Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ទីប្រឹក្សាក្រសួងព័ត៌មាន ចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន

ដោយ Pothe Thun
14/08/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ការសរសេរព័ត៌មានបែបសន្តិភាព នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២០ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន ខណៈបច្ចេកវិទ្យាកាន់តែទំនើបការចេញផ្សាយព័ត៌មានក៏មានភាពរហ័ស ដូច្នេះអ្នកព័ត៌មានត្រូវត្រួតពិនិត្យ និងទទួលខុសត្រូវឱ្យបានខ្ពស់មុនចេញផ្សាយព័ត៌មានទាំងនោះ ជៀសវាងបង្ករផលប៉ះពាល់ និងបង្ករជាទំនាស់ក្រោយពេលចុះផ្សាយ ។

ឯកឧត្តម លីវ សុខុន បានឱ្យដឹងថា ការសសេរព័ត៌មានបែបសន្តិភាពនេះ ជួយឱ្យអ្នកសារព័ត៌មាន កំណត់បាននូវប្រភេទនៃព័ត៌មាន សិក្សាពីកត្តាប្រឈមរបស់អ្នកសារព័ត៌មាន និងតម្រូវការអតិភាពសំខាន់ៗ បានយល់ដឹងអំពីឧបករណ៍មិនបង្កទំនាស់ រួមទាំងជួយអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្តីពីការកសាងសន្តិភាព និងបំប្លែងទំនាស់ ដោយផ្អែកលើការវិភាគរឿងរ៉ាវនាពេលបច្ចុប្បន្ន ដើម្បីកំណត់យកនូវយុទ្ធសាស្រ្តសមស្របក្នុងពេលបច្ចុប្បន្ន ដែលចូលរួមចំណែកក្នុងដំណើរឆ្ពោះទៅរកសន្តិភាព ។
ឯកឧត្តមថា កន្លងមក មន្ទីរព័ត៌មានខេត្តសៀមរាប បានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ហើយសម្រេចលទ្ធផលបានយ៉ាងល្អប្រសើរ ទៅតាមគោលការណ៍ និងផែនការណែនាំរបស់ក្រសួង និងអាជ្ញាធរខេត្តក្នុងកិច្ចសហការ សម្របសម្រួល ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្របសម្រួលដល់អ្នកសារព័ត៌មានក្នុងខេត្តទាំងអស់ ក្នុងការមកចុះបញ្ជីនៅមន្ទីរ ដើម្បីងាយស្រួលទំនាក់ទំនងការងារ ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងរៀបចំប្រជុំ សិក្ខាសាលាដោយប្រមូលអ្នកសារព័ត៌មានក្នុងខេត្តទាំងអស់ ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងច្បាប់នានាពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការ របស់អ្នកអ្នកសារព័ត៌មាន ។ល។ ឯកឧត្តម ទីប្រឹក្សាក្រសួងព័ត៌មាន ក៏បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ គោរពឱ្យបានតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន កាន់ឯករាជ្យផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ និងប្រកបដោយតម្លាភាពត្រឹមត្រូវ និងព្យាយាមអភិវឌ្ឍន៍សមត្ថភាពស្របតាមការវិវត្តថ្មីៗ នៃបច្ចេកវិទ្យា ។

ជាមួយគ្នានេះ កញ្ញា ស្រី សុធាវី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT ) បានឱ្យដឹងថា គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលមិនរក ប្រាក់កំរៃ មិនមាននិន្នាការនយោបាយ ឬចរិតសាសនាណាមួយឡើយ ។ កញ្ញាបន្តថា (ACT ) បង្កើតឡើងដោយបុគ្គលដែលមានឆន្ទៈក្នុងការធ្វើការងារជាមួយគ្នា ដើម្បីផ្តល់ជំនាញនិងចំណេះដឹង ក្នុងវិស័យនៃការដោះស្រាយទំនាស់ ការបំប្លែងទំនាស់ និងការកសាងសន្តិភាព ផ្តោតជាសំខាន់លើការកសាង និងការពង្រឹងសមត្ថភាពផ្នែកសន្តិភាព ដោយយកការវិភាគស្ថានភាពនាពេលបច្ចុប្បន្ន ក្នុងការស្វែងរកសកម្មភាពជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងបញ្ហាទំនាស់ បង្កើនផលសម្រេចបានដល់កម្រិតអតិបរមាឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍចីរភាព។ ចាប់តាំងពីឆ្នាំ២០១៩មកដល់បច្ចុប្បន្ន អង្គការនេះ បានបើកវគ្គបណ្តុះបណ្តាលចំនួន០៣ លើកហើយ ដល់អ្នកសាព័ត៌មាន ដើម្បីពង្រឹងវប្បធម៌អហិង្សាក្នុងខេត្តចំនួន០៦ រួមមាន ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ឆ្នាំង ព្រះសីហនុ និងខេត្តមណ្ឌលគីរី ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរំលឹកថា វគ្គបណ្តុះបណ្តាល ការសសេរព័ត៌មានបែបសន្តិភាពនេះ រៀបចំដោយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ សហការជាមួយមន្ទីរព័ត៌មានខេត្ត ក្រោមការសម្របសម្រួលដោយរដ្ឋបាលខេត្តសៀមរាប ។

Tags: វគ្គបណ្តុះបណ្តាលការសរសេរព័ត៌មានបែបសន្តិភាពវិស័យព័ត៌មានសរសេរព័ត៌មានបែបសន្តិភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា  លើកទី១ មានអ្នកចូលរួមជិត២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ

ព្រឹត្តិការណ៍ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា លើកទី១ មានអ្នកចូលរួមជិត២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ

អាជ្ញាធរជាតិអប្សរា ព្រួបារម្ភពីសំណង់ខុសច្បាប់កើតឡើងនៅតំបន់អង្គរ នៅថ្ងៃឈប់សម្រាកច្រើនថ្ងៃក្នុងខែសីហានេះ

អាជ្ញាធរជាតិអប្សរា ព្រួបារម្ភពីសំណង់ខុសច្បាប់កើតឡើងនៅតំបន់អង្គរ នៅថ្ងៃឈប់សម្រាកច្រើនថ្ងៃក្នុងខែសីហានេះ

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតិឱ្យបើកផាប់ស្ទ្រីតឡើងវិញហើយ កាលពីរសៀលថ្ងៃទី ១៨ខែសីហា

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតិឱ្យបើកផាប់ស្ទ្រីតឡើងវិញហើយ កាលពីរសៀលថ្ងៃទី ១៨ខែសីហា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.