Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលខេត្តសៀមរាប បង្ហាញ់ថាថ្ងៃឈប់សម្រាក់សងថ្ងៃបុណ្យឆ្នាំខាងមុខជាក្នុងឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត អាចស្ដារនូវសេដ្ឋកិច្ចឡើងវិញ

ដោយ Pothe Thun
13/08/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមបងប្អូនជាប្រតិបត្តិករទេសចរណ៍ រថយន្តតាក់ស៊ី , រ៉ឺម៉ក់កង់បី រួមទាំង ផាស្អាប់នៅក្នុងខេត្ត ចំនួនប្រមាណជាង១៤០នាក់ នៅសាលប្រជុំសាលាខេត្តសៀមរាប ដើម្បីធ្វើការណែនាំអំពីការត្រៀមខ្លួន ក្នុងការទទួលភ្ញៀវទេស ចូលមកលេងក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំនាថ្ងៃខាងមុខនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា សម្រាបថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលនេះក្នុងពេលខាងមុខនេះ វាគឺជាឱកាសដ៏ល្អមួយសម្រាបខេត្តសៀមរាប និងបងប្អូនទូទៅក្នុងការស្ដារនូវសេដ្ឋកិច្ចឡើងវិញ ។ ក្នុងនោះសម្រាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំកម្មវិធីមួយ គឺកម្មវិធី សម្រាកសៀមរាប ដើម្បីធ្វើការបង្ហាញ់នូវសក្តានុពលទេសចរណ៍ខេត្ត និងលើកកម្ពស់វប្បធម៌ដ៏ល្អផូរផង់របស់បុព្វបុរសខ្មែរ ឲ្យបានគង់វង្សផងដែរ ។

ឯកឧត្តមអភិបាលខេត្តសៀមរាប បន្ថែមថា កម្មវិធី សម្រាកសៀមរាបនេះ បងប្អូនមគ្គុទេសក៍ទេសចរណ៍ នឹងបានចូលរួមធ្វើការពន្យល់បង្ហាញដល់ភ្ញៀវជាតិ ឲ្យបានស្គាល់កាន់តែច្បាប់អំពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ជាតិ ព្រមទាំងពីស្ថានភាពភូមិសាស្ត្រធម្មជាតិព្រៃភ្នំទៀតផង ។ ក្នុងនោះសកម្មភាពនេះយើងមិនមែនធ្វើ ក្នុងពេលឈប់សម្រាក់នោះឡើយ គឺត្រូវបន្តធ្វើជារៀងរាល់ថ្ងៃឈប់សម្រាក់ប្រចាំសប្តាហ៍ ដោយនៅខេត្តសៀមរាប តាមបណ្តា មូលដ្ឋានស្រុកមួយចំនួន ក៏បានធ្វើការពង្រីកនូវតំបន់ទេសចរណ៍ធម្មជាតិ និង កែច្នៃ ដើមី្បបម្រើដល់ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាន ក្រោយពេលបញ្ចប់នូវវិបត្តិជម្ងឺកូវិដនេះទៅទៀត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងនោះដែរ ឯកឧត្តម ក៏បានធ្វើការណែនាំដល់អ្នកចូលរួមទាំងអស់ ដោយផ្តោតទៅលើរាល់ផលប៉ះពាល់ចំពោះបងប្អូន នៅពេលនៅលើពិភពលោក បានកំពុងជួបវិបត្តិ ជម្ងឺកូវិដ១៩ សំខាន់ចំពោះខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យបាត់បង់នូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យប្រតិបត្តិករ និង អ្នករត់រ៉ឺម៉កបី ទាំងអស់លើកនូវបញ្ហាទុក្ខកង្វល់ សំណូមពរ នៅក្នុងអំឡុងជួបវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យប៉ះពាល់ ដល់មុខរបបរប្រចាំថ្ងៃ ដើមី្បធ្វើកិច្ចពិភាក្សារកនូវផ្លូវគន្លឹះល្អ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការស្តារឡើងវិញ នូវវិស័យទេសចរណ៍នៅខេត្តសៀមរាបឲ្យមានភាពប្រសើរឡើងវិញ ។

បើតាមរបាយការណ៍របស់ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ប៉ុន្តេពេលជួបវបត្តិ ជម្ងឺ កូវិដ១៩នេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ក្នុងនោះមគ្គុទេសក៏ទេសចរណ៍គ្រប់ភាសារ ,អ្នករត់រថយន្តតាក់ស៊ីដឹកភ្ញៀវ ,រឺម៉ក់កង់បី និង ផាស្អាប់ ប្រមាណជាង៥ពាន់នាក់ដែលរងការប៉ះពាល់ សម្រាប់ជីវភាពប្រចាំថ្ងៃ រួមទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រួមទាំងបងប្អូន ប្រកបអាជីវកម្មក្នុងវិស័យទេសចរទៀតផង ៕

អត្ថបទ និងរូបភាព៖ ខេង ឧត្តម
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កម្មវិធីសម្រាកសៀមរាបឈប់សម្រាក់សងថ្ងៃបុណ្យឆ្នាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីន អោយអស់ត្រឹមឆ្នាំ២០២៥ !

រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីន អោយអស់ត្រឹមឆ្នាំ២០២៥ !

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.