លឹកគូរឆាយ គ្មានទីផ្សារ ក្រោយផ្ទុះជំងឺកូវីដ១៩

កសិករនៅខេត្ដសៀមរាប ត្អូញត្អែរពីដំណាំស្លឹកគូរឆាយ គ្មានទីផ្សារ ក្រោយផ្ទុះជំងឺកូវីដ១៩

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព

ខេត្តសៀមរាប៖កម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ សម្រាប់ថ្ងៃឈប់សម្រាកសង ៥ថ្ងៃ

ខេត្តសៀមរាប៖កម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ សម្រាប់ថ្ងៃឈប់សម្រាកសង ៥ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.