Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ណែនាំដល់យោធិន និងគ្រួសារយោធិនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ដោយ Pothe Thun
21/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយពីការបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ពីសំណាក់បងប្អូនជាយោធិន និងគ្រួសារយោធិនទាំងអស់ ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់មានភាពធូស្រាល ខណៈខេត្តសៀមរាបមានករណីឆ្លងថ្មីជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានបញ្ជាក់បន្ថែមថា អ្វីដែលកងកម្លាំងយើងទាំងអស់ត្រូវអនុវត្តឲ្យបានខ្ពស់នូវវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប ដោយអនុវត្តអោយបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវប្រកាន់ខ្ជាប់ជានិច្ច តាមអនុសាសន៍សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន គឺ៣កុំ និង៣ការពារ ដើម្បីការពារខ្លួនឯង និងក្រុមគ្រួសារឲ្យគេចផុតពីជំងឺកាចសាហាវនេះ។ ជាមួយនោះត្រូវបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្រើនរំលឹកឱ្យបានជាប្រចាំដល់បងប្អូន និងក្រុមគ្រួសារយោធិនពិការ របស់យើងអំពីវិធីការពារទប់ស្កាត់ កាត់ផ្តាច់ការចម្លងមេរោគឆ្លង ជាពិសេសត្រូវរាយការណ៍ឲ្យបានទាន់ពេលវេលារាល់សកម្មភាពពលរដ្ឋចេញចូលក្នុងមូលដ្ឋាន។

លោកនាយកមជ្ឈមណ្ឌល ក៏បានជំរុញបន្ថែមដល់កងកម្លាំងទាំងអស់ពីគោលដៅការងារនៅតាមបណ្តាផ្នែក និងជំនាញពាក់ពន្ធ័ទាំងអស់ ដោយត្រូវធ្វើបន្ត និងបន្ថែមការងារថ្មីដើម្បីអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធិភាព នូវរាល់បទបញ្ជាដែលបានដាក់ចេញ។ លោកក៏បានជំរុញបន្ថែមទៅលើការបង្កើតផល និងការចិញ្ចឹមសត្វ តបតាមតម្រូវការទីផ្សានាពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ ដើម្បីឲ្យគ្រួសារបងប្អូនយោធិនពិការយើងមានជីវភាពធូរធា បានល្អប្រសើឡើងថែមទៀត ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្តម
កែសម្រួលអត្ថបទ ៖ លោក អ៊ុន ណារាជ្យ

Tags: មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋជាង១០០គ្រួសាររស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ស្នើសុំឲ្យអាជ្ញាធរជួយប្ដូរទីតាំងបញ្ចុះសពមួយកន្លែងទៅកាន់ទីតាំងផ្សេង

ពលរដ្ឋជាង១០០គ្រួសាររស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ស្នើសុំឲ្យអាជ្ញាធរជួយប្ដូរទីតាំងបញ្ចុះសពមួយកន្លែងទៅកាន់ទីតាំងផ្សេង

សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាពចំនួន៩០គ្រួសារក្នុងស្រុកស្រីស្នំ

សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាពចំនួន៩០គ្រួសារក្នុងស្រុកស្រីស្នំ

រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ

រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.