Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប បានរងការខូចខាតដោយសារពលរដ្ឋឈូសឆាយដីដាំដំណាំ

ដោយ Pothe Thun
14/06/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប បានរងការខូចខាតដោយសារពលរដ្ឋឈូសឆាយដីដាំដំណាំ
119
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ អាជាធរជាតិអប្សរា និងអាជ្ញាធរស្រុកអង្គរធំ បានសហការគ្នាចុះពិនិត្យស្ថានភាពទីទួលបុរាណដ្ឋានមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីអភិរក្សទួលប្រាសាទនេះឡើងវិញ ក្រោយពីទួលបុរាណមួយកន្លែងនេះ បានរងការឈូសឆាយបំផ្លាញយកដីដាំដំណាំ ពីសំណាក់ពលរដ្ឋនៅតំបន់នោះ។

បើតាមលោក សំ សារ៉េត អនុប្រធានការិយាល័យអភិរក្សប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ទួលប្រាសាទបុរាណនេះ មានបណ្ដោយប្រមាណ៥០ម៉ែត្រ និងទទឹង៥០ម៉ែត្រ ត្រូវបានប្រជាកសិករយកគ្រឿងចក្រឈួសឆាយធ្វើជាកម្មសិទ្ធិ និងដាំដំឡូងដែលបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ។ ទួលបុរាណនេះ មានឈ្មោះទួលប្រាសាទមហាថេរ ឬអ្នកស្រុកនៅទីនោះហៅថា ទួលយាយណុក ដែលមានចំង៉ាយប្រមាណជិត២០គីឡូម៉ែត្រ ពីទីរួមស្រុកអង្គរធំ។ ប្រាសាទនេះធ្វើពីឥដ្ឋហើយនៅលើទួលនោះពិនិត្យឃើញនៅសល់បល័ង្គយោនី ២ផ្ទាំង ហើយនឹងរូបចម្លាក់ក្រពុំឈូកធ្វើពីថ្មភួកពីរដុំ ដែលចម្លាក់ក្រពុំឈូកនោះ ទំនងគេយកពីកន្លែងផ្សេងទៅដាក់លើទួលនោះ ដើម្បីធ្វើជាទីសក្ដារៈ ប៉ុន្ដែក្រុមការងារមិនទាន់កំណត់ពីទស្សវត្សនៃការកសាងប្រាសាទនេះនៅឡើយទេ ដោយសារទួលនោះបាត់បង់រចនាសម្ព័ន្ធអស់ទៅហើយ។ ចំពោះការឈូសឆាយដីនៅលើទួលប្រាសាទបុរាណនេះ បណ្ដាលអោយខូចរចនាសម្ព័ន្ធនៅក្នុងដីយ៉ាងច្រើន ក្នុងនោះបើតាមផ្លូវច្បាប់អ្នកដែលធ្វើអោយខូចខាតដល់ទីទួលបុរាណដ្ឋាន ឬប្រាសាទបុរាណនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ជាមួយនោះលោក សំ សារ៉េត ក៍បានអំពាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមចូលរួមថែរក្សាសម្បត្ដិវប្បធម៌ជាតិរបស់ខ្លួនអោយបានគង់វង្ស ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ពីស្នារដៃរបស់កូនខ្មែរនាសម័យកាល កុំអោយដូចជាពាក្យស្លោកថា វប្បធម៌រលំ ជាតិរលាយ វប្បធម៌ពន្នរាយ ជាតិថ្កើងថ្កាន។ លោកបន្ថែមថា បច្ចុប្បន្ននេះ មានក្រុមការងារផ្នែកកំណត់បុរាណដ្ឋានបាននឹងកំពុងចុះស្រាវជ្រាវ និងស្វែងរកប្រាសាទបុរាណគ្រប់ទីកន្លែង នៅក្នុងខេត្ដសៀមរាប ដើម្បីកំនត់អត្ដសញ្ញាណទីទួលប្រាសាទបុរាណទាំងនោះដាក់នៅក្នុងបញ្ជឹសារពើភណ្ឌអោយបានត្រឹមត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការបញ្ជាក់ពីលោក អេង សំបាន អភិបាលរងស្រុកអង្គរធំ បានឲ្យដឹងដែរថា ពលរដ្ឋដែលបានឈូសឆាយទីទួលបុរាណធ្វើកសិកម្មនោះ មានឈ្មោះ កុត គល់ នៅឃុំពាក់ស្នែង ហើយអាជ្ញាធរនឹងអោយបុគ្គលរូបនោះ ធ្វើកិច្ចសន្យាបញ្ឍប់ការឈូសឆាយព្រមទាំងអោយដកដំណាំចេញពីលើទីទួលបុរាណនោះចេញវិញ ដើម្បីទុកនៅទ្រង់ទ្រាយដើម។ ក្នុងនោះអាជ្ញាធរស្រុកនឹងសហការជាមួយអាជ្ញាធរជាតិអប្សរាជាបន្ដទៀត ដើម្បីការពារថែរក្សាបេតិកភន្ឌរបស់ជាតិ ដូចជាទីទួលប្រាសាទបុរាណ ជាពិសេសបន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីតំបន់ឧទ្យានអង្គរ ក៍ដូចជាបេតិកភណ្ឌជាតិផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់ ,លោក ឈិត សាវី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ទួលបុរាណដ្ឋានអាជាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាប បញ្ជូនទៅតុលាការ ដោយជាប់ជនសង្ស័យអំពើទិញពេស្យាចារកុមារ

ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាប បញ្ជូនទៅតុលាការ ដោយជាប់ជនសង្ស័យអំពើទិញពេស្យាចារកុមារ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ

ក្នុងរយៈពេល១ខែឧសភានេះ មានមនុស្សចំនួនជាង១០០នាក់ និង គ្រឿងញៀនជាង៩០ក្រាម ត្រូវសមត្ថកិច្ចខេត្តសៀមរាប បង្រ្កាប និងដកហូតបាន

ក្នុងរយៈពេល១ខែឧសភានេះ មានមនុស្សចំនួនជាង១០០នាក់ និង គ្រឿងញៀនជាង៩០ក្រាម ត្រូវសមត្ថកិច្ចខេត្តសៀមរាប បង្រ្កាប និងដកហូតបាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.