Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរជាតិអប្សរា ព្រួបារម្ភពីសំណង់ខុសច្បាប់កើតឡើងនៅតំបន់អង្គរ នៅថ្ងៃឈប់សម្រាកច្រើនថ្ងៃក្នុងខែសីហានេះ

ដោយ Pothe Thun
16/08/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ព្រួបារម្ភពីសំណង់ខុសច្បាប់កើតឡើងនៅតំបន់អង្គរ នៅថ្ងៃឈប់សម្រាកច្រើនថ្ងៃក្នុងខែសីហានេះ
156
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានសម្ដែងការព្រួយបារម្ភខ្លាចប្រជាពលរដ្ឋមួយចំនួន ឆ្លៀតឱកាសលួចធ្វើសំណង់ខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃឈប់សម្រាកច្រើនថ្ងៃនេះ ខណៈដែលមន្ដ្រីរាជការទូទៅមិនបំរើការងារ ។ ការព្រួយបារម្ភនេះ កើតឡើងនៅពេលដែល ដែលរារដ្ឋាភិបាលបានអោយមន្ដ្រីរាជការ កម្មករ និយោជិតឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែររយៈពេល៥ថ្ងៃ ចាប់ទីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ ។

លោក ឡុង កុសល អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍កាលពីចុងសប្ដាហ៍នេះថា កន្លងមករាលពេលដែលមន្ដ្រីរាជការឈប់សម្រាក តែងមានប្រជាពលរដ្ឋមួយចំនួន ឆ្លៀតឱកាសយកពេលវេលាដែលមន្ដ្រីរាជការឈប់សម្រាក ធ្វើសំណង់ខុសច្បាប់នៅក្នុងតំបន់ហាមឃាត់នៃរមណីយដ្ឋានអង្គរ ។ ករណីនេះ បើសិនមានប្រជាពលរដ្ឋលួចសាងសង់ កំឡុងពេលថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ២១ សីហានេះ អាជ្ញាធរជាតិអប្សរា នឹងធ្វើការរុះរើដោយពុំមានលក្ខខណ្ឌអ្វីទាំងអស់នូវរាល់សំណង់ទាំងឡាយណាដែលខុសច្បាប់។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្ដា កុំធ្វើការសាងសង់សំណង់ខុសច្បាប់ណាមួយ ក្នុងរមណីយដ្ឋានអង្គរនៅពេលនេះ ថ្ងៃសម្រាក ព្រោះយើងមិនចង់ឱ្យមានការកើនឡើងនូវសំណង់ខុសច្បាប់ ដែលបង្កផលលំបាកដល់រមណីយដ្ឋានអង្គរទេ និងនាំឱ្យខូចខាតដល់ផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋខ្លួនឯងផងដែរ។

លោក ឡុង កុសល បានបន្ថែមថា ប្រជាពលរដ្ឋដែលចង់រុះរើផ្ទះចាស់ សង់ផ្ទះថ្មី និងមានសំណើរជួសជុលផ្ទះជាដើម ត្រូវដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរជាតិអប្សរា ក៏ដូចជាតាមអាជ្ញាធរមូលដ្ឋាន។មន្ត្រីនៃអាជ្ញាធរជាតិអប្សរា ក៏ព្រមានពីវិធានការផ្លូវច្បាប់លើជនខិលខូចដែលលួចប្រើឈ្មោះស្ថាប័ននេះ ឆបោកពលរដ្ឋឱ្យធ្វើសំណង់ដោយពុំមានការស្នើសុំ មកស្ថាប័នជំនាញ ។ ជាមួយគ្នានោះ លោកក៍ស្នើឱ្យពលរដ្ឋទាំងអស់ កុំស្ដាប់ពាក្យឆបោករបស់បុគ្គលមួយចំនួន ដែលអះអាង ធានារត់ការដើម្បីបានាសាងសង់ ដែលនេះផ្ទុយពីគោលការណ៍របស់អាជ្ញាធរជាតិអប្សរា ហើយអាជ្ញាធរជាតិអប្សរា ក៏ស្នើសុំកិច្ចសហការជាមួយប្រជាពលរដ្ឋ ក្នុងការរាយការណ៍ករណីដឹងពីបុគ្គលិកឬសកម្មភាពខាងលើ ត្រូវប្រញាប់រាយការណ៍មកស្ថាប័នខ្លួន ដើម្បីមានវិធានការផ្លូវច្បាប់ ក៏ដូចជាបង្ការការខូចខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋផ្ទាល់ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា តាមការកត់សំគាល់របស់អាជ្ញាធរជាតិអប្សរាកន្លងមក រាល់ពិធីបុណ្យជាតិម្ដងៗ តែងមានករណីលួចធ្វើសំណង់ខុសច្បាប់ ហើយការសាងសង់នេះមានលក្ខណៈលឿនបំផុត អាចមួយយប់បានកូនផ្ទះមួយខ្នង ដែលនេះ ជាចេតនាសុទ្ធសឹងមានការត្រៀមលក្ខណៈជាមុនរបស់ប្រជាពលរដ្ឋមួយចំនួន ។ ប៉ុន្ដែយ៉ាងនេះក្ដី អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការណ៍ សំណង់ទាំងនោះឱ្យរុះរើ វិញជាបន្ទាន់ផងដែរបើសិនប្រជាពលរដ្ឋទាំងនោះ មិននៅតែអនុវត្ដតាមការណែនាំរបស់ស្ថាប័នការពារបេតិកណ្ឌមួយនេះ៕

អត្ថបទ៖ ឈិត សាវី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតិឱ្យបើកផាប់ស្ទ្រីតឡើងវិញហើយ កាលពីរសៀលថ្ងៃទី ១៨ខែសីហា

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតិឱ្យបើកផាប់ស្ទ្រីតឡើងវិញហើយ កាលពីរសៀលថ្ងៃទី ១៨ខែសីហា

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តសៀមរាប មានចំនួនសរុប៤៤,៣៦៤នាក់ សម្រាប់ថ្ងៃទី១៨ ខែសីហា

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តសៀមរាប មានចំនួនសរុប៤៤,៣៦៤នាក់ សម្រាប់ថ្ងៃទី១៨ ខែសីហា

ពិធីបើកកម្មវិធីការប្រកួតមាន់អាំងឆ្ងាញ់សៀមរាប

ពិធីបើកកម្មវិធីការប្រកួតមាន់អាំងឆ្ងាញ់សៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.