Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

ដោយ Pothe Thun
10/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត
70
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ឡេង លាត អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នអាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប មានចំនួន៣៣កន្លែង ប៉ុន្តែមានតែ១០ទីតាំងប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតច្បាប់បើកអាជីវម្មពីមន្ទីររ៉ែនិងថាមពលខេត្ត ដូច្នេះចំពោះទីតាំងណាដែលមិនទាន់មានច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្មទេ នាពេលខាងមុខអាជ្ញាធរ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ខណៈបច្ចុប្បន្ននេះ មិនទាន់មានចំណាត់ការផាកពិនិយ ឬ ផ្អាកអាជីវកម្ម ណាមួយចំពោះអាជីវករទាំងនោះនៅឡើយទេ ព្រោះជាជំហានដំបូងត្រឹម តែចុះអប់រំផ្សព្វផ្សាយតែប៉ុណ្ណោះ ។

លោក ឡេង លាត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។

លោក ឡេង លាត មានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋដែលមានបំណងចង់បើកអាជីវកម្មលក់ និង បញ្ជូលហ្គាសខ្នាតតូច គឺអាចធ្វើការស្នើសុំពាក្យសំណុំឯកសារ នៅមន្ទីររ៉ែនិងថាមពលខេត្ត ហើយដាក់ជូនទៅអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ក្រុង -ស្រុក ដែលខ្លួនរស់នៅ ដើម្បីឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យ និង ចេញលិខិតអនុញ្ញាត រួចដាក់ជូនបន្ដមកកាន់មន្ទីររ៉ែនិងថាមពលខេត្ត ហើយក្រុមការងារមន្រ្តីជំនាញ នឹងធ្វើការចុះពិនិត្យដល់ទីតាំងដែលបានស្នើសុំផ្ទាល់ ដើម្បីធ្វើការវាយតម្លៃ អនុញ្ញាតឲ្យបើកអាជីវកម្មលក់ និងបញ្ជូលហ្គាសខ្នាតតូចនេះតែម្ដង ចំពោះកម្រៃសេវាលើកការស្នើសុំពាក្យបើកអាជីវកម្មនេះ គឺមិនមានការគិតថវិកាឡើយ ដោយឡែកសម្រាប់ការបើកអាជីវកម្មហ្គាសខ្នាតធំ គឺជាការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងថាមពល ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ លោក ឡេង លាត បានសំណូមពរដល់អាជីវករកំពុងប្រកបអាជីវកម្មហ្គាសខ្នាតតូចទាំងអស់ ដែលមានទីតាំងស្ថិតនៅទីប្រជុំជនហើយមានកន្លែងចង្អៀត គួរតែលក់ត្រឹមសំបកកំប៉ុងហ្គាសបានហើយ ចំណែកកន្លែងបញ្ជូល ឬ ស្តុកហ្គាស គួរតែដាក់នៅឲ្យឆ្ងាយដែលមានទីតាំងធំទូលាយ ដើម្បីសុវត្ថិភាពទាំងម្ចាស់អាជិវកម្ម និងអ្នកប្រើប្រាស ៕

អត្ថបទ និង រូបថត ៖ លោកស្រី សូ ស៊ីមាន និង លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ម្ចាស់អាជីវកម្មហ្គាសខ្នាតតូចអាជីវកម្មគ្មានច្បាប់អនុញ្ញាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចកទទួលអំណោយសប្បុរសជនរបស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចកទទួលអំណោយសប្បុរសជនរបស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ

អាជ្ញាធជាតិអប្សរា គ្រោងនឹងជួសជុលនិងរៀបចំប្រាសាទបាយក្អែកអោយក្លាយជាសារមន្ទីរលម្ហរ និងកាន់តែទាក់ទាញ់

អាជ្ញាធជាតិអប្សរា គ្រោងនឹងជួសជុលនិងរៀបចំប្រាសាទបាយក្អែកអោយក្លាយជាសារមន្ទីរលម្ហរ និងកាន់តែទាក់ទាញ់

ផ្កាអូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរក្នុងស្រុក

ផ្កាអូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរក្នុងស្រុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.