Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ឆ្នាំ២០២៣ ទិន្នផលស្រូវសរុបក្នុងខេត្តសៀមរាប មានការកើនឡើងជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២២

ដោយ Pothe Thun
15/01/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមការវាយតម្លៃក្នុងសន្និបាត បូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី១២ខែមករាឆ្នាំ២០២២៤ ការប្រមូលផលស្រូវប្រាំង និងវស្សាក្នុង២០២៣កន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ គឺសរុបចំនួន ៦២៧ ៨៧២តោន កើនឡើងជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២២ ទទួលបានផល ៥៣៤ ១៩២តោន។

របាយការណ៍បូកសរុបលទ្ធផលការងារនេះ បានបញ្ជាក់ថា សម្រាប់រដូវវស្សាក្នុងឆ្នាំ២០២៣ ផ្ទៃដីដាំដុះដំណាំស្រូវ មានចំនួនសរុប ២១៥ ៨០០ហិកតា កើនឡើងប្រមាណ ១០ ៥០០ហិកតា បើធៀបនឹងឆ្នាំ២០២២។ រីឯស្ថានភាពទឹកភ្លៀងមានធ្លាក់មកជាបន្តបន្ទាប់ ដែលធ្វើឲ្យការងារបង្កបង្កើនផលប្រព្រឹត្តទៅបានលទ្ធផលល្អ ទោះបីជាមានការរអាក់រអួលដោយកន្លែងមួយចំនួនតូច និងធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវដោយគ្រោះរាំងស្ងួត និងទឹកជំនន់ដោយអន្លើយ៉ាងណាក្តី។

បរិមាណផលស្រូវ ដែលប្រមូលបាននេះ អាចផ្គត់ផ្គង់ប្រជាជនក្នុងខេត្តបានជិត ១ ២០០ ០០០ នាក់ រួមទាំងភ្ញៀវទេសចរ ប្រមាណ ៣លាននាក់ផងដែរ។ ក្រៅពីការផ្គត់ផ្គង់ និងទុកធ្វើពូជ ចំណែកស្រូវនៅសល់មានជិត ២៨០ ពាន់តោនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងថា លទ្ធផល ដែលសម្រេចបានល្អប្រសើរក្នុងឆ្នាំ២០២៣ កន្លងមកនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បំពេញការងារ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកិច្ចសហការសម្របសម្រួលល្អ ជាមួយអង្គការ សមាគម និងដៃគូអភិវឌ្ឍនានា។

លោក អភិបាលរងខេត្ត បន្ថែមថា ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា នេះ រដ្ឋបាលខេត្តសៀមរាប បានគ្រប់គ្រង ដឹកនាំ ចាត់ចែង និងសម្របសម្រួលយន្តការ ដែលមានលក្ខណៈជាពហុវិស័យឲ្យប្រព្រឹត្តទៅស៊ីសង្វាក់ ប្រទាក់ក្រឡា ដើម្បីសម្រេចបាននូវសមិទ្ធផលនានា លើវិស័យកំណែទម្រង់ និងធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវអត្ថប្រយោជន៍ប្រកបដោយសមធម៌លើការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គម មានជាអាទិ៍ សន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់អនាម័យ បរិស្ថាន ការកែលម្អសោភណ្ឌភាពក្រុង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។

គួរជម្រាបថា ក្នុងសន្និបាត បូកសរុបលទ្ធផលការងាឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ មានការអញ្ជើញជា អធិបតីពីសំណាក ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដែលប្រារព្ធនៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល ក្រុងសៀមរាប។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ស្រូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”

គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា

ខឿនព្រះលានជល់ដំរី កំពុងត្រូវបានជួសជុលតាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េខាងត្បូង

ខឿនព្រះលានជល់ដំរី កំពុងត្រូវបានជួសជុលតាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េខាងត្បូង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.