Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី

ដោយ Pothe Thun
11/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុកបន្ទាយស្រី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកបន្ទាយស្រី ក្រោមអធិបតិភាព លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោកលោកស្រីសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនោះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញអំពីជំហរក្នុងដំណើររួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ដោយប្រកាន់យកលើចំណុចកណ្តាលមួយ ដើម្បីដោះស្រាយបញ្ហាប្រឈម ដើម្បីការអភិវឌ្ឍសហគមន៍ប្រជាពលរដ្ឋ និងអនុវត្តឲ្យបានល្អលើការអភិរក្ស និងអភិវឌ្ឍ តំបន់រមណីដ្ឋានបេតិកភ័ណ្ឌជាតិ។ ក្នុងនោះលោកអភិបាលស្រុក ក៏បានស្នើដល់អាជ្ញាធរអាជ្ញាធរអប្សរាចំពោះសំណើររបស់អាជ្ញាធរឃុំព្រះដាក់ ដែលសុំឲ្យមានការគាំទ្រពីសំណាក់អាជ្ញាធរជាតិអប្សរា លើគម្រោងកសាងកែលម្អផ្លូវ ៣ខ្សែ ដែលមានចម្ងាយសរុប ៦,៥០០ម៉ែត្រ ឆ្លងកាត់៣ភូមិ គឺភូមិតាត្រៃ ភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹង។ ចំពោះការស្នើនេះ គឺដោយសារតែគម្រោងកែលម្អកសាងផ្លូវនេះ ថ្វីត្បិតតែស្ថិតនៅក្នុងដែនភូមិសាស្រ្តរបស់រដ្ឋបាលឃុំព្រះដាក់ ក៏ប៉ុន្តែក៏ស្ថិតក្នុងតំបន់ការពារបេតិកភ័ណ្ឌផងដែរ។

ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានលើកឡើងនូវបញ្ហាសំខាន់ៗចំនួន៤ទៀត ដែលក្រុមការងារនឹងត្រូវធ្វើការដោះស្រាយ ដោយក្នុងនោះរួមមាន៖ ទី១,គម្រោងកែលម្អផ្លូវនៅឃុំព្រះដាក់ ដែលស្ថិតក្នុងតំបន់ជាប់ពាក់ព័ន្ធការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ,ទី២.ការសាងសង់លំនៅដ្ឋានក្នុងតំបន់ដែលមានបូរាណស្ថាន ,ទី៣.ការពន្លឿនដំណោះស្រាយកាត់ធ្វៀលដីអាស្រ័យផលយូរឆ្នាំរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងគម្របព្រៃឈើឆ្នាំ២០០២ និងទី៣.បញ្ហាជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋស្រុកបន្ទាយស្រី ដែលពឹងផ្អែកលើវិស័យទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មាប្រសាសន៍ក្នុងឱកាសនោះដែរ លោក ង៉ាន់ ភិរុណ បានគូរបញ្ជាក់ថា បញ្ហាទាំងនេះ វាត្រូវបានពន្យាពេលដោះស្រាយដោយសារតែវិបត្តិជំងឺឆ្លងកូវីដ-១៩ ។ ក្នុងងនោះអ្វីដែរត្រូវធ្វើបន្ត គឺលោកបានជំរុញដល់ក្រុមការងារនៅស្រុកបន្ទាយស្រីត្រូវដោះស្រាយនូវបញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់សំណួរ និងសំណូមពរដោយឈរលើគោលការណ៍រួម និងអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ។ ទន្ទឹមនឹងនេះ ចំពោះបញ្ហាណាដែលថ្នាក់ស្រុកដោះស្រាយមិនបាន ត្រូវលើកបញ្ហានេះជូនថ្នាក់ដឹកនាំពិនិត្យ និងដោះស្រាយ ជៀសវាងទុកបញ្ហានៅនឹងកន្លែង ដែលធ្វើឱ្យមានការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរ។

ជាការឆ្លើយតបជុំវិញបញ្ហាមួយចំនួន ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជួយការងារអាជ្ញាធរជាតិអប្សរា និងជាអនុប្រធាននៃក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី បានគូសបញ្ជាក់ថា រាល់ការសាងសង់សំណង់សាធារណៈរបស់រដ្ឋនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ពុំមានការហាមឃាត់នោះឡើយ ក៏ប៉ុន្តែតម្រូវឲ្យមានការឆ្លងកាត់ការពិនិត្យរបស់មន្រ្តីជំនាញ អំពីលក្ខណៈបច្ចេកទេស បញ្ជៀសផលប៉ះពាល់ដល់កិច្ចការអភិរក្សតំបន់បេតិកភ័ណ្ឌ តាមទិសស្លោកដែលថា អភិរក្ស គឺដើម្បីអភិវឌ្ឍ ហើយអភិវឌ្ឍដើម្បីអភិរក្ស។ ដើម្បីឲ្យការសម្របសម្រួលប្រកបដោយតម្លាភាព កិច្ចប្រជុំនេះក៏បានបង្ហាញឲ្យឃើញផងដែរ អំពីជំហរនៃកិច្ចសហការរួមគ្នា រវាងអាជ្ញាធរថ្នាក់ក្រោមជាតិ ជាមួយអាជ្ញាធរជាតិអប្សរា ដែលត្រូវធ្វើដំណើរទន្ទឹមគ្នា អនុវត្តតួនាទីនៅលើចំណុចកណ្តាលមួយ ដើម្បីបំរើផលប្រយោជន៍ប្រជាសហគមន៍ និងដើម្បីការពារ-អភិវឌ្ឍបានល្អ តំបន់រមណីដ្ឋានបេតិកភ័ណ្ឌជាតិ ចំពោះបញ្ហាដែលមិនទាន់ដោះស្រាយមិនបាន លោកនឹងលើកបញ្ហានេះជូនថ្នាក់ដឹកនាំពិនិត្យ និងដោះស្រាយបន្តទៀត៕

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកបន្ទាយស្រីស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ-១៩

ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ-១៩

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេដោយសាររាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេដោយសាររាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.