Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាប៖កម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ សម្រាប់ថ្ងៃឈប់សម្រាកសង ៥ថ្ងៃ

ដោយ Pothe Thun
07/08/2020
នៅក្នុង វប្បធម៌ និង ទេសចរណ៍
112
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អំឡុងថ្ងៃឈប់សម្រាកសង ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធកម្ពុជា ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍នានាជាច្រើន សម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងនោះកម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាកម្មវិធីដែលរំពឹងថា នឹងមានអ្នកចូលរួមច្រើនកុះករ នេះបើតាម កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នាសាលាខេត្តសៀមរាប នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

តាមរយៈបទបង្ហាញរបស់ក្រុមការងារសហភាពសហព័ន្ធកម្ពុជា ខេត្តសៀមរាប ការជិះកង់កម្សាន្តនឹងរៀបចំជិះក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានប្រភេទជិះកម្សាន្ត និងប្រភេទជិះចម្ងាយឆ្ងាយ ដែលតម្រូវឲ្យអ្នកចូលរួមត្រូវចុះឈ្មោះ និងបង់ថវិកាមួយចំនួន ដើម្បីយកថវិការមួយផ្នែកបរិច្ខាគជូនកាកបាទក្រហមកម្ពុជា និងមួយផ្នែកទៀតចំណាយលើសម្លៀកបំពាក់ ថ្លៃជួលកង់ របស់អ្នកចូលរួម និងសេវាផ្សេងជាច្រើនៗទៀត ជំនួយដល់អ្នកជិះកង់ នៅពេលធ្វើដំណើរ។

ជាមួយនោះ កម្មវិធីជិះទូកកម្សាន្ត នឹងរៀបចំនៅតាមបណ្ដោយស្ទឹង នៅកណ្ដាលក្រុងសៀមរាប ដោយអ្នកទេសចរ អាចជួលទូកជិះកម្សាន្ត ទិញម្ហូបអាហារតាមផ្សារបណ្ដែតទឹក និងទស្សនាសិល្បៈរហូតដល់ពេលរាត្រី។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា នៅថ្ងៃចាប់ផ្ដើម គឺថ្ងៃទី១៧ ខែសីហា នឹងមានរៀបចំពិធីសាសនា បួងសួងនៅប្រាសាទអង្គរវត្ត និងការបើកពិធីតាំងពិព័រណ៌ ដែលតំណាងឲ្យការបើកកម្មវិធីនានា នៃថ្ងៃឈប់សម្រាកសងនេះផងដែរ។

ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍ សង្កត់ធ្ងន់ទៅវិធានសុវត្តិភាព ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ដោយបានចាត់ចែងអនុគណៈកម្មការទទួលបន្ទុក ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយត្រួតពិនិត្យ ការពាក់ម៉ាស របាំងមុខសុវត្ថិភាព គម្លាតសុវត្ថិភាព និងការដាក់ពង្រាយជែល ឬអាកុលលាងសម្អាតដៃ នៅតាមស្តង់ ទីកន្លែងសំខាន់ៗនានា រួមនិងកងកម្លាំងរក្សាសណ្ដាប់ធ្នាប់ផងដែរ។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី និងលោក ងិន គឹមឡេង

Tags: ជិះកង់ជិះទូកថ្ងៃឈប់សម្រាកសង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ១១៥គ្រួសារ មកពីឃុំចំនួន២ នៃស្រុកប្រាសាទបាគង ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ១១៥គ្រួសារ មកពីឃុំចំនួន២ នៃស្រុកប្រាសាទបាគង ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.