Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ពលរដ្ឋជាង១០០គ្រួសាររស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ស្នើសុំឲ្យអាជ្ញាធរជួយប្ដូរទីតាំងបញ្ចុះសពមួយកន្លែងទៅកាន់ទីតាំងផ្សេង

ដោយ Pothe Thun
21/06/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ពលរដ្ឋជាង១០០គ្រួសាររស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ស្នើសុំឲ្យអាជ្ញាធរជួយប្ដូរទីតាំងបញ្ចុះសពមួយកន្លែងទៅកាន់ទីតាំងផ្សេង
205
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កន្លែងបញ្ចុះសពរបស់សមាគមមេតូឌីសមួយកន្លែង ស្ថិតនៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានប្រជាពលរដ្ឋនៅទីនោះ ស្នើសុំអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយប្ដូរទីតាំងទៅកន្លែងផ្សេង ដោយសារកន្លែងបញ្ចុះសពនេះ បានប៉ះពាល់ការរស់នៅរបស់ពួកគាត់ ជាពិសេសសមានសពខ្លះបានជះក្លិនស្អុយរលួយ បណ្ដាលអោយប៉ះពាល់ដល់បរិស្ថាន។

តំណាងប្រជាពលរដ្ឋក្នុងចំណោមស្មានមេដៃចំនួន១០០គ្រូសារ ដែលមានទីតាំងក្នុងតំបន់នោះ លោក អៀម គុណ និងអ្នកស្រី រ៉ាស៊ី បានឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនានេះថា កន្លែងបញ្ចុះសពនេះបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកកាត់ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពួកគាត់ចេះទ្រាំរស់នៅដោយសារគ្មានជម្រើស ដោយសារកន្លែងបញ្ចុះសពនេះ បានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍មនុស្សចាស់ និងកូនក្មេងដោយសារវាមានក្លិនស្អុយចេញពីកន្លែងបញ្ចុះសព ជាពិសេសនៅពេលយប់។ ជាមួយនោះ ការបញ្ចុះសពបានធ្វើអោយប៉ះពាល់ដល់ប្រភពទឹកពីក្នុងអណ្ដូងផងដែរ ព្រោះពេលភ្លៀងម្ដងទឹកមានក្លិនស្អុយ។

ពួកគាត់បន្ថែមថា ពួកគាត់មិនបានស្អប់ខ្ពើមសពអ្នកកាន់សាសនាផ្សេងក្រៅពីព្រះពុទ្ធនោះទេ ប៉ុន្ដែការបញ្ចុះសពក្បែមនស្សរស់នេះ ពិតជាធ្វើអោយអារម្មណ៍ពួកគាត់ភ័យខ្លាច ហើយមានពេលខ្លះមានរបើកម៉ុង ឆ្អឹងសាកសពឆ្កែពាំចេញពីទីតាំងបញ្ចុះសព ដែលបណ្ដាលអោយមានការភ័យខ្លាចដល់មនុស្សនៅក្នុងភូមិ។ ពួកគាត់ចង់អោយអាជ្ញាធរពាក់ព័ន្ធ និងសមាគមបញ្ចុះសពមេតូឌីស យកម៉ុងសាកសពទៅដាក់នៅទីតាំងផ្សេង ដើម្បីអាជ្ញាធរមូលដ្ឋានអភិវឌ្ឍន៍ភូមិអោយមានភាពស្រស់ស្អាត រស់នៅដោយមានបរិស្ថានល្អ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទាក់ទងបញ្ហានេះ លោក លី សុភ័ក្ដ ប្រធានសមាគមសពមេតូឌីស ខេត្ដសៀមរាប លោកមានប្រសាសន៍ថា ក្រោយពីការស្នើសុំពីប្រជាពលរដ្ឋ លោកបានពិភាក្សាជាមួយក្រុមជំនុំមេតូឌីស ព្រមទាំងក្រុមគ្រួសារសព នឹងសម្រេចយកទៅដាក់ទីតាំងផ្សេង ព្រោះទីនោះក៍ពិបាកក្នុងដឹកសពទៅតំកល់ផងដែរ ដោយសារគ្មានផ្លូវចេញចូល ប្រជាពលរដ្ឋហាមឃាត់ជាដើម។ លោកបានបន្ដថា ពួកគាត់បានស្រុះស្រួលជាមួយសមាជិកគ្រួសារសព សម្រេចប្ដូរទៅតំកល់សពនៅក្នុងស្រុកសូទ្រនិគម ខេត្ដសៀមរាប លើផ្ទៃដី១ហិកតា។

លោកបន្ថែមថា ដីបញ្ចុះសពនៅក្នុងសង្កាត់ជ្រាវបច្ចុប្បន្ននេះ បានបានបញ្ចុះសពជាង២០ម៉ុង ដែលជាអ្នកកាន់សាសនាគ្រីស្ទៀន តាំងពីឆ្នាំ២០០០មកម្លេះ។ ក្រោយពេលបានបញ្ចុះសពបានខ្លះៗហើយ ត្រូវបានប្រជាពលរដ្ឋនៅទីនោះ ស្នើសុំអោយផ្អាកវិញ ព្រោះតែប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ជាមួយគ្នានោះលោកក៍បានផ្អាកដឹកសពទៅតំកល់ទីនោះ រយះពេលពីរឆ្នាំ។

ជុំវិញករណីនេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រសាសន៍ថា លោកក៍បានទទួលសំណើររបស់ប្រជាពលរដ្ឋហើយ និងបានបញ្ជូនសុំការឯកភាពពីសាលាក្រុងសៀមរាបបន្ដ។ ចំពោះទីតាំងកប់សពនោះពិតជាបានធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយ៕

អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក អ៊ុន ណារាជ្យ

Tags: ទីតាំងបញ្ចុះសពសង្កាត់​ជ្រាវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាពចំនួន៩០គ្រួសារក្នុងស្រុកស្រីស្នំ

សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាពចំនួន៩០គ្រួសារក្នុងស្រុកស្រីស្នំ

រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ

រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ

រុស្ស៊ី រិះគន់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ លើប្រទេសមីយ៉ាន់ម៉ា ហើយថា នេះជារឿងនយោបាយ

រុស្ស៊ី រិះគន់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ លើប្រទេសមីយ៉ាន់ម៉ា ហើយថា នេះជារឿងនយោបាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.