Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គិតមកទល់ថ្ងៃទី១២ខែសីហានេះមានភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះកម្មវិធីសម្រាកសៀមរាប នឹងចាប់ផ្តើម

ដោយ Pothe Thun
12/08/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងថា រដ្ឋាភិបាលបានឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលក្នុងឱកាសថ្ងៃឈប់សម្រាកនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីមួយឈ្មោះថា សម្រាកសៀមរាប ដែលនៅក្នុងកម្មវិធីនេះ មានតាមបែបប្រពៃណី សាសនា កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត ដោយអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ក្នុងនោះមានកម្មវិធីសាសនា ដែលជាការបួងសួងសុំសេចក្តីសុខ , កម្មវិធីតាំងពិព័រណ៍ បន្លែផ្លែឈើ កសិផល នៃផលិតផលរបស់ក្រុង-ស្រុកទាំង១២ , កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប , កម្មវិធីផ្សារទឹក , កម្មវិធីជិះទូកកំសាន្ត , កម្មវិធីកំសាន្តក្នុងតំបន់ផាប់ស្ទ្រីត , កម្មវិធីជិះកង់កំសាន្ត , កម្មវិធីកីឡាវាយកូនហ្គោល , កម្មវិធីដើរព្រៃ នៅតំបន់រមណីយដ្ឋានធម្មជាតិចង្ក្រានរយ , តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន និង ផ្ទាំងទស្សនីយភាពសិល្បៈ ព្រមទាំងមានកម្មវិធីកំសាន្តផ្សេងៗជាច្រើនទៀត ។

លោក ហ្វី លិបកៅ បានឱ្យដឹងទៀតថា គិតរហូតមកដល់រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរជាតិបានចាប់ផ្តើមធ្វើការកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបមានជាបន្តបន្ទាប់ហើយ តែមិនទាន់ច្រើននៅឡើយទេ ដោយសារតែតាមទម្លាប់ភ្ញៀវទេសចរជាតិភាគច្រើន មិនសូវកក់បន្ទប់ស្នាក់មុនទេ ច្រើនតែមកដល់ភ្លាមចូលស្នាក់នៅភ្លាម។ជាមួយនេះ យើងឃើញថា មានណ្ឋាគារនិងផ្ទះសំណាក់មួយចំនួននៅខេត្តសៀមរាបក៏បានបញ្ចុះតម្លៃស្នាក់នៅផងដែរ ដូច្នេះរំពឹងថា នៅក្នុងឱកាសនេះ នឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាបល្អប្រសើរជាងបច្ចុប្បន្ន ដោយប្រតិបត្តិករទេសចរណ៍ និងទទួលបានចំណូលខ្លះសម្រាប់ធ្វើឱ្យអាជីវកម្មរបស់ពួកគេអាចបន្តដំណើរការទៅមុខទៀតបាន ហើយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏អាចទទួលបានប្រយោជន៍ទាំងដោយផ្ទាល់និងប្រយោលផងដែរ។

សូមបញ្ជាក់ថា ដោយសារបច្ចុប្បន្ននេះស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ អាជ្ញាធរខេត្តក៏បានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា៖ ១.កុំភ្លេចពាក់ម៉ាស់ ឬក្រម៉ា ២.កុំភ្លេចជែល ឬអាល់កុលលាងដៃ ហើយអាជ្ញាធរបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កក់បន្ទប់ស្នាក់នៅកម្មវិធីសម្រាកសៀមរាបភ្ញៀវទេសចរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន

អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន

អភិបាលខេត្តសៀមរាប បង្ហាញ់ថាថ្ងៃឈប់សម្រាក់សងថ្ងៃបុណ្យឆ្នាំខាងមុខជាក្នុងឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត អាចស្ដារនូវសេដ្ឋកិច្ចឡើងវិញ

អភិបាលខេត្តសៀមរាប បង្ហាញ់ថាថ្ងៃឈប់សម្រាក់សងថ្ងៃបុណ្យឆ្នាំខាងមុខជាក្នុងឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត អាចស្ដារនូវសេដ្ឋកិច្ចឡើងវិញ

រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីន អោយអស់ត្រឹមឆ្នាំ២០២៥ !

រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីន អោយអស់ត្រឹមឆ្នាំ២០២៥ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.