Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ព្រឹត្តិការណ៍ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា លើកទី១ មានអ្នកចូលរួមជិត២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ

ដោយ Pothe Thun
16/08/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា  លើកទី១ មានអ្នកចូលរួមជិត២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ
96
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ មានការជួបជុំគ្នារបស់ក្រុមអ្នកជិះកង់ប្រមាណជាជិត២០០នាក់ នៅទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរ នៃក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងនោះរួមមានក្រុមអ្នកចុះឈ្មោះជិះកង់ចម្ងាយ៣ ១គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និងក្រុមអ្នកជិះកង់កំសាន្តធម្មតាផងដែរ។ នេះគឺជាការជួបជុំលើកទី១ របស់កម្មវិធីជិះកង់ក្រោមប្រធានបទ ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីកំសាន្ត ( សម្រាកសៀមរាប ) ក្រោមការរៀបចំរបស់អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងសហការដោយអាជ្ញាធរជាតិអប្សរា ។

លោក លាង ឆុង សមាជិកក្រុមជិះកង់សុខភាពសៀមរាបអង្គរ និងជាអ្នកសម្របសម្រួលកម្មវិធីជិះកង់ ដើម្បីកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា៖ កម្មវិធីនេះរួមមាន៣លើក លើកទី១ថ្ងៃទី១៦ លើកទី២ដែលជាថ្ងៃបើកដំណើការផ្លូវការប្រារព្ធនៅថ្ងៃទី១៨ និងលើកទី៣ដែលជាថ្ងៃបញ្ចប់ ធ្វើនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២០។ លោកចាប់អារម្មណ៍ថា នេះគឺជាកម្មវិធីជិះកង់ដើម្បីមនុស្សធម៌ ។ ថវិកាដែលបានមកពីការចុះឈ្មោះដោយស័្មគ្រចិត្តរបស់អ្នកជិះកង់ក្នុងកម្មវិធីនេះ ត្រូវបានរាប់បញ្ជូលទៅក្នុងមូលនិធិសប្បុរសធម៌នៃកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប ដែលក្នុងនោះសម្រាប់អ្នកចូលរួមជិះកង់១លើក ស្មើនឹង២៥ដុល្លា សម្រាប់អ្នកចូលរួម២លើកឬ៣លើក ស្មើនឹង៣៥ដុល្លា ចំណែកឯអ្នកចូលរួមជិះកំសាន្តធម្មតានៅក្នុងកម្មវិធីនេះ អាចចូលរួមថវិកាបាន តាមការស័្មគ្រចិត្ត ។

លោកបន្ថែមថា ដំណើរជិះកង់លើកទី១នេះ ត្រូវបានជិះចេញពីក្រុងសៀមរាប ចូលទៅក្នុងតំបន់ឧទ្យានអង្គរ ទស្សនាប្រាសាទតាព្រហ្ម បន្តជិះកំសាន្តក្នុងព្រៃធម្មជាតិអង្គរ ឆ្ពោះទៅប្រាសាទព្រះខ័ន្ធ និងបញ្ចប់នៅព្រះលានជល់ដំរី។ កម្មវិធីនេះ ត្រូវបានយកចិត្តទុកដាក់ ដល់ការការពារសុវត្តិភាពអ្នកចូលរួម និងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រឆាំងជម្ងឺកូវីត១៩ រួមទាំងបានដាក់ចេញផងដែរនូវក្រមសីលធម៌ ការពារបរិស្ថាន សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ក្នុងឱកាសទស្សនាប្រាសាទបូរាណ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកគ្រូបង្រៀនម្នាក់ ( កញ្ញា សៀក បូផល ) ចាប់អារម្មណ៍ថា កីឡាគ្រប់ប្រភេទ គឺជាវិញ្ញាសារនាំមកនូវសុខភាព ក៏ប៉ុន្តែរូបនាងចូលចិត្តកីឡាជិះកង់។ ភ្ជាប់ជាមួយនិងកម្មវិធីនេះ កាន់តែមានឧតម្ភភាពបន្ថែមទៀត ដែលក្រៅពីទទួលបានសុខភាព នៅទទួលបានកត្តិយសជាសប្បរសជន និងបានចូលរួមសកម្មភាពក្នុងចលនាបំផុសឲ្យកំរើកឡើងវិញ ដំណើរកំសាន្តទេសចរណ៍ក្នុងស្រុក ( សៀមរាបផ្ទះខ្ញុំធ្វើបាន ទេសចរណ៍សុវត្ថិភាព )។

អ្នករៀបចំកម្មវិធី បានប៉ាន់ប្រមាណថា កម្មវិធីជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា លើកទី២ និងលើកទី៣ នឹងមានអ្នកចូលរួមច្រើនជាងលើកទី១ ។ កម្មវិធីនេះមានផ្តល់ជូនអ្នកចុះឈ្មោះចូលរួម នូវអាវយឺត អាហារពេលព្រឹកមុនចេញដំណើរ និងមានក្រុមការងារ តាមដានការសុវត្តិភាពជាប់ជាប្រចាំ ក្នុងពេលចូលទស្សនាប្រាសាទ នៅមានមគ្គុទេសក៍ទេសចរណ៍ ធ្វើបទបង្ហាញជូនផងដែរ ៕

អត្ថបទ ៖ ងិន គីមឡេង

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា ព្រួបារម្ភពីសំណង់ខុសច្បាប់កើតឡើងនៅតំបន់អង្គរ នៅថ្ងៃឈប់សម្រាកច្រើនថ្ងៃក្នុងខែសីហានេះ

អាជ្ញាធរជាតិអប្សរា ព្រួបារម្ភពីសំណង់ខុសច្បាប់កើតឡើងនៅតំបន់អង្គរ នៅថ្ងៃឈប់សម្រាកច្រើនថ្ងៃក្នុងខែសីហានេះ

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតិឱ្យបើកផាប់ស្ទ្រីតឡើងវិញហើយ កាលពីរសៀលថ្ងៃទី ១៨ខែសីហា

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតិឱ្យបើកផាប់ស្ទ្រីតឡើងវិញហើយ កាលពីរសៀលថ្ងៃទី ១៨ខែសីហា

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តសៀមរាប មានចំនួនសរុប៤៤,៣៦៤នាក់ សម្រាប់ថ្ងៃទី១៨ ខែសីហា

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តសៀមរាប មានចំនួនសរុប៤៤,៣៦៤នាក់ សម្រាប់ថ្ងៃទី១៨ ខែសីហា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.