Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកបន្ទាយស្រី ប្រារព្ធពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់

ដោយ Pothe Thun
12/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលស្រុកបន្ទាយស្រី ប្រារព្ធពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ១៩៧៩ ៧មករា ២០២៤ ក្រោមវត្តមាន ឯកឧត្តម សែមសុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី និងមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ស្រុកបន្ទាយស្រី គិតចាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ មកដល់បច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ ដែលនេះសុទ្ធសឹងតែជាការកើតចេញដោយសារប្រទេសជាតិមានសុខសន្តិភាព។ ស្របទៅនឹងការរីកចម្រើនលើការអភិវឌ្ឍន៍ រដ្ឋបាលស្រុក រួមនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ច ស្របតាមបទប្បញ្ញត្តិនានា ដែលមានចែងក្នុងច្បាប់ បទបញ្ជា សេចក្តីណែនាំ កម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កម្មវិធីកំណែទម្រង់នានា ពិសេស លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកប ដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ទន្ទឹមនឹងការអភិវឌ្ឍន៍នេះ រដ្ឋបាលស្រុក ក្រោមការចុះជួយពីសំណាក់ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ដែលមាន ឯកឧត្តម សែម សុវណ្ណនី ជាប្រធាន បានបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងជួបការលំបាក មានជីវភាពខ្វះខាត កំពុងមានជំងឺ ស្ត្រីឆ្លងទន្លេ ជួបគ្រោះថ្នាក់ គ្រោះធម្មជាតិផ្សេងៗ ដូចភ្លៀងរលឹម និងបានបង្កើតនូវសមទ្ធិផលជាច្រើនទៀត ដូចជាកសាងសាលាសន្សំបុណ្យ សាងសង់សាលាឆាន់ សាងសង់ផ្លូវដីស ជួសជុលផ្លូវក្រាលគ្រួសក្រហម បានបំពាក់បង្គោលអំពូលសូឡាតាមបណ្តាឃុំទាំង៦ និងដាំដើមផ្កាក្ងោកដើមផ្កាសាគូរ៉ាជាង១,០០០ដើម តាមដងផ្លូវជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកទស្សនានៅប្រាសាទ បន្ទាយស្រី ក៏ដូចជារម្យណីយដ្ឋាននានា ក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ទៀតផង។

ឯកឧត្តម សែម សុវណ្ណនី ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី មានប្រសាសន៍ថា ជាការពិតណាស់ យើងគ្រប់រូបបានចាកចេញពីផ្ទៃម្តាយរបស់យើងជាកំណើតទី១ ប៉ុន្តែថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់យើង ហើយក៏ជាថ្ងៃដែលមានអត្ថន័យធំធេងណាស់ ព្រោះត្រូវបានសង្គ្រោះអាយុជីវិតរួចពីសេចក្តីស្លាប់ ហើយបើគ្មានថ្ងៃជ័យជម្នះ ៧មករា ទេក៏គ្មានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះដែរ។ ថ្វីត្បិតតែយុវជនជំនាន់ក្រោយៗកើតមិនទាន់របបប្រល័យពូជសាសន៍ តែអ៊ំពូមីងមានអាយុជិត៦០ឆ្នាំរបស់ក្មួយៗចៅៗ សុទ្ឋតែដឹងយ៉ាងច្បាស់នូវសច្ចៈភាពប្រវត្តិសាស្ត្រដ៏ជូរចត់ សាហាវព្រៃផ្សៃនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សែម សុវណ្ណនី ក៏បានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំណត់យក ថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃឈប់សម្រាក និងជាទិវាបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ហើយការនិយាយលើកឡើងដដែលៗ អំពីថ្ងៃជ័យជម្នះ៧មករា វាជាការក្រើនរំឭកដល់យុវជនជំនាន់ក្រោយ ឲ្យចងចាំនូវអ្វីដែលកម្ពុជាបានជួបប្រទះ នោះ គឺ៧មករា បានរំដោះប្រទេសកម្ពុជាចេញពីរបបវាលពិឃាដដ៏សាហាវឃោឃៅ ដែលបានធ្វើបាបប្រជាពលរដ្ឋខ្មែរក្នុងទូទាំងប្រទេស៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: មិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករារដ្ឋបាលស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សនិទ្ទេស A ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេសម្រាប់ជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា

សិស្សានុសិស្សនិទ្ទេស A ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេសម្រាប់ជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូម្នាក់០១គ្រឿងដល់សិស្សជាប់និទ្ទេស A ១៨៨រូបនៅខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូម្នាក់០១គ្រឿងដល់សិស្សជាប់និទ្ទេស A ១៨៨រូបនៅខេត្តសៀមរាប

ក្រុមហ៊ុន សាបារាបេសហ្វូដ (Sabara Best Food) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំដុះគ្រឿងទេស ដល់កសិករជាង ១៦០នាក់ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

ក្រុមហ៊ុន សាបារាបេសហ្វូដ (Sabara Best Food) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំដុះគ្រឿងទេស ដល់កសិករជាង ១៦០នាក់ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.