Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ផ្លែទុរេនធម្មជាតិ កំពុងមានវត្តមានក្នុងចម្ការកសិករក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ខណៈកំពុងមានអ្នកចាប់អារម្មណ៍ពីអ្នកទេសចរណ៍

ដោយ Pothe Thun
14/06/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខេត្ដសៀមរាប មិនត្រឹមតែជាតំបន់ទេសចរណ៍មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ដ៍ល្បីល្បាញនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែខេត្ដមួយនេះបានបានបង្ហាញ សមិទ្ធិផលផ្នែកកសិកម្មដ៍កម្រថែមទៀតផង គឺផ្លែទុរេន ផ្លែតាង៉ែន ឬមៀនប៉ៃលិន។ ជាក់ស្ដែងចំការទុរេន មួយកន្លែង ស្ថិតនៅជើងភ្នំគូលេន ក្នុងចំណុចចំបន់បីដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែរបាននឹងកំពុងទទួលផលច្រើនគួរឱ្យកត់សំគាល់ផងដែរ ជាពិសេសមានទីផ្សារខ្ពស់។

កសិករមួយរូប ដែលជាម្ចាស់ចំការទុរេន លោក កុយ សេងលី លោកមានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះថា ទុរេនរបស់លោក មានប្រមាណជាង១៧០ដើម នៅលើផ្ទៃដីជាង២ហិកតា បាននឹងកំពុងទទួលផលរយៈពេល២ឆ្នាំហើយ ប៉ុន្ដែឆ្នាំមុនទទួលបានផលតិចតួចប្រមាណ១តោន ដោយសារដើមនៅតូចៗ។ លោកបន្ដថា ជាមួយគ្នានោះ ដំណាំធទុរេនរបស់លោកកាលពិឆ្នាំមុនមានការជួបប្រទះបញ្ហាមួយចំនួន ជាពិសេសបញ្ហាអាកាសធាតុតែម្ដង ដោយសារនៅដើមរដូវវស្សាមានភ្លៀងធ្លាក់លាយលំនឹងខ្យល់ខ្លាំងធ្វើឲ្យក្ដិបទុរេនមួយចំនួនធំត្រូវបានធ្លាក់ខូចខាត។

កសិកររូបនេះបានឲ្យដឹងទៀតថា នៅឆ្នាំនេះទុរេនរបស់គាត់ គឺទទួលបានផលកើនជាងឆ្នាំមុនគួរឱ្យកត់សំគាល់ ដែលបាននឹងកំពុងចាប់ផ្ដើមលក់ក្នុងទីផ្សារ ក្នុងខេត្ដសៀមរាប ចាប់តាំងពីខែមេសាកន្លងមក ហើយទុរេននេះ អាចអស់ទៅវិញក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ។ បច្ចុប្បន្នដើមទុរេនដែលបានផ្លែនេះ មានអាយុកាល៥ឆ្នាំមកហើយ ដែលមានប្រភេទពូជសូនី និងអាម៉ាន់ថង ដែលលោកថា ជាសមិទ្ធិផលកសិកម្មផ្នែកទុរេនដំបូងគេររបស់អ្នកសៀមរាប និងជាទុរេនដាំដោយប្រើជីគីមី គឺជីធម្មជាតិពិតៗ។ ជាមួយគ្នានោះទុរេនសៀមរាបនេះ មានទីផ្សារគួរឱកត់សំគាល់ ដោយមួយថ្ងៃៗមានអ្នកកម្មង់ទិញនៅចំការមិនដាច់ឡើយ។ លោកបញ្ជាក់ថា ការដាំដើមទុរេនមានផលលំបាកច្រើន ដោយយើងត្រូវមើលថែទាំឱបានដិតដល់ទើបទទួលបានផលល្អ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក កុយ សេងលី បានបន្ដថា ការបង្កើតមុរបរធ្វើចំការទុរេននេះ ក្រោយពីលោកបានឃើញ ការដាំដើមទុរេននៅប្រទេសថៃ និងមានចេះជំនាញផ្នែកកិសកម្មនេះ មកពីក្រសួងកសិកម្ម និងអង្គការមួយចំនួនផងដែរ។ លោកបានបន្ដថា ក្រៅពីដាំដើមទុរេនជាង១៧០ដើមនោះ លោកក៍បានដាំដើមក្រូចពោធិ៍សាត់២០០ដើម និងក្រូចថ្លុង៥០ដើមផងដែរ។

គួររំលឹកផងដែរថា ការពីពេលថ្មីកន្លងទៅនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ ដោយបានណែនាំដល់ឲ្យប្រជាពលរដ្ឋ មកចាំអារម្មណ៍ពីផ្លែទុរេន នៅស្រុកបន្ទាយស្រី ដែលជាសមិទ្ធិផលដាំដោយក្នុងស្រុកដោយផ្ទាល់ មិនចាញ់អ្នកដាំផ្លែទុរេននៅខេត្ដផ្សេងៗនោះឡើយ។

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ទុរេនធម្មជាតិស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប បានរងការខូចខាតដោយសារពលរដ្ឋឈូសឆាយដីដាំដំណាំ

ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប បានរងការខូចខាតដោយសារពលរដ្ឋឈូសឆាយដីដាំដំណាំ

ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាប បញ្ជូនទៅតុលាការ ដោយជាប់ជនសង្ស័យអំពើទិញពេស្យាចារកុមារ

ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាប បញ្ជូនទៅតុលាការ ដោយជាប់ជនសង្ស័យអំពើទិញពេស្យាចារកុមារ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.