Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

ដោយ Pothe Thun
13/08/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ក្នុងវិបត្តដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ជាលក្ខណៈគ្រួសារ ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី តំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា អភិបាលរង ស្រុកអង្គរធំ មេឃុំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាកសិករ ក្នុងស្រុកជាច្រើនរយនាក់ផងដែរ ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា គឺដើម្បីជំរុញការដាំដុះ បន្លែសុវត្ថិភាព”ជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងបង្កើនជីវភាពប្រចាំថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ងាយរងគ្រោះ ជាពិសេសគ្រួសារបងប្អូនមួយចំនួន ដែលត្រូវផ្អាកពីការងារ បងប្អូនចំណូលស្រុកមកពីប្រទេសជិតខាងដោយសារតែវិបត្តិជំងឺកូវី១៩ជាដើម ហើយដែលការដាំដុះនេះ វានឹងផ្តល់អត្ថប្រយោជន៍ និងផ្តល់ផលចំណេញដល់ពួកគាត់ ដោយកាត់បន្ថយចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញដល់សុខភាព ព្រោះយើងដាំ និងថែទាំដោយខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមីឬបន្លែនាំចូលពីឡើយ ដូច្នេះក្នុងនាមអភិបាលនៃគណៈអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ទោះជាកាលៈទេសៈណាក៍ដោយ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុជា លើកឡើងថា ការអនុវត្តប្រព័ន្ឋនេះ គឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដល់ការលើកទឹកចិត្ត និងជំរុញចលនាបង្កើនការដាំដុះក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ដែលជាពិសេសនោះ គឺផ្តោតទៅលើការយកចិត្តទុកដាក់ជាសំខាន់ជួយដល់ប្រជាកសិករគោលដៅជាអាទិភាព ដែលកំពុងប្រឈមនិងជីវភាពខ្វះខាត ឲ្យមានលទ្ធភាពរកប្រាក់ចំណូលគ្រួសារ តាមរយៈនៃការដាំដុះផលដំណាំ បន្ថែមពីលើការងារបង្កបង្កើនផលស្រូវស្រែនោះ ហើយការចែកជូននេះ មិនបានកំណត់ចំនួនគ្រួសារនោះទេ តែត្រូវបានចែកជូនដល់ប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ មានប្រសាសន៍បន្ថែមថា ការអនុវត្តកម្មប្រព័ន្ធស្បៀងបំរុងនេះ គឺឆ្ពោះទៅរកការបង្កបង្កើនផលដំណាំសុវត្ថិភាព ដែលជាគោលការណ៍ដើម្បីសុខភាព តាមរយៈនៃការបរិភោគចំណីអាហារ ដែលគ្មានជាតិគីមី ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពុំមែនជាស្ថាប័នជំនាញកសិកម្មនោះទេ ប៉ុន្តែជាស្ថាប័នដែលមានទំនួលខុសត្រូវ លើការចាត់ចែងនិងផ្តល់លទ្ធភាព ដើម្បីឲ្យកិច្ចការទាំងនេះ មានដំណើរការល្អនៅថ្នាក់ក្រោមជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញកសិកម្ម។

សូមបញ្ចាក់ថា ប្រព័ន្ធស្បៀងបំរុងកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១២ ហើយកិច្ចដំណើរការរបស់ប្រព័ន្ធនេះ គឺត្រូវបានប្រើប្រាស់ថវិកាជាតិ១០០% ក្រៅពីកញ្ចប់ថវិកាសម្រាប់ការផ្គត់ផ្គង់ ចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ នៅមានបំរុងស្បៀងជាអង្ករសម្រាប់អន្តរាគមន៍ នៅពេលមានគ្រោះធម្មជាតិ ទឹកជំនន់ រាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗទៀត ក្នុងនោះដែរបានត្រៀម គ្រាប់ពូជស្រូវ គឺមានបំរុងប្រមាណជា ៣០០០តោន ក្នុងមួយឆ្នាំៗ។ ដោយឡែកសម្រាប់ខេត្តសៀមរាប ការផ្តល់ជូនពូជបន្លែបានអនុវត្ត ពីចុងខែកក្កដា ឆ្នាំ២០២០ មកដល់ពេលនេះ គឺអនុវត្តនៅស្រុកមួយចំនួនដូចជា ស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកអង្គរធំ និងស្រុកប្រាសាទបាគង ដោយក្រុមការងារលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុបាននាំយក ពូជបន្លែ ត្រកួន ត្រប់ ប៉េងប៉ោះ និងស្ពៃចង្កើះ ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនកំណត់ចំនួនគ្រួសារឡើយ ឱ្យតែបងប្អូនស្ម័គ្រចិត្តចង់ដាំដុះ ៕

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គ្រាប់ពូជបន្លែប្រព័ន្ឋស្បៀងបំរុងកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន

ទីប្រឹក្សាក្រសួងព័ត៌មាន ចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន

ទីប្រឹក្សាក្រសួងព័ត៌មាន ចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន

ព្រឹត្តិការណ៍ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា  លើកទី១ មានអ្នកចូលរួមជិត២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ

ព្រឹត្តិការណ៍ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា លើកទី១ មានអ្នកចូលរួមជិត២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.