Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចកទទួលអំណោយសប្បុរសជនរបស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ

ដោយ Pothe Thun
10/08/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋរងផលប៉ះពាល់ពេលជួបវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចក ក្រុង ខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌របស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកស្រី ឡេង ផល្លី នាយិកា ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ ដែរអំណោយដេលប្រគល់ជូន ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គក្រ មី ១កេស មុង១ ម៉ាស់ អាល់កុល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដែលពិធីនេះរៀបចំឡើងនៅបរិវេណ វត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ។

លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងសង្កាត់គោកចក មួយចំនួនតូចជាប្រជាកសិករ និង មួយចំនួនធំប្រកបការងារក្នុងវិស័យទេសចរណ៍ ។ ដោយបញ្ហានៃវិបត្តិជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ នៅខេត្តសៀមរាប ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពអាស្រ័យលើវិស័យទេសចរណ៍ បានរងការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ សំខាន់ចំពោះចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និង អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ ។

ក្នុងឱកាសនោះ លោកស្រីនាយិកា ឡេង ផល្លី មានប្រសាសន៍ថា គោលបំណងរបស់រ៉ូតថារីក្លឹបកម្ពុជាបង្កើតឡើង គឺដើមី្បបម្រើនៅក្នុងវិស័យមនុស្សធម៌ ដោយការប្រមូលនូវមូលនិធីពីសមាជិករបស់ខ្លួន តាមរយៈកម្មវិធីផ្សេងៗ ដូចជាការជឹះកង់ប្រមូលមូនិធិ ក្នុងការទ្រទ្រង់វិស័យមនុស្សធម៌ ។ ក្នុងនោះដោយមើលឃើញពីភាពលំបាក របស់ប្រជាពលរដ្ឋ ក្នុងពេលជួបប្រទះនូវវិបត្តិនៃជម្ងឺកូវិដ១៩ វាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ អ្វីដែលសំខាន់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប គឺវិស័យទេសចរណ៍ គឺមានសារសំខាន់បំផុត ព្រោះបើគ្មានភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនោះ គឺធ្វើ ឲ្យបាត់បង់នូវចំណូលប្រចាំថ្ងៃ ហើយមួយចំនួនបានជួបការខ្វះខាតយ៉ាងខ្លាំងទៀតផង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីនាយិកា បន្ថែមថា ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋាន ក្នុងការជួយសម្រាលបន្ទុកដ៏ធ្ងន់នេះ រ៉ូតថារីក្លឹបកម្ពុជា បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ មកផ្តល់ជូនគ្រួសារខ្វះខាតក្នុងសង្កាត់គោកចកនេះ ទោះបីអំណោយទាំងអស់នេះតិចតូចក្តី គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាព របស់បងប្អូនជាគ្រួសារងាយរងគ្រោះ ។

អត្ថបទ និង រូបភាព៖ គឿន វ៉េត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩សប្បុរសជនរបស់រ៉ូតារីក្លឹប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធជាតិអប្សរា គ្រោងនឹងជួសជុលនិងរៀបចំប្រាសាទបាយក្អែកអោយក្លាយជាសារមន្ទីរលម្ហរ និងកាន់តែទាក់ទាញ់

អាជ្ញាធជាតិអប្សរា គ្រោងនឹងជួសជុលនិងរៀបចំប្រាសាទបាយក្អែកអោយក្លាយជាសារមន្ទីរលម្ហរ និងកាន់តែទាក់ទាញ់

ផ្កាអូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរក្នុងស្រុក

ផ្កាអូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរក្នុងស្រុក

អភិបាលរងខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរនិងអង្គភាពជំនាញចុះត្រួតពិនិត្យការដាក់លក់អំបិលគ្មានជាតិអ៊ីយ៉ូដ ខណៈក្រសួងផែនការថា ការប្រើប្រាស់ជាតិអ៊ីយ៉ូដមានការធ្លាក់ចុះ

អភិបាលរងខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរនិងអង្គភាពជំនាញចុះត្រួតពិនិត្យការដាក់លក់អំបិលគ្មានជាតិអ៊ីយ៉ូដ ខណៈក្រសួងផែនការថា ការប្រើប្រាស់ជាតិអ៊ីយ៉ូដមានការធ្លាក់ចុះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.