Friday, March 6, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន

ដោយ Pothe Thun
12/08/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន
75
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តសៀមរាប តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានការិះគន់ពីភ្ញៀវទេសចរអន្តរជាតិ ក្នុងនាមអាជ្ញាធរខេត្ត សូមគាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ព្រោះថា ការបរិភោគសាច់សត្វសុនខនេះ វាអាចធ្វើឲ្យមានជំងឺអាសន្នរោគ និងជំងីផ្សេងៗទៀត រួមទាំងមេរោគកូវីត ជាពិសេសធ្វើឲ្យសុខភាពអ្នកបរិភោគចុះទន់ខ្សោយឬអាចដល់ស្លាប់ក៏ថាបានដែរ ដូច្នេះតាមរយៈនេះ សូមអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន រួមទាំងអ្នកបរិភោគផងដែរ គួរតែបញ្ឈប់ការបិភោគសាច់សត្វសុនខ ។

គួររំលឹកថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ដោយបញ្ជាក់ថា ការដើរទិញលក់និងពិឃាតសត្វអាណាធិបតេយ្យគ្មានច្បាប់ទម្លាប់នេះ វាផ្ទុយនឹងខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វ និង ផលិតកម្មសត្វផង និង ប៉ះពាល់ដល់សុខភាពសាធារណៈផង ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍ទៀតថា អាជ្ញាធរខេត្តនិងមន្ទីរជំនាញ មិនបានបិទទាំងស្រុង ហើយក៏មិនទាន់អនុវត្តវិធានការតឹងរឹងចំពោះការធ្វើអាជីវកម្មលើសត្វសុនខនេះភ្លាមៗនោះទេ គឺអាជ្ញាធរនៅតែបន្តណែនាំ ទុកពេលវេលាជូនអ្នកលក់ ដើម្បីពិនិត្យមើលមុខរបរថ្មីដោយខ្លួនឯងជាបណ្តើរៗ ហើយឈានទៅបញ្ឈប់អាជីវកម្មចាស់ និងចាប់យកមុខរបរថ្មីសមស្របទៅតាមលទ្ឋភាព និងសមត្ថភាពរបស់ខ្លួន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ចាន់ ផ្លក់ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានបញ្ជាក់ថា លោកបានប្រកបមុខរបរនេះអស់ប្រមាណជា១០ឆ្នាំមកហើយ ហើយលោកនឹងឈប់ការប្រកបអាជីវកម្មនេះទៅតាមការណែនាំ ដោយសុខចិត្តប្តូរមុខរបរទៅចិញ្ចឹមសត្វនិងសុំច្បាប់អនុញ្ញាតលក់សាច់គោសាច់ជ្រូកវិញម្តង។

លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប មានប្រសាសន៍ថា ការហាមឃាត់នេះមិនមែនជាការរឹតបន្តឹងដាច់ណាត់នោះទេ គឺជាការហាមដើម្បីរួមគ្នាកាត់បន្ថយជាបណ្តើរៗនៃការពិឃាត និងបរិភោគសាច់នេះឱ្យមកនៅកម្រិតអតិបរិមា និងឈានទៅលែងមានទាំងស្រុងនាពេលអនាគត និងក៏ជាការជួយលើកកម្ពស់សុខមាលភាពសត្វផង និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផង ជៀសវាងការឆ្លងរាលដាលជំងឺផេ្សងៗទៀតផងដែរ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានឲ្យដឹងថា៖ កន្លងមកនៅទូទាំងខេត្តសៀមរាប មានទីតាំងលក់ និងពិឃាតចំនួន ២៥កន្លែង ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រមាណ ១៣កន្លែង និងសន្យាឈប់បន្តអាជីវកម្មលក់ ពិឃាតសត្វសុនខនេះជាបន្តបន្ទាប់ ដោយចាប់ប្រកបមុខរបរផ្សេងៗទៀតដែលច្បាប់អនុញ្ញាត ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: អាជីវកម្មទិញលក់ពិឃាតសត្វសុនខ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប បង្ហាញ់ថាថ្ងៃឈប់សម្រាក់សងថ្ងៃបុណ្យឆ្នាំខាងមុខជាក្នុងឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត អាចស្ដារនូវសេដ្ឋកិច្ចឡើងវិញ

អភិបាលខេត្តសៀមរាប បង្ហាញ់ថាថ្ងៃឈប់សម្រាក់សងថ្ងៃបុណ្យឆ្នាំខាងមុខជាក្នុងឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត អាចស្ដារនូវសេដ្ឋកិច្ចឡើងវិញ

រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីន អោយអស់ត្រឹមឆ្នាំ២០២៥ !

រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីន អោយអស់ត្រឹមឆ្នាំ២០២៥ !

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.