Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរខេត្តសៀមរាប ប្រកាសរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន ចំពោះពលករខ្មែរដែលមកពីប្រទេសថៃ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) លើពួកគាត់ចំនួន០២នាក់

ដោយ Pothe Thun
19/06/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ប្រកាសរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន ចំពោះពលករខ្មែរដែលមកពីប្រទេសថៃ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) លើពួកគាត់ចំនួន០២នាក់
127
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងធ្វើការរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន ចំពោះបងប្អូនពលករខ្មែរដែលមានលំនៅឋានក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយសារតែកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ 21A/B-1-617.2 (Delta) លើពលករខ្មែរជាស្ត្រីចំនួនពីររូប ដែលមកពីប្រទេសថៃ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ហើយបានធ្វើចត្ដាឡីស័កយ៉ាងប្រយ័ត្នប្រយ៉ែងបំផុតនៅក្នុងខេត្ដសៀមរាប ។

លោក ពិន ប្រាកដ មានប្រសាសន៍ទៀតថា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ 21A/B-1-617.2 (Delta) នេះ ជាប្រភេទវីរុសដែលវាមានសមត្ថភាពចម្លងលឿនរហ័ស និង កាចសាហាវជាងមុន ធ្វើឲ្យអ្នកជំងឺស្លាប់លឿន ប្រសិនបើអ្នកជំងឺនោះ កើតរោគសញ្ញាសួតធ្ងន់ធ្ងរ ហើយពេទ្យជួយមិនបានទាន់ពេលវេលា ប៉ុន្តែបើទោះបីជាខេត្តសៀមរាប មិនមានការឆ្លងរាលដាលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ 21A/B-1-617.2 (Delta)នេះនៅក្នុងភូមិសាស្ត្រខេត្ត ក្រៅពីពលករខ្មែរពីររូបនេះក៏ពិតមែន កន្លងមក ក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបំផុសអប់រំ និង ណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទៅ ឲ្យយកចិត្តទុកដាក់អនុវត្តនីវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ធ្លាប់បានមានប្រសាសន៍ថា មេរោគកូវីដ-១៩ បំប្លែងថ្មី គឺជាវីរុសមានសមត្ថភាពចម្លងលឿនរហ័ស និង កាចសាហាវជាងមុន ប៉ុន្តែចំពោះបញ្ហានៃការជោគជ័យឬបរាជ័យ នៃការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ព្រោះថារាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលបានខិតខំអស់ពីចិត្តពីថ្លើមនៅក្នុងការអំពាវនាវ នៅក្នុងការដាក់ចេញនូវវិធានការចាំបាច់សម្រាប់ការអនុវត្ត ការកើតមាន ការឆ្លងរាលដាលជំងឺកូវីដ-១៩ នារយៈកាលកន្លងមក ប៉ុន្តែដោយសារមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការភ្លេច ប្រហែស និងមើលស្រាលលើស្ថានភាពនៃការវាយលុកចំពោះវីរុសកូវីដ-១៩ បានធ្វើឲ្យមានការចម្លងនេះ វាដើរពីកន្លែងមួយទៅកន្លែងមួយ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សូមអនុវត្តឲ្យបានហ្មត់ចត់ និង ត្រឹមត្រូវបំផុត នូវវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) ចំនួន ០៧ ករណី លើអ្នកដំណើរមកពីប្រទេសថៃចូលមកកម្ពុជា ក្នុងនោះ មាន ៖
១. ខេត្តបន្ទាយមានជ័យ ចំនួន០១ករណី គឺជាស្ត្រី អាយុ២៦ឆ្នាំ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ជាពលករខ្មែរធ្វើដំណើរមកពីខេត្តឈុនបុរី ប្រទេសថៃ តាមច្រកអូរបីជាន់ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែគាត់បានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័ក តាំងពីថ្ងៃទើបមកដល់ ។
២. ខេត្តឧត្ដរមានជ័យ ចំនួន០២ករណី គឺ ជាបុរសចំនួន០២នាក់ ក្នុងនោះ ម្នាក់អាយុ៣៨ឆ្នាំ នៅភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ជាកម្មករសំណង់នៅក្រុមហ៊ុនមួយក្នុងក្រុងថេប ប្រទេសថៃ បានធ្វើដំណើរមកដល់កម្ពុជា តាមច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ និង ម្នាក់ទៀត អាយុ៣៨ឆ្នាំ នៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាកម្មករសំណង់នៅក្រុមហ៊ុនមួយក្នុងក្រុងថេប ប្រទេសថៃបានធ្វើដំណើរមកដល់កម្ពុជា តាមច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ហើយអ្នកទាំងពីរនាក់នេះ បានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាំងពីថ្ងៃទើបមកដល់ ។
៣. ខេត្តសៀមរាប ចំនួន០២ករណី គឺជាស្ត្រីចំនួន០២នាក់ ក្នុងនោះស្រ្តីម្នាក់ មានអាយុ៤០ឆ្នាំ នៅភូមិបុស្សធំ ឃុំរោងគោ ស្រុក្រកឡាញ់ ជាពលករខ្មែរធ្វើដំណើរមកពីខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ និង ស្ត្រីម្នាក់ទៀត មានអាយុ៤៧ឆ្នាំ នៅភូមិតាយិក ឃុំស្នួល ស្រុកក្រឡាញ់ ជាពលករខ្មែរធ្វើដំណើរមកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែគាត់ទាំងពីរនាក់បានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាំងពីថ្ងៃទើបមកដល់។
៤. ខេត្តកំពង់ចាម ចំនួន០១ករណី គឺជាបុរស មានអាយុ៤៧ឆ្នាំ នៅ ភូមិរលាក ឃុំស្រក ស្រុកកំពង់សៀម ជាកម្មករសំណង់នៅក្រុងថេប ប្រទេសថៃ បានធ្វើដំណើរមកដល់កម្ពុជា តាមច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២១ ហើយបានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាំងពីថ្ងៃទើបមកដល់ ។

៥. ខេត្តកំពត មានចំនួន០១ករណី គឺជាស្ត្រី អាយុ១៩ឆ្នាំ នៅក្រុងកំពត ខេត្តកំពត បានធ្វើដំណើរពីខេត្តឈុនបុរី ប្រទេសថៃ មកដល់កម្ពុជា កាលពីថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២១ ហើយបានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាំងពីថ្ងៃទើបមកដល់ ៕

 

Tags: ពលករខ្មែរដែលមកពីប្រទេសថៃវីរុសកូវីដ-១៩ បំប្លែងថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការចុះឈ្មោះអ្នកដំណើរតាមប្រព័ន្ធអនឡាញជំនាន់ទី២ របស់រដ្ឋបាលខេត្តសៀមរាប ផ្ដល់ភាពងាយស្រួល និងកាត់បន្ថយចំនួនអ្នករង់ចាំ នៅតាមប៉ុស្តិត្រួតពិនិត្យទាំង៣ទីតាំង

ការចុះឈ្មោះអ្នកដំណើរតាមប្រព័ន្ធអនឡាញជំនាន់ទី២ របស់រដ្ឋបាលខេត្តសៀមរាប ផ្ដល់ភាពងាយស្រួល និងកាត់បន្ថយចំនួនអ្នករង់ចាំ នៅតាមប៉ុស្តិត្រួតពិនិត្យទាំង៣ទីតាំង

គម្រោងកែលម្អសោភ័ណភាពនៅបរិវេណមុខព្រះលានជល់ដំរី សម្រេចបានប្រមាណ៧០ភាគរយ

គម្រោងកែលម្អសោភ័ណភាពនៅបរិវេណមុខព្រះលានជល់ដំរី សម្រេចបានប្រមាណ៧០ភាគរយ

នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ណែនាំដល់យោធិន និងគ្រួសារយោធិនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ណែនាំដល់យោធិន និងគ្រួសារយោធិនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.