Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹកមិញនេះ នៅខេត្តសៀមរាប

ដោយ Pothe Thun
11/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹកមិញនេះ នៅខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស និងលោកស្រី Kristin Parco ប្រធានអង្គការទេសន្តរប្រវេសន៍ អន្តរជាតិ ជាតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គលេខាធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦ អាជ្ញាធរខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធមកពីខេត្តសៀមរាប , បាត់ដំបង និង ខេត្តបន្ទាយមានជ័យ និង អង្គការIOM អង្គការសហប្រជាជាតិ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស ។

បើតាមប្រសាសន៍របស់លោកស្រី យូ សុភាព អភិបាលរងខេត្ត និងជាលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់ថា ការអនុវត្តគម្រោងរួមគ្នានេះ ពិតជាមានប្រយោជន៍ និង មានភាពចាំបាច់ណាស់ សម្រាប់នាំយកមកជាមួយនូវព័ត៌មានថ្មីៗ ពីការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និង ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិជំងឺកូវីដ១៩ ដែលអាចជាវិភាគទានដល់ការដោះស្រាយបញ្ហានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសនោះ គឺជាការចែករំលែក ជួយសម្រាលការលំបាក និង ការជួយគ្នាក្នុងគ្រាមានអាសន្ន ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កម្ពុជា តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ និន្នាការនយោបាយណាមួយឡើយ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានធ្វើការវាយតម្លៃ និង កោតសរសើយ៉ាងខ្លាំងរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តនូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធ ប្រឆាំងបង្ការ ទប់ស្កាត់ពីការរីករាលដាលនូវជំងឺកូវីដ១៩ នៅក្នុងសហគម រួមទាំងការទប់ស្កាត់ចំពោះការធ្វើចំណាកស្រុកដោយខុសច្បាប់ តាមរយៈមេខ្យល់ ទទួលបានជោគជ័យទៀតផង ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ទៀតថា ពលករដែលងាយរងគ្រោះបំផុត គឺស្ត្រីមានផ្ទៃពោះ ជនរងគ្រោះដោយអំពើហិង្សាផ្នែកយេនឌ័រ និង កុមារ ត្រូវចាត់ជាអាទិភាពសម្រាប់ការកំណត់អត្តសញ្ញាណ ដំណើការបញ្ជូនករណី និងគាំទ្រសម្រាប់តាមដានបន្តកាន់តែប្រសើរឡើងនៅតាមសហគមន៍គោលដៅ ដូច្នេះស្ថិតក្រោមគោលដៅចម្បង គឺការពារពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស និង សហគមន៍ពីហានីភ័យនៃការឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ និង បន្តផ្តល់ពួកគាត់នូវសេវាសេដ្ឋកិច្ចសង្គមចាំបាច់ ជាពិសេសការផ្តល់ព័ត៌មានស្តីពីជំងឺកូវីដ១៩ ការបង្កាទប់ស្កាត់ និងបន្សាំការវាស់វែងសម្រាប់ពលករ ដែលវិលត្រឡប់មកពីក្រៅប្រទេសតាមច្រកព្រំដែន និង ធ្វើអទិភាពឆ្លើយតបជំងឺកូវីដ១៩ ដោយពង្រឹងការ ត្រួតពិនិត្យសុខភាពតាមច្រកព្រំដែន វិធានការបង្កាទប់ស្កាត់ និង ចែករំលែកព័ត៌មានដល់ពលករដែលវិលត្រឡប់មកវិញទាំង ផ្លូវការ ច្រករបៀង និងតាមមណ្ឌលចត្តាឡីស័ក ។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់បន្ថែមទៀតថា ការកំណត់ជ្រើសរើសយកខេត្តសៀមរាប , បន្ទាយមានជ័យ និងខេត្តបាត់ដំបង ក្នុងការអនុវត្តគម្រោងរួមគ្នានេះ គឺជាការពង្រឹងយន្តការរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសង្គមកិច្ច ព្រមទាំងបន្សាំផលប៉ះពាល់ដោយជំងឺកូវីដ១៩ រយៈពេលមធ្យម ឬវែង ដល់ពលករដែលងាយរងគ្រោះបំផុត ក្នុងនោះស្ត្រីជាមេគ្រួសារ ជាពិសេសសម្រាប់ការបែងចែកដំណោះស្រាយក្នុងមូលដ្ឋាន តាមរយៈបង្កើតថ្មីនៅក្នុងមូលដ្ឋាន ហើយសង្ឃឹមថា នឹងបង្កើនជាថាមពលក្នុងការដឹកនាំ សម្រាប់ដំណោះស្រាយដ៏មានប្រសិទ្ធភាព សំខាន់ពង្រឹងសមត្ថភាព និង យន្តការឆ្លើយតប និង ត្រៀមបង្ការនៅថ្នាក់ជាតិ និងមូលដ្ឋាន រួមទាំងការឆ្លើយតប ចំពោះវិបត្តិស្រដៀងគ្នានាពេលអនាគត ៕

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: រដ្ឋាភិបាលកម្ពុជាអង្គការសហប្រជាជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា បានបើកយុទ្ធនាការចែកសម្ភារប្រើប្រាស់សម្រាប់លាងដៃ ជូនប្រជាពលនៅក្នុងឃុំមោង ស្រុកស្រីស្នំ

អង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា បានបើកយុទ្ធនាការចែកសម្ភារប្រើប្រាស់សម្រាប់លាងដៃ ជូនប្រជាពលនៅក្នុងឃុំមោង ស្រុកស្រីស្នំ

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០២នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្រុកពួក

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០២នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្រុកពួក

គិតមកទល់ថ្ងៃទី១២ខែសីហានេះមានភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះកម្មវិធីសម្រាកសៀមរាប នឹងចាប់ផ្តើម

គិតមកទល់ថ្ងៃទី១២ខែសីហានេះមានភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះកម្មវិធីសម្រាកសៀមរាប នឹងចាប់ផ្តើម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.