Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរនិងអង្គភាពជំនាញចុះត្រួតពិនិត្យការដាក់លក់អំបិលគ្មានជាតិអ៊ីយ៉ូដ ខណៈក្រសួងផែនការថា ការប្រើប្រាស់ជាតិអ៊ីយ៉ូដមានការធ្លាក់ចុះ

ដោយ Pothe Thun
11/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលរងខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរនិងអង្គភាពជំនាញចុះត្រួតពិនិត្យការដាក់លក់អំបិលគ្មានជាតិអ៊ីយ៉ូដ ខណៈក្រសួងផែនការថា ការប្រើប្រាស់ជាតិអ៊ីយ៉ូដមានការធ្លាក់ចុះ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពិន ប្រាដក អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហាកង្វះជាតិអ៊ីយ៉ូដ គឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាចម្បងបីទៀតគឺ បញ្ហាកង្វះប្រូតេអ៊ីន និងថាមពល កង្វះជីវជាតិអា និងកង្វះជាតិដែក។ បញ្ហាកង្វះជាតិអ៊ីយ៉ូដបានបង្កឲ្យការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារមានភាពយឺតយ៉ាវ ហើយប្រសិនបើមានកង្វះជាតិអ៊ីយ៉ូដកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះ វានឹងបណ្តាលឲ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលប្រសូតមក វានឹងធ្វើឲ្យខួរក្បាលទារកមិនអាចលូតលាស់ និងមិនអាចកែលម្អវិញបានឡើយ ឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ជាដើម។

មានប្រសាសន៍ ក្នុងសិក្ខាសាលា ផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដពង្រឹង និងពង្រឹងអនុក្រឹត្យលេខ៦៩ ស្តីពីការគ្រប់គ្រងអំបិលអ៊ីយូដ នាព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២០ លោក ពិន ប្រាដក បានជំរុញឱ្យមន្ទីរ អង្គភាពជំនាញក្នុងខេត្តសៀមរាប ចុះត្រួតពិនិត្យគុណភាពអំបិលអ៊ីយ៉ូដ នៅកន្លែងផលិត និងនៅលើទីផ្សាជាប្រចាំ បន្តត្រួតពិនិត្យការប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រួមទាំងអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ ធ្វើការណែនាំអាជីវករ ពីស្លាកសញ្ញាអំបិលអ៊ីយ៉ូដថ្មីឲ្យមានប្រសិទ្ធភាព និងអំពាវនាវឱ្យអាជីវករបញ្ឈប់ការបញ្ជាទិញអំបិលគ្មានជាតិអ៊ីយ៉ូដ យកមកដាក់លក់នៅលើទីផ្សារបន្តទៀត ។

ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេធិការក្រសួងផែនការ បានឱ្យដឹងថា បច្ចុប្បន្ននៅលើទីផ្សារកម្ពុជា កំពុងតែមានវត្តមាន អំបិលដែលគ្មានជាតិអ៊ីយ៉ូដដាក់លក់យ៉ាងអនាធិបតេយ្យ បំពានទាំងស្រុងទៅលើបទប្បញ្ញត្តិចែងក្នុងអនុក្រឹត្យលេខ៦៩ ។ ឯកឧត្តម បន្តថា ទោះបីជាមានការត្រួតពិនិត្យពីសមត្ថិច្ចកាំកុងត្រូល និងពីភ្នាក់ងារមានសមត្ថកិច្ចពាក់ព័ន្ធខ្លះ ប៉ុន្តែសកម្មភាពទាំងនោះហាក់ដូចជាពុំទាន់បានស្រួចស្រាល់ និងស៊ីជម្រៅនៅឡើយ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពចរាចរអំបិលគ្មានជាតិអ៊ីយ៉ូដ ក្នុងទីផ្សារកម្ពុជា កាន់តែកើតឡើងគួរឲ្យព្រួយបារម្ភប៉ះពាល់ដល់ស្ថេរភាព នៃកម្មវិធីរបស់រាជរដ្ឋាភិបាលដែលទទួលបានជោគជ័យកន្លងមក។ ជាក់ស្តែងសកម្មភាពនាំចូលដោយលួចលាក់ ក៏ដូចជាចំហនូវអំបិលគ្មានជាតិអ៊ីយ៉ូដខុសច្បាប់តាមច្រកព្រំដែន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ប៉ាន ប៊ុនធឿន បានបន្ថែមថា ចំនួនគ្រួសារដែលប្រើប្រាស់អំបិលអ៊ីយ៉ូដ មានការធ្លាក់ជាចុះខ្លាំងបើប្រៀបធៀបពីចន្លោះឆ្នាំ២០១០ មាន៨២.៧% ឯចន្លោះឆ្នាំ២០១៤ មកបច្ចុប្បន្នមានត្រឹម ៦៨.៩% តែប៉ុណ្ណោះ ជាសញ្ញាមួយបង្ករឱ្យមានការព្រួយបារម្ភជាខ្លាំង ។ ដើម្បីលុបបំបាត់ការធ្លាក់ចុះការប្រើប្រាស់ជាតិអ៊ីយ៉ូដនេះ គណកម្មការអន្តរក្រសួងបានដាក់ចេញនៅផែនការជាក់លាក់មួយចំនួនដូចជា បង្កើនការផលិតអំបិលអ៊ីយ៉ូដឱ្យបានស្របតាមតម្រូវការប្រើប្រាស់ បង្កើនការប្រាស់ប្រាស់ជាតិអ៊ីយ៉ូដតាមគ្រួសារឱ្យបានកម្រិតខ្ពស់ ផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដឱ្យបានច្រើន និងទប់ស្កាត់ការនាំចូលអំបិលគ្មានជាតិអ៊ីយ៉ូដពីប្រទេសជិតខាងជាដើម ៕

Tags: ជាតិអ៊ីយ៉ូដអំបិលគ្មានជាតិអ៊ីយ៉ូដ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹកមិញនេះ នៅខេត្តសៀមរាប

គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹកមិញនេះ នៅខេត្តសៀមរាប

អង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា បានបើកយុទ្ធនាការចែកសម្ភារប្រើប្រាស់សម្រាប់លាងដៃ ជូនប្រជាពលនៅក្នុងឃុំមោង ស្រុកស្រីស្នំ

អង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា បានបើកយុទ្ធនាការចែកសម្ភារប្រើប្រាស់សម្រាប់លាងដៃ ជូនប្រជាពលនៅក្នុងឃុំមោង ស្រុកស្រីស្នំ

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០២នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្រុកពួក

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០២នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.