Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាពចំនួន៩០គ្រួសារក្នុងស្រុកស្រីស្នំ

ដោយ Pothe Thun
22/06/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ រួមនឹងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប ជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាពចំនួន១៥គ្រួសារក្នុងឃុំស្លែងស្ពាន ដែលក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម , ត្រីខ ០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និង មី០១កេស ដើម្បីជួយដោះទុក្ខលំបាកក្នុងអំឡុងវិបត្ដិជំងឺកូវីដ១៩ ដែលកំពូងធ្វើការរាតត្បាតជាសកលនៅឡើយនោះ ។

មានប្រសាសន៍ក្នុងឱកាសនេះ លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ដនូវវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍របស់យើង ជាពិសេសវិធានការរបស់ររបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ ។

លោក ហ៊ន់ ឫទ្ធិ បានឲ្យដឹងថា ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង សម្ដេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាព ក្នុងស្រុកស្រីស្នំ ចំនួន៩០គ្រួសារ ដែលក្នុងមួយឃុំមានចំនួន១៥គ្រួសារ ហើយនេះជាអំណោយលើកដំបូងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ សម្រាប់ជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាពចំនួន១៥គ្រួសារក្នុងឃុំស្លែងស្ពាន ហើយសម្រាប់ឃុំផ្សេងៗទៀត ក្រុមការងាររបស់ស្រុក នឹងបន្តការចែកជូននៅពេលក្រោយឆាប់ៗនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហ៊ន់ ឫទ្ធិ មានប្រសាសន៍ទៀតថា បើទោះបីមិនច្រើនសម្រាប់បងប្អូនក៏ពិតមែន ប៉ុន្ដែអាចជួយសម្រួលជីវភាពក្នុងគ្រួសារបានមួយរយៈផងដែរ ដែលបច្ចុប្បន្ន កំពុងស្ថិតក្នុងអំឡុងពេលជួបវិបត្ដិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ដែលសកម្មភាពនេះ គឺជាវប្បធម៌ចែករំលែក និងជាការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ដោយមិនបានទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារខ្វះស្បៀងអាហារនោះឡើយ ពោលគឺរាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ទោះបីមិនបានចុះនៅមូលដ្ឋានក្នុងអំឡុងពេលកូវីដ១៩នេះក្ដី ដែលទុក្ខលំបាកប្រជាពលរដ្ឋ ក៍ដូចជាទុកលំបាករបស់រាជរដ្ឋាភិបាល ។

លោកអភិបាលស្រុកស្រីស្នំ មានប្រសាសន៍បន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបញ្ចប់សង្គ្រាមផ្ទៃក្នុងនាឆ្នាំ១៩៩៨ បាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ក្នុងទូទាំងប្រទេស ក្រោមនយោបាយឈ្នះឈ្នះ បានធ្ចើឲ្យប្រទេសជាតិយើងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដូចបងប្អូនប្រជាពលរដ្ឋយើងបានឃើញនឹងភ្នែកស្រាប់ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងចូលរួមជាមួយរាជរដ្ឋាភិបាលបន្តទៀត ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការរីកចម្រើនថ្មីៗបន្ថែមទៀត ។

សូមបញ្ជាក់ថា អំណោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ដសៀមរាប នឹងធ្វើការចែកជូនប្រជាពលរដ្ឋខ្វះខាត នៅក្នុងឃុំទាំង១០០ឃុំ របស់ខេត្ដសៀមរាប ខណៈដែលការផ្ដល់អំណោយជាលើកដំបូង គឺនៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ សម្រាប់គ្រួសារលំបាកខ្វះខាតក្នុងក្រុងសៀមរាប ៕

អត្ថបទ៖ លោក លីវ សាន្ត
រូបភាព៖ រដ្ឋបាលស្រុកស្រីស្នំ

Tags: ពលរដ្ឋក្រីក្រស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ

រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ

រុស្ស៊ី រិះគន់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ លើប្រទេសមីយ៉ាន់ម៉ា ហើយថា នេះជារឿងនយោបាយ

រុស្ស៊ី រិះគន់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ លើប្រទេសមីយ៉ាន់ម៉ា ហើយថា នេះជារឿងនយោបាយ

មេរិកតេស្តសមត្ថភាព នាវាដឹកយន្តហោះចម្បាំងថ្មី ដោយការបំផ្ទុះគ្រាប់បែកទម្ងន់ជាង ១៨តោនក្នុងសមុទ្រ

មេរិកតេស្តសមត្ថភាព នាវាដឹកយន្តហោះចម្បាំងថ្មី ដោយការបំផ្ទុះគ្រាប់បែកទម្ងន់ជាង ១៨តោនក្នុងសមុទ្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.