Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុន សាបារាបេសហ្វូដ (Sabara Best Food) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំដុះគ្រឿងទេស ដល់កសិករជាង ១៦០នាក់ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

ដោយ Pothe Thun
12/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ក្រុមហ៊ុន សាបារាបេសហ្វូដ (Sabara Best Food) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំដុះគ្រឿងទេស ដល់កសិករជាង ១៦០នាក់ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាកសិករសរុបចំនួន ១៦៣នាក់ មកពីភូមិចំនួន ៩ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាលស្តីពី ការអនុវត្តកសិកម្មល្អកម្ពុជា លើបច្ចេកទេសដាំដុះគ្រឿងទេស ក្រោមគម្រោងហិរញ្ញប្បទានរបស់គម្រោង Harvest 3 នៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID និងរៀបចំដោយក្រុមហ៊ុន សាបារា បេសហ្វូដ គ្រឿងហ្លួង (Sabara Best Food Co., Ltd) ។

លោក ហាស់ សុផល អ្នកចាត់ការទូទៅ ក្រុមហ៊ុនសាបារា បេសហ្វូដ បង្ហាញថា វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី១០ដល់១១ ខែមករា ឆ្នាំ ២០២៤នេះ មានគោលបំណងចម្បង ចូលរួមលើកកម្ពស់វិស័យកសិកម្ម ដែលនៅក្នុងមូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ជាពិសេសលើកកម្ពស់សមត្ថភាព និងតួនាទីរបស់ស្ត្រីក្នុងសង្គម ក៏ដូចជាបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារប្រចាំ។

លោក ហាស់ សុផល បន្តថា វគ្គបណ្តុះបណ្ដាលនេះដែរ ក៏ជាការជំរុញ និងបង្កើនចំណេះដឹងទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជនបទ ឱ្យចេះបង្កបង្កើនផលតាមបែបបច្ចេកទេស ទៅលើដំណាំគ្រឿងទេសផ្សេងៗ ដូចជា ដំណាំស្លឹកគ្រៃ រមៀត រំដេង ខ្ចាយ ស្លឹកក្រូចសើចជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកចាត់ការទូទៅរូបនេះ ក៏បានបញ្ជាក់ផងដែរថា គម្រោងលើកកម្ពស់សមត្ថភាពកសិករនេះ ជាគម្រោងរយៈពេលវែង ជាពិសេស ផលិតផលកសិកម្ម ដែលកសិករផលិតបាន ទៅតាមបច្ចេកទេសរបស់គម្រោង ក្រុមហ៊ុននឹងប្រមូលទិញពីកសិករផ្ទាល់ដល់មូលដ្ឋាន ដែលជាកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូន និងកាត់បន្ថយបញ្ហាប្រឈម ក្នុងការស្វែងរកទីផ្សារដោយខ្លួនឯង។

ក្នុងឳកាសនោះលោក កឿន កើប មេឃុំលាងដៃ ស្រុកអង្គរធំ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានរៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើង ជូនដល់បងប្អូនកសិករយើង។ លោករំពឹងថា បងប្អូនប្រជាកសិករទាំងអស់ នឹងយកចំណេះដឹង និងបច្ចេកទេសនៃការដាំដុះគ្រឿងទេសទាំងនេះ ដើម្បីយកទៅអនុវត្តសម្រាប់ជីវភាពថ្ងៃក្រោយទៀត៕

អត្ថបទ និងរូបភាព៖ លោក ស៊ុន គីន
កែសម្រួល៖ លោក សេង ផល្លី

Tags: Sabara Best Foodបច្ចេកទេសកសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា

រដ្ឋបាលស្រុកក្រឡាញ់ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា

រដ្ឋបាលស្រុកក្រឡាញ់ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.