Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត

ដោយ Pothe Thun
12/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ក្នុងគោលបំណងផ្តល់ការតម្រង់ទិសដល់ថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តការផ្សព្វផ្សាយ ការតាមដានការផ្សព្វផ្សាយ និងការបើកផ្តល់សម្រាប់យុវជនក្នុងគ្រួសារមានប័ណ្ណសមធម៌ និងគ្រួសារ មានបណ្ណសម្គាល់គ្រួសារមានហានីភ័យ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដែលរៀបចំនាពេលនេះ ជាឱកាសសម្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រីបង្គោល ក្នុងការធ្វើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្តរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងហានីភ័យ តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការប្រជាពលរដ្ឋឲ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ទៀតថា គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតខ្ពស់លើកមូលធនមនុស្ស ដែលជាអាទិភាពគន្លឹះទីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជម្រុញសេដ្ឋកិច្ចឲ្យសម្រេចបាន នូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាលក៏បានផ្តោតលើចក្ខុវិស័យដ៏សំខាន់នេះ ដោយសម្តេចមហាបវរធិបតី បានប្រកាសដាក់ឲ្យអនុវត្តកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ សម្រាប់យុវជនចំនួន ១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានីភ័យ ដើមី្បទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការបណ្តុះបណ្តាលលើមុខជំនាញចំនួន១០ ក្នុងការសិក្សា។

លោកអភិបាលរងខេត្ត ក៏បានលើកនូវអនុសាសន៍ល្អៗមួយចំនួនជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រីបង្គោល និងថ្នាក់មូលដ្ឋាន សម្រាប់យកទៅអនុវត្តចំគោលដៅ ក្នុងការបង្កើននូវមុខរបរ ចំណេះវិជ្ជាជីវៈដល់យុវជនគ្រួសារក្រីក្រ និងងាយរងហានីភ័យ ក្នុងការបន្តនូវចំណេះដឹងរបស់ខ្លួនឲ្យក្លាយជាធនធានមនុស្សនៅក្នុងសង្គម។ លោកក៏បានជម្រុញដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ បង្កើនក្នុងការផ្សព្វផ្សាយឲ្យបានចូលជ្រៅដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រ បានមកចុះឈ្មោះសិក្សានូវមុខជំនាញដែលខ្លួនចងរៀន។ ម៉្យាងទៀតនៅតាមបណ្តាក្រុងស្រុក បើមានលទ្ធភាពក្នុងការបង្កើតសាលាបណ្តុះបណ្តាលបាននោះ មន្ទីរនឹងបញ្ជូនគ្រូបបណ្តុះបណ្តាល បច្ចេកទេសដល់ពួកគាត់ ដើមី្បបង្កភាពងាយស្រួលមិនទៅឆ្ងាយផ្ទះរបស់ខ្លួន ដែលកត្តាទាំងនេះជាគោលដៅក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលឲ្យសម្រេចបានជោគជ័យ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា

រដ្ឋបាលស្រុកក្រឡាញ់ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា

រដ្ឋបាលស្រុកក្រឡាញ់ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា

កិច្ចប្រជុំស្ដីពីការ ត្រួតពិនិត្យវឌ្ឍនភាពការងារ និងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ នៅថ្ងៃទី១៣ខាងមុខនេះ

កិច្ចប្រជុំស្ដីពីការ ត្រួតពិនិត្យវឌ្ឍនភាពការងារ និងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ នៅថ្ងៃទី១៣ខាងមុខនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.