Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូម្នាក់០១គ្រឿងដល់សិស្សជាប់និទ្ទេស A ១៨៨រូបនៅខេត្តសៀមរាប

ដោយ Pothe Thun
12/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូម្នាក់០១គ្រឿងដល់សិស្សជាប់និទ្ទេស A ១៨៨រូបនៅខេត្តសៀមរាប
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស អេ នៅខេត្តសៀមរាបនាថ្ងៃទី១១ខែមករាឆ្នាំ២០២៤ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ក្នុងនាមរាជរដ្ឋាភិបាល ក្រុមការងារចុះជួយខេត្តសៀមរាប បានសម្តែងសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះសិស្សានុសិស្សខេត្តសៀមរាបចំនួន១៨៨រូប ក្នុងចំណោមសិស្សនិទ្ទេស អេ ចំនួន១៦៧៣រូប ក្នុងទូទាំងប្រទេស នៃលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡងថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ លទ្ឋផលនេះបានបង្ហាញឱ្យឃើញពីការរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាកាន់តែមានការរីកចម្រើនថែមទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ទំនុកបម្រុង សហការជិតស្នីទ្ធចូលរួមយ៉ាងសកម្មបំពេញការងារក្នុងវិស័យអប់រំ យុវជន និងកីឡា ប្រកបដោយជោគជ័យ ។ សមិទ្ធផលនេះជាការចូលរួមចំណែក និងជួយគាំទ្រលើគ្រប់ផ្នែកនិង ជាសក្ខីកម្ម បង្ហាញពីប្រសិទ្ធភាពនៃការអប់រំ ប្រកបដោយគុណភាព បានកើតចេញពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមលើកកម្ពស់គុណភាពវិស័យអប់រំ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖លទ្ឋផលដែលក្មួយៗទទួលបាននិទ្ទេស អេទាំង១៨៨រូបនេះ គឺអាស្រ័យដោយការចូលរួមពីអ្នកពាក់ព័ន្ឋគ្រប់ផ្នែក គ្រប់វិស័យទៅលើកត្តាមួយចំនួនដូចជា ទី១ កត្តាសាលារៀន មានបរិស្ថានអំណោយផលសម្រាប់បំពេញការងារ របស់គ្រូនិងការសិក្សារបស់សិស្ស និងមានរចនាសម្ព័ន្ឋសមស្រប អនាម័យ សុវត្ថិភាពការគាំទ្រការរៀននិងការបង្រៀន ការអនុវត្តកម្មវិធីសិក្សាច្បាស់លាស់ ។ទី២ កត្តាគ្រូបង្រៀនមានគុណវុឌ្ឍ អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ មានវិធីសាស្ត្របង្រៀន និងចេះសិក្សាស្រាវជ្រាវបច្ចេកវិទ្យាក្នុងការបង្រៀន និងមានឥរិយាបទល្អ។ទី៣កត្តាសិស្ស មានការខិតខំប្រឹងប្រែងរៀនសូត្រ និងសិស្សមានការលូតលាស់កាយសម្បទា ប្រាជ្ញាវាងវៃ មានឥរិយាបទល្អ បែងចែកពេលវេលាសិក្សារៀនសូត្រគ្រប់គ្រាន់ និងត្រៀមខ្លួនសម្រាប់ការសិក្សា ទោះបីសាលារៀននៅជនបទជួបការលំបាកខ្លះក្តី ប៉ុន្តែមន្ទីរ ការិយាល័យអប់រំ យកចិត្តទុកដាក់ក្នុងការបំប៉នអាហារូបត្ថម្ភតាមលទ្ឋភាពជាក់ស្តែង។ទី៤កត្តាគ្រួសារ គឺផ្តល់តម្លៃទៅលើការសិក្សារៀនសូត្រ ជួយគាំទ្រផ្នែកស្មារតី សម្ភារៈ និងចូលរួមយ៉ាងសកម្មក្នុងការថែទំាកុមារ ការធ្វើអនាម័យ និងផ្តល់ឱកាសដល់សិស្សានុសិស្ស បានរៀនសូត្រតាមកម្មវិធីនិងការណែនាំរបស់សាលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចពិជ័យសេនា បន្ថែមថា៖រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញកម្មវិធីនយោបាយយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឺ៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងនោះ មនុស្សជាអាទិភាពទីមួយសំដៅបង្កើនគុណភាពអប់រំ ទាំងបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ តាមរយៈការយកចិត្តទុកដាក់ទៅលើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងគ្រឺះស្ថានសិក្សារដ្ឋនិងឯកជន។សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿយ៉ាងមុតមាំថា ក្មួយៗដែលទទួលបាននិទ្ទេសAទាំង១៨៨រូបនេះ នឹងខិតខំបន្តការសិក្សាទៅមុខទៀត ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ សម្រាប់ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ជាមួយធនធានរបស់ក្មួយៗដែលមាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់បន្តវេន កសាង ការពារ អភិវឌ្ឍន៍សង្គមជាតិ ឲ្យឆ្លើយតបបានទៅនឹងបរិបទ នៃការវិវត្តន៍ក្នុងតំបន់ និងពិភពលោក និងបានចាត់ទុកថា ក្មួយៗទាំងអស់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នាពេលអនាគតនៃប្រទេសជាតិ។

ជាការលើកទឹកចិត្តដល់សិស្សានុសិស្ស សម្តេចពិជ័យសេនា បានឧបត្ថម្ភដល់សិស្សានុសិស្សជាប់និទ្ទេសAទាំង១៨៨រូប ដោយសិស្សម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាវេវមួយគ្រឿងភ្ជាប់ដោយស្លាកលេខ, មួកសុវត្ថិភាព០១,ប្រេងសាំង៥២លីត្រ និងលិខិតសសើរផងដែរ ។

របាយការណ៍របស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងផងដែរថា សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២-២០២៣ នៅថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប មានសិស្សប្រឡងសរុប ១០ពាន់៦៧៣នាក់ ស្រី៦ពាន់១៨៨ នាក់ ។ លទ្ធផល សិស្សប្រឡងជាប់ចំនួន៨ពាន់៦៣៣នាក់ ស្រី៥ពាន់២១៤នាក់ ស្មើនឹង៨០,៨៩% ស្រី៨៤,២៦%។ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៨៨នាក់ ស្រី ១០៣នាក់ ,និទ្ទេស B ចំនួន ៦៤៦នាក់ ស្រី ៤០៧នាក់ ,និទ្ទេសC ចំនួន ១ពាន់៧៤២នាក់ ស្រី១ពាន់១៤៦នាក់ និទ្ទេស Dចំនួន៣ពាន់៩៤នាក់ ស្រី១ពាន់៩០៣នាក់ និងនិទ្ទេសE ចំនួន ២ពាន់៩៦៣នាក់ ស្រី ១ពាន់៦៥៥នាក់៕

Tags: សិស្សនិទ្ទេស A ១៨៨ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន សាបារាបេសហ្វូដ (Sabara Best Food) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំដុះគ្រឿងទេស ដល់កសិករជាង ១៦០នាក់ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

ក្រុមហ៊ុន សាបារាបេសហ្វូដ (Sabara Best Food) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំដុះគ្រឿងទេស ដល់កសិករជាង ១៦០នាក់ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.