Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ក្នុងរយៈពេល១ខែឧសភានេះ មានមនុស្សចំនួនជាង១០០នាក់ និង គ្រឿងញៀនជាង៩០ក្រាម ត្រូវសមត្ថកិច្ចខេត្តសៀមរាប បង្រ្កាប និងដកហូតបាន

ដោយ Pothe Thun
16/06/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ក្នុងរយៈពេល១ខែឧសភានេះ មានមនុស្សចំនួនជាង១០០នាក់ និង គ្រឿងញៀនជាង៩០ក្រាម ត្រូវសមត្ថកិច្ចខេត្តសៀមរាប បង្រ្កាប និងដកហូតបាន
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលមួយខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចុះបង្រ្កាបករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣៣នាក់ មានស្រី០២នាក់ ក្នុងនោះ ៖ បង្រ្កាបករណីជួញដូរ រក្សាទុក បានចំនួន១១ករណី ឃាត់ខ្លួនជនល្មើសចំនួន ៣៤នាក់ , បង្ក្រាបករណីប្រើប្រាស់នូវសារធាតុញៀន ចំនួន២៣ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៩៨នាក់ មានស្រី០២នាក់ ហើយបានបញ្ជូនទៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត និង បង្រ្កាបដោយអនុវត្តតាមដីកាចំនួន០១ករណី ។

នៅក្នុងប្រតិបត្តិការណ៍នោះដែរ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការដកហូតនូវវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ICE ) ចំនួន ៩០,០៥ក្រាម , ម៉ូតូ មួយគ្រឿង , កាំភ្លើងខ្យល់ចំនួន ០១, ទូរស័ព្ទដៃចំនួន ៣៨គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៤ ។

គួររំលឹកថា ក្នុងការចុះបង្រ្កាបករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣៥ករណីនេះ គឺមានការថយចុះចំនួន១១ករណី បើធៀបនឹងខែមេសាឆ្នាំ២០២១ ដែលមាន ចំនួន ៤៦ករណី ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

របាយការណ៍បានឲ្យដឹងទៀតថា ជាមួយគ្នានេះ ក៏បានចុះអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបើកបរយានយន្ត ចំនួន០១លើក ដោយសហការណ៍ជាមួយមន្ទីរជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងតេស្ដទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្ដ និងទោចក្រយានយន្ត សរុបចំនួន២៥នាក់ ដែលជាលទ្ធផលតេស្ដវិជ្ជមាន ចំនួន០២នាក់ និងបានបញ្ជូនទៅមជ្ឈមណ្ឌលស្ដារនិតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត ដោយឡែកចំពោះអ្នកដែលបានធ្វើតេស្ដទឹកនោមអវិជ្ជមាន ចំនួន២៣នាក់ បានធ្វើការអបរំ និងណែនាំឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន ។

លោកវរសេនីយ៍ទោ ណាម ណម នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមកការិយាល័យប្រឆាំងគ្រឿងញៀនតែងតែធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យស្វែងយល់ពីផលប៉ះពាល់នៃគ្រឿង និងចូលរួមរាយការណ៍ចំពោះករណីសង្ស័យ ប៉ុន្តែបច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ- ១៩ បានធ្វើឲ្យរាំងស្ទះដល់ការចុះផ្សព្វផ្សាយ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក៏លោកបានធ្វើកាជំរុញដល់អាជ្ញាធរមូលដ្ឋាន ធ្វើការសហការជាមួយប្រជាពលរដ្ឋ ទាំងការផ្សព្វផ្សាយ និងការរាយការណ៍ជាដើម ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ ក្រសួងមហាផ្ទៃ ក៏បានបានដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែន ដោយផ្ដោតសំខាន់លើការ ដោះស្រាយ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន ឱ្យស្ថិតក្នុងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំដែនឱ្យកាន់តែល្អប្រសើរឡើងដោយរួមសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចៀសឱ្យបាននូវឥទ្ធិពលអវិជ្ជមាននានាបណ្ដាលមកពីគ្រឿងញៀន ៕
អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រឿងញៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ

ខេត្ដសៀមរាប រកឃើញមានមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទមកពីប្រទេសឥណ្ឌា លើពលករពីរនាក់ ដែលមកពីប្រទេសថៃ !

ខេត្ដសៀមរាប រកឃើញមានមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទមកពីប្រទេសឥណ្ឌា លើពលករពីរនាក់ ដែលមកពីប្រទេសថៃ !

អាជ្ញាធរខេត្តសៀមរាប ប្រកាសរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន ចំពោះពលករខ្មែរដែលមកពីប្រទេសថៃ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) លើពួកគាត់ចំនួន០២នាក់

អាជ្ញាធរខេត្តសៀមរាប ប្រកាសរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន ចំពោះពលករខ្មែរដែលមកពីប្រទេសថៃ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) លើពួកគាត់ចំនួន០២នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.