Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំស្ដីពីការ ត្រួតពិនិត្យវឌ្ឍនភាពការងារ និងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ នៅថ្ងៃទី១៣ខាងមុខនេះ

ដោយ Pothe Thun
12/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កិច្ចប្រជុំស្ដីពីការ ត្រួតពិនិត្យវឌ្ឍនភាពការងារ និងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ នៅថ្ងៃទី១៣ខាងមុខនេះ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាសាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃ ត្រួតពិនិត្យវឌ្ឍនភាពការងារនិងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ នៅទីលានជល់ដំរីក្នុងតំបន់អង្គរធំខេត្តសៀមរាប ថ្ងៃទី១៣ខាងមុខនេះផងដែរ។

កិច្ចប្រជុំ និងការចុះពិនិត្យនេះ មានការចូលរួមពី លោក យុន លីនណេ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយវត្តមាន ឯកឧត្តម និងរដ្ឋលេខាធិការ អនុរដ្ឋលេខាអិការ អគ្គនាយក អគ្គនាយករង អន្តរក្រសួង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ស្ថានប័នអង្គភាពមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា ចិន២០២៤ ជា ព្រឹត្តិការណ៍មួយអាចឲ្យកម្ពុជាផ្សព្វផ្សាយពីសក្តានុពលនិងផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាបានកាន់តែច្រើនទៅលើឆាកអន្តរជាតិ ជាពិសេសដល់ប្រជាជនចិន ដើម្បីមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន ជាចលករមួយធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅឆ្នាំ២០២៤នេះ ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ «ទស្សនាអង្គរ ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះផងដែរ។

ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន២០២៤ នេះរៀបចំដោយក្រសួងទេសចរណ៍ និងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិនក្រោមអធិបតីភាព ឯកឧត្តម លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម ប្រាក់ ផាណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថា៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នឹងប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានឈ្មោះថា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” នៅទីលានជល់ដំរី នៃរមណីយដ្ឋានអង្គរធំ នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ព្រឹត្តិការណ៍នេះក៏នឹងមានវត្តមានថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃប្រទេសចិន និង សិល្បករ សិល្បការិនី អ្នកទេសចរចិនប្រមាណជា៥០០នាក់ចូលរួម ព្រមទាំងមានការសម្តែងសិល្បៈ របាំ និងតន្ត្រីផ្សេងៗ បង្ហាញនូវការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបញ្ជាក់នូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាង ទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិតៗ ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ។ សម្ភាសន៍
សូមបញ្ជាក់ពីសាវតា៖ ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន២០២៤ ជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបទ្វេរភាគីរវាងសម្តេចធិបតីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣នៅរដ្ឋធានីប៉េកាំង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍និងការតភ្ជាប់ប្រទេសទាំងពីរក្រោយវិបត្តិកូវីដ-១៩៕


អត្ថបទនិងរូបភាព ៖ លោ យូ វង្ស

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប

កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប

ឯកឧត្តម អភិបាលខេត្តសៀមរាប ជួបទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន

ឯកឧត្តម អភិបាលខេត្តសៀមរាប ជួបទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន

ឆ្នាំ២០២៣ ទិន្នផលស្រូវសរុបក្នុងខេត្តសៀមរាប មានការកើនឡើងជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២២

ឆ្នាំ២០២៣ ទិន្នផលស្រូវសរុបក្នុងខេត្តសៀមរាប មានការកើនឡើងជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.