Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខឿនព្រះលានជល់ដំរី កំពុងត្រូវបានជួសជុលតាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េខាងត្បូង

ដោយ Pothe Thun
15/01/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខឿនព្រះលានជល់ដំរី កំពុងត្រូវបានជួសជុលតាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េខាងត្បូង
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខឿនព្រះលានជល់ដំរី ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលបានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា KOICA តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ ដែលហៅកាត់ថា KCHF កំពុងដំណើរការជួសជុលនូវរចនាសម្ព័ន្ធមួយចំនួនដែលរងការខូចខាត ឱ្យមានការប្រសើរឡើងវិញ។

លោក PARK JIMIN អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ដំរីកំពុងធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺ ១. ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និង ២. នៅផ្នែកខាងត្បូង ប្រវែង១៥ម៉ែត្រ ហើយក្នុងដំណើរការជួសជុលនេះ ក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។

លោក PARK JIMIN បន្តថា តាមការរកឃើញនៅទីតាំងទាំងពីរនេះ មានសភាពប្រហាក់ប្រហែលគ្នា គឺផ្ទៃជញ្ជាំងបានទ្រេតខ្លាំង អាចនឹងរលំ ព្រមទាំងថ្មបាយក្រៀម និងថ្មភក់ខ្លះបានពុកផុយបណ្ដាលមកពីអាយុកាល និងទឹកភ្លៀងហូរច្រោះខាងក្រោមធ្វើឱ្យគ្រឹះខាងក្រោមបាតបង់លំនឹង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា មូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យគ្រឹះជញ្ជាំងស្រុត និងទ្រេតខ្លាំង ដោយសារតែគ្រឹះខាងក្រោមមានកន្លែងខ្លះស្រុត បណ្ដាលមកពីឬសឈើដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធ ធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម បង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម ជាហេតុធ្វើឱ្យទឹកហូរច្រោះចូលទៅតាមប្រហោងថ្មនាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម។

គួររំលឹហកា ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលច្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀម និងរៀបថ្មភក់ ថ្មបាយក្រៀមទាំងនោះទៅតាមកន្លែងដើមឡើងវិញ ហើយចំពោះកន្លែងខ្លះដែលថ្មខូច គឺព្យាយាមជួសជុល ប៉ុន្តែ បើនៅតែមិនអាចជួសជុលបានទេ គឺត្រូវដាក់ថ្មថ្មីតិចតួចដើម្បីជំនួស៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក លីវ សាន្ត

Tags: ព្រះលានជល់ដំរី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នៅឆ្នាំ២០២៥ ប្រជាជននៅសហគមន៍ជនបទ នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព

នៅឆ្នាំ២០២៥ ប្រជាជននៅសហគមន៍ជនបទ នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព

អាជ្ញាធរខេត្តសៀមរាប បង្ហាញការសាទរចំពោះការរីកចម្រើននៃវិស័យអប់រំទាំងគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនក្នុងខេត្ត

អាជ្ញាធរខេត្តសៀមរាប បង្ហាញការសាទរចំពោះការរីកចម្រើននៃវិស័យអប់រំទាំងគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនក្នុងខេត្ត

មន្ត្រីជំនាញចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប

មន្ត្រីជំនាញចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.