Saturday, April 25, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា បានបើកយុទ្ធនាការចែកសម្ភារប្រើប្រាស់សម្រាប់លាងដៃ ជូនប្រជាពលនៅក្នុងឃុំមោង ស្រុកស្រីស្នំ

ដោយ Pothe Thun
11/08/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា បានបើកយុទ្ធនាការចែកសម្ភារប្រើប្រាស់សម្រាប់លាងដៃ ជូនប្រជាពលនៅក្នុងឃុំមោង ស្រុកស្រីស្នំ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា ក្រោមកិច្ចសហការពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អង្គការដៃគូ និងអាជ្ញាធរស្រុកផងនោះ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានបើកយុទ្ធនាការចែកចែកសម្ភារធុងទឹកសម្រាប់ប្រើប្រាស់លាងដៃ ជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាគម្រោងជូនដល់គ្រួសារក្រីក្រកម្រិត១និងកម្រិត២ សរុបចំនួន៥.១០០គ្រួសារ នៅក្នុងតំបន់ប្រតិបត្តិរបស់អង្គការភ្លែនអន្តរជាតិ មានស្រុកចំនួន៤ គឺ ស្រុកអង្គរធំ ស្រុកអង្គរជុំ ស្រុកបន្ទាយស្រី និងស្រុកស្រីស្នំ ដែលបានអនុវត្តនៅក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០០២មកម្លេះ ។

លោក ហង្ស ប៊ុនណា ប្រធានប្រតិបត្តិអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការចែកសម្ភារប្រើប្រាស់សម្រាប់លាងដៃជាប្រចាំនេះ វាពិតជាមានភាពចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ក្នុងការទទួលបានព័ត៌មាន ក៏ដូចជាចំណេះដឹងស្តីពីការរក្សាអនាម័យ និងវិធានការការពារពាក់ព័ន្ធទៅនឹងជំងឺផ្សេងៗទៀត ដោយផ្តោតលើគម្រោងទឹកស្អាត អនាម័យ សុខភាព អាហារូបត្ថម្ភ កិច្ចការពារកុមារ ការអប់រំ និងការឆ្លើយតបដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ ក្នុងនោះបានចុះអនុវត្តសកម្មភាពមួយចំនួនដូចជា៖ ១. ផលិតឈ្នាន់ជាន់សម្រាប់លាងសម្អាតដៃចំនួន២៥ ដើម្បីផ្តល់ជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាព សាលាស្រុក សាលាឃុំដែលខ្វះខាតកន្លែងលាងសម្អាតដៃ និង ២. ផលិតឧបករណ៍លាងសម្អាតដៃតាមគ្រួសារចំនួន៥.១០០ផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី គ្រឹង ស៊ាម អភិបាលរងស្រុកស្រីស្នំ បានសម្ដែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះអង្គការភ្លែនអន្តរជាតិ ក្រោមកិច្ចសហការពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អង្គការដៃគូ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រីស្នំ ក្នុងរយ:កាលកន្លងមក ដូច្នេះតាមរយៈនេះ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការការពារ និង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពេលធ្វើដំណើរទៅណាមកណា សូមរក្សាគម្លាតសុវត្ថិភាព និង ត្រូវលាងដៃដោយសាប៊ូ ឬអាកុលឲ្យបានជាប្រចាំក្នុងគ្រួសារនីមួយៗ ៕
អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: អង្គការ​ភ្លែ​ន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០២នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្រុកពួក

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០២នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្រុកពួក

គិតមកទល់ថ្ងៃទី១២ខែសីហានេះមានភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះកម្មវិធីសម្រាកសៀមរាប នឹងចាប់ផ្តើម

គិតមកទល់ថ្ងៃទី១២ខែសីហានេះមានភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះកម្មវិធីសម្រាកសៀមរាប នឹងចាប់ផ្តើម

អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    9 shares
    Share 4 Tweet 2

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.