Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព

ដោយ Pothe Thun
07/08/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព គម្រោងដាក់បញ្ចូលពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាការស្លាប់ របួស នឹងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ ដែលមន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានការចូលរួមពីយុវជនស្ម័គ្រចិត្តកាកបាទក្រហម សិក្សានុសិស្សជាច្រើននាក់ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ខេត្តសៀមរាប ។

បើតាមលោកស្រី សំ សាវ៉ាង បង្ហាញ់ថា បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំរបស់ប្រទេសកម្ពុជា វាបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ បានធ្វើឱ្យបាត់បង់ធនធានមនុស្ស បន្សល់ទុកនូវកុមារកំព្រា ស្រ្តី មេម៉ាយ ជនពិការ ប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិ និងខូចខាតសណ្តាប់ធ្នាប់សង្គម គឺបណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវ មិនគោរពច្បាប់ចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរផងដែរ ។

ក្នុងនោះដែរ លោកស្រី សំ សាវ៉ាង ក៏បានជំរុញដល់ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួម សូមជួយណែនាំបងប្អូនយើងនៅក្នុងសមាជិគ្រួសារ និងអ្នកជិតខាង ឱ្យពួកគាត់ពេលបើកបរត្រូវពាក់មួក និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានជាប់ជាប្រចាំ បើកបរទៅតាមល្បឿនកំណត់ គោរពស្លាកសញ្ញាតាមដងផ្លូវ ជាដើម ដើម្បីជៀសវាងនៅការគ្រោះថ្នាក់ដោយយថាហេតុណាមួយបានកើតឡើង ។ ជាពិសេសនៅពេលដែលសិស្សានុសិស្ស ដែលបានមកចូលរួមនៅក្នុងកម្មវិធីនេះ យើងបានណែនាំរៀបចំឲ្យពួកគាត់រក្សានៅគម្លាតពីគ្នា នឹងការប្រើប្រាស់អនាម័យជាប្រចាំដោយទឹកសាប៊ូ ឬទឹកអាកុល ចែលជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

គួរបញ្ជាក់ផងដែរថា ចំពោះវគ្គបណ្តុះបណ្ដាលនេះ ក្រុមការងារក៏ណែនាំដល់សិស្សានុសិស្ស ពីរបៀបនៃការមួកពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង អប់រំផ្សព្វផ្សាយតាមថ្នាក់រៀន បានបង្រៀនអំពីរបៀបឆ្លងផ្លូវដោយសុវត្ថិភាព ហើយមានចែកខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ផ្សព្វផ្សាយព័ត៌មានពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ វិធីពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ និងសារសំខាន់ៗ នៃសុវត្ថិភាព “ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍’’ និងស្ទិកខ័រចំណាំងផ្លាតជនពិការផងដែរ >

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សុវត្ថិភាព​ចរាច​រណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប៖កម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ សម្រាប់ថ្ងៃឈប់សម្រាកសង ៥ថ្ងៃ

ខេត្តសៀមរាប៖កម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ សម្រាប់ថ្ងៃឈប់សម្រាកសង ៥ថ្ងៃ

ពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ១១៥គ្រួសារ មកពីឃុំចំនួន២ នៃស្រុកប្រាសាទបាគង ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ១១៥គ្រួសារ មកពីឃុំចំនួន២ នៃស្រុកប្រាសាទបាគង ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.