Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧

ដោយ Pothe Thun
13/06/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការណែនាំរបស់ឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប លោក សឹង្ហ សំរិទ្ធិ អនុប្រធាសមាគមន បានដឹកនាំសមាជិកសមាជិកា នៃសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងប្រជាការពារភូមិចំនួន២០គ្រួសារ ដែលមានជីវភាពខ្វះខាតនឹងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

មានប្រសាសន៏ក្នុងឱកាសនោះ លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ក៏ដូចជាការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព និងសូមមេត្តាចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់
សម្តេចតេជោ ហ៊ុន សែន នូវវិធានការ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសឲ្យផុតពីជំងឺដ៏កាចសាហាវនេះ។ ជាមួយគ្នានោះក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត/ក្រុង ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងការចូលរួមសហការដោយបងប្អូនប្រជាពលរដ្ឋជាដើម ក្នុងការចូលរួមទប់ស្កាត់នៅជំងឺកូវីដ-១៩ សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ គឺសំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដឲ្យក្លាយជាឱកាស នៃការអភិវឌ្ឍន៍ក្នុងសង្គមជាតិនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះដែរ លោកអភិបាលក្រុង ក៏បានបង្ហាញនូវក្តីសោមនស្សរីករាយ ចំពោះទឹកចិត្តដ៍ឧត្តុង្គឧត្តម របស់សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប ដែលបាននាំយកអំណោយមកប្រគល់ជូននាពេលនេះ ក្នុងពេលដែលយើងទាំងអស់គ្នាកំពុងប្រឈម និងជួបការលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលក្រុង រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ។

បើតាមលោក សឹង្ហ សំរិទ្ធិ អនុប្រធាសមាគមនចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប បានមានប្រសាសន៍ដែរថា នៅក្នុងបរិបទជំងឺកូវីដ-១៩ នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការធ្វើអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។ ចំពោះអំណោយដែលបានប្រគូលជូនសម្រាប់ពេលនេះ គឺបានមកពីសប្បុសជននានា ដែលបានឧបត្ថម្ភដល់សមាគមន៍ទុកសម្រាប់ចែកជូនដល់បងប្អូនពលរដ្ឋខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។

សូមជម្រាបជូនថា ចំពោះអំណោយដែលក្រុមការងារនាំយកមកប្រគល់ជូនក្នុងពេលនោះ គឺប្រជាពលរដ្ឋចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម ,ទឹកសុទ្ធ១កេស ,មីម៉ាម៉ា១កេស ,ត្រីខ១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ទឹកត្រី១យួរ ,ប្រេងឆា១ដប ,ស្ករស១គីឡូ ,ប៊ីចេង១កញ្ចប់ ,អំបិល១គីឡូ និងថវិការចំនួន២០០០០រៀល។ ដោយឡែកចំពោះកម្លាំងប្រជាការពារចំនួន២០នាក់ ក្នុងម្នាក់ទទួលបាន៖ ទឹកសុទ្ធ១កេស ,ម៉ាស១ប្រអប់ ,ទឹកអាកុល១ដប និងថវិការចំនួន២០០០០រៀល។ ក្នុងនោះសមាគមនក៏បានប្រគល់ជូនម៉ាសចំនួន២០ប្រអប់ ,ទឹកអាកុល២០ដប និងទឹកសុទ្ធ៥កេស ដល់សាលាបឋមសិក្សាស្ទឹងថ្មីផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេដោយសាររាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេដោយសាររាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ

ផ្លែទុរេនធម្មជាតិ កំពុងមានវត្តមានក្នុងចម្ការកសិករក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ខណៈកំពុងមានអ្នកចាប់អារម្មណ៍ពីអ្នកទេសចរណ៍

ផ្លែទុរេនធម្មជាតិ កំពុងមានវត្តមានក្នុងចម្ការកសិករក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ខណៈកំពុងមានអ្នកចាប់អារម្មណ៍ពីអ្នកទេសចរណ៍

ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប បានរងការខូចខាតដោយសារពលរដ្ឋឈូសឆាយដីដាំដំណាំ

ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប បានរងការខូចខាតដោយសារពលរដ្ឋឈូសឆាយដីដាំដំណាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.