កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ាន ទទួលបានក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិន
យោងតាមផេកហ្វេសប៊ុក (Page Facebook) របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បង្ហាញថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន៧រូប និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា បានអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។ ពួកគេជាក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដំបូងគេបង្អស់ ដែលរដ្ឋាភិបាលចិន បាន បញ្ជូនមកកាន់តំបន់អាស៊ាន។ ក្នុងឱកាសអញ្ជើញទទួលនោះ គេឃើញមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ...