Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីន អោយអស់ត្រឹមឆ្នាំ២០២៥ !

ដោយ Pothe Thun
13/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន វាយតម្លៃខ្ពស់ថា បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា បាននាំមកនូវបដិវត្តន៍និងស្វ័យប្រតិកម្មមួយយ៉ាងសំខាន់ តាមរយៈនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប !

រយៈពេល៣ថ្ងៃនៅខេត្តសៀមរាប អាជ្ញាធរមីនបានដំណើរការវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការបោសសម្អាតមីន គ្រាប់បែកចង្កោម និងកម្មវិធីវិភាគទិន្នន័យសកម្មភាពមីន។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងទិន្នន័យ និងកត់ត្រាតាមអនឡាញ លើដំណើរការនៃការរៀបចំកសាងផែនការ របស់ក្រុមការងាររៀបចំផែនការសកម្មភាពមីន រាជធានី-ខេត្តដែលហៅកាត់ថា (ម៉ាពូ) ចាប់ពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។ ម៉ាពូ មកពីបណ្តាខេត្តចំនួន១៨ បានទទួលយកនូវការបណ្តុះបណ្តាលនេះ និងមានការចូលរួមផងដែរ មន្រ្តីអាជ្ញាធរមីន និងសមាជិកតំណាងគំរោង NPA-DFID។

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ថា បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា បាននាំមកនូវបដិវត្តន៍ និងស្វ័យប្រតិកម្មមួយយ៉ាងសំខាន់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប។ តាមរយៈនៃការប្រើប្រាស់ប្រព័ន្ធថ្មីនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការតាមដានការអនុវត្តផែនការបោសសម្អាតមីន របស់ម៉ាពូរាជធានី-ខេត្ត តាមរយៈអនឡាញ ហើយក៏អាចអនុញ្ញាតឲ្យម៉ាពូ ផ្ទុកនិងឆែកមើលទិន្នន័យ ក្នុងខេត្តរបស់ខ្លួនបានយ៉ាងងាយស្រួលផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ( សម្តេចតេជោ ហ៊ុន សែន ) បានដាក់ចេញចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីន អោយអស់ត្រឹមឆ្នាំ២០២៥។ យ៉ាងដូច្នេះហើយ ទើបតម្រូវឲ្យថ្នាក់ដឹកនាំអាជ្ញាធរមីន និងភាគីពាក់ព័ន្ធក្នុងវិស័យមីន រៀបចំការវាយតម្លៃផែនការសកម្មភាពមីន ៣ឆ្នាំ (២០១៨-២០២០) នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដើម្បីកែលម្អ និងផ្តល់ធាតុចូលបន្ថែមសម្រាប់វិស័យមីននៅកម្ពុជា ឈានទៅដល់ភាពជោគជ័យ តាមផែនការដែលបានដាក់ចេញ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានគណកម្មាធិការសកម្មភាពមីនខេត្តសៀមរាប បានលើកឡើងដែរថា៖ បើយោងតាមតួរលេខរបស់អង្គការ ស៊ីអិមវីស ( CMVIS ) ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំនួនជនរងគ្រោះដោយសារមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានចំនួន៣៨នាក់ ថយចុះ៤០% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ ដែលមានអត្រាជនរងគ្រោះចំនួន៤៨នាក់ ដែលនេះគឺជាបញ្ហាដែលតម្រូវឲ្យអ្នកពាក់ព័ន្ធ ចូលរួមក្នុងកិច្ចសហប្រតិបត្តិការការងារអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត។ ម៉ាពូ គឺជាខ្នងបង្អែកនៅក្នុងវិស័យមីន និងជាអ្នកជួយកាត់បន្ថយ ពិការភាព និងការបាត់បង់ជីវិត ក្រោមការគម្រោមកំហែងដោយគ្រាប់មីនប្រឆាំងមនុស្ស កាកសំណល់នៃសង្ក្រាមនោះ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន

ទីប្រឹក្សាក្រសួងព័ត៌មាន ចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន

ទីប្រឹក្សាក្រសួងព័ត៌មាន ចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.