Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ១១៥គ្រួសារ មកពីឃុំចំនួន២ នៃស្រុកប្រាសាទបាគង ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ដោយ Pothe Thun
07/08/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ លោក ពិនប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និងអាជ្ញាធរស្រុកប្រាសាទបាគង បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ១១៥គ្រួសារ នៅក្នុងឃុំទាំង០២ គឺឃុំបាគង និងឃុំកន្រ្ទាំង នៃស្រុកប្រាសាទបាគង ដែលផ្ដល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ,មី១កេស , ត្រីខ១យួរ , ទឹកត្រី១យួរ និងប៊ីចេង១កញ្ចប់ផងដែរ ។

បើតាមលោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ឋជន និងយុវនិតិសម្បទាខេត្ត បានបង្ហាញថា គិតត្រឹមខែសីហាឆ្នាំ២០២០កន្លងទៅ បានចែកជូនដល់ចាស់ជរាក្រីក្រនៅតាមសហគមន៍ ក្នុងស្រុកចំនួន៤ មានស្រុកស្រីស្នំ ស្វាយលើ ពួក និងស្រុកសូទ្រនិគមន៍ និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ ចំនួន ១៥៩១គ្រួសារបូកទាំងស្រុកប្រាសាទបាគងចំនួន ១១៥គ្រួសារទៀតទាំងអស់ចំនួន១៧០៦គ្រួសារ ។ នៅពេលខាងមុខ មន្ទីរនឹងបន្តរៀបចំផែនការជាជំហ៊ានបន្តបន្ទាប់ដើម្បីជួយស្រោចស្រង់ ក្រោមរូបភាពនាំយកអំណោយរបស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដទៃៗទៀត តាមស្ថានភាពចាំបាច់របស់គ្រួសាររងគ្រោះ ។

ថ្លែងក្នុងឱកាសនោះ លោក ពិន ប្រាកដ ក្នុងនាមអាជ្ញាធរខេត្ត សូមសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលជួបប្រទះនូវភាពក្រីក្រ និង គ្រោះធម្មជាតិផ្សេងៗ ខណៈដែលសម្ដេចតេជោ ធ្លាប់បានមានប្រសាសន៍ថា មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសាររង គ្រោះ ដោយអត់អាហារនោះឡើយ ។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់គោលរបបគោលនយោបាយ ជូនដល់គ្រួសារក្រីក្រ និង បងប្អូនជាស្ត្រី និង កម្មការីនី ដោយទទួលបាននូវបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងទៅពិនិត្យ និង ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និង មណ្ឌលសុខភាព ដោយមិនគិតពីតម្លៃសេវា ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វើក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ពីបញ្ហានៃជំងឺកូវីត១៩ ដោយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ផង ក្រុមគ្រួសារយើងផង និង សហគមន៍យើងផង ពីសេសត្រូវចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និង អនុវត្តឲ្យបានតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំជាមួយទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ៕

អត្ថបទ និង រូបភាពព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចកទទួលអំណោយសប្បុរសជនរបស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចកទទួលអំណោយសប្បុរសជនរបស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.