Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

ដោយ Pothe Thun
10/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំមួយនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អាជ្ញាធរក្រុង ស្រុកក្នុងទូទាំងខេត្ត ។

ឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍ថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន យ៉ាងមានប្រសិទ្ធភាព ដូច្នេះសុំឲ្យសមាជិកនៃអង្គប្រជុំត្រូវលើកឡើងនូវចំណុចណាមួយដែលធ្វើឲ្យការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តយើងនេះមាននិរន្តរភាព ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ជា “គោលដៅ ទេសចរណ៍ប្រកបដោយគុណភាព មានការគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់ បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិបានជាអតិបរមាសំដៅទាក់ទាញភ្ញៀវទេសចរ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ មានចំនួន១០ជំពូក ដោយផ្អែកលើអភិក្រមគោលចំនួន០២ គឺ ៖ ទី១. ការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ប្រកបដោយ គុណតម្លៃវិសេសវិសាល និង ២. ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ដែលមានការគិតគូរដល់ផលប្រយោជន៍ សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ទៀតថា ផែនការមេនេះ ក៏ត្រូវសម្រេចឲ្យបាននូវបំណងប្រាថ្នា ចំនួន០៣ដែរ គឺ ៖ ទី១. សៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ ជាលក្ខណៈជាសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត , ២. ធានាឲ្យបានផលប្រយោជន៍សេដ្ឋកិច្ច -សង្គមជាអតិបរមាពីវិស័យទេសចរណ៍ពោលគឺតំប ន់ប្រវត្តិសាស្ត្រអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិគូលេន និងតំបន់ជនបទ ដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ និង ទី៣. ខេត្តសៀមរាបត្រូវតែធ្វើការផ្លាស់ប្តូរពីគោលដៅទេសចរណ៍ទ្រង់ទ្រាយធំ ទៅជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរ កម្រិតខ្ពស់អាច បង្កើននូវចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាប័ន្ន ។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំនេះ ក៏មានការពិភាក្សាគ្នាយ៉ាងសកម្មផងដែរ ទៅលើចំណុចមួយចំនួនដែលជាបញ្ហាប្រឈមប៉ះពាល់ដល់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ក្នុងនោះនិរន្តរភាពនៃទឹកធ្លាក់ភ្នំគូលែន , និរន្តរភាពនៃទឹកស្ទឹងសៀមរាប , និរន្តរភាពនៃទឹកបឹងទន្លេសាប ខណៈបច្ចុប្បន្នមានការគោករាក់ ដើម្បីស្នើសុំដល់រាជរដ្ឋាភិបាលពិនិត្យនិងសម្រេច ។

មានប្រសាសន៍ក្នុងឱកាសនេះ លោក ពៅ ពិសិដ្ឋ បានថ្លែងនូវអំណរគុណចំពោះសមាជិកនៃអង្គប្រជុំ ដែលបានយកចិត្តទុកដាក់ក្នុងការពិភាក្សាគ្នាយ៉ាងផុលផុស ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនិរន្តរភាព នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ ព្រោះថាវិស័យទេសចរណ៍កម្ពុជា បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ដ៏វែងឆ្ងាយ និងមានភាពបត់បែនជាច្រើន ហើយរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ហើយកម្ពុជាត្រូវបន្តខិតខំដើម្បីសម្រេចទិសដៅអនាគតដែលតម្រូវឲ្យមានការកំណត់មាគ៌ាដឹកនាំការអភិវឌ្ឍប្រទេសជាតិដែលគ្រប់គ្រងបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹមមានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការអភិវឌ្ឍរបស់ខ្លួន ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ លោក ម៉ី សុខារឹទ្ធ

Tags: អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចកទទួលអំណោយសប្បុរសជនរបស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចកទទួលអំណោយសប្បុរសជនរបស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ

អាជ្ញាធជាតិអប្សរា គ្រោងនឹងជួសជុលនិងរៀបចំប្រាសាទបាយក្អែកអោយក្លាយជាសារមន្ទីរលម្ហរ និងកាន់តែទាក់ទាញ់

អាជ្ញាធជាតិអប្សរា គ្រោងនឹងជួសជុលនិងរៀបចំប្រាសាទបាយក្អែកអោយក្លាយជាសារមន្ទីរលម្ហរ និងកាន់តែទាក់ទាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.