Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នៅឆ្នាំ២០២៥ ប្រជាជននៅសហគមន៍ជនបទ នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព

ដោយ Pothe Thun
15/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
នៅឆ្នាំ២០២៥ ប្រជាជននៅសហគមន៍ជនបទ នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាល រួមនឹងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួមគឺការសម្រចឲ្យបាននូវទស្សនៈវិស័យ “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារអេមព្រឹសអង្គរ ខេត្តសៀមរាប លោក អ៊ឺង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជម្រុញការអភិវឌ្ឍនៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងទស្សនៈវិស័យប្រជាជននៅតាមសហគមន៍ជនបទ ត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០២៥។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អ៊ឺង គឹមលាង បានបន្តថា ដើម្បីសម្រេចទស្សនៈវិស័យនៃគោលនយោបាយនេះ រាជរដ្ឋាភិបាលបានអនុម័តផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ សម្រាប់ឆ្នាំ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋនៅតាមជនបទទទួលបានសេវាទឹកស្អាត និងអនាម័យ១០០ភាគរយ។ ផែនការនេះនឹងរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ជាពិសេសគោលដៅទី៦ ដែលបានចែងថា ធានាការផ្គត់ផ្គង់ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវទឹកស្អាត និងអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាគោលដៅដែលទាក់ទងនឹងការអប់រំ សុខភាព សមភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ខេត្តសៀមរាប អត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ៣៦.៣០ភាគរយ ដោយក្នុងនោះពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ។ ប៉ុន្តែ១០ឆ្នាំក្រោយ គឺឆ្នាំ២០២៣នេះ អត្រាគ្របដណ្តប់អនាម័យមាន ៩៣.៧៣ភាគរយ។ ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនមាន ២១៣.១២០បង្គន់ ខ្នងផ្ទះបានប្រើប្រាស់បង្គន់ ៨៧.០៨៩ខ្នងផ្ទះ និងខ្នងផ្ទះគ្មានបង្គន់ប្រើប្រាស់ ១៤.៨៣៥ខ្នងផ្ទះ។ ភូមិដែលបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាល(ODF) មានចំនួន ៤០៦ភូមិ ឃុំដែលបញ្ឈប់ការបន្ទោរបង់ពាស់វាលពាសកាលចំនួន ៣២ឃុំ ជាពិសេសគឺស្រុកដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ៣ស្រុក គឺស្រុកអង្គរជុំ ស្រុកស្រីស្នំ និង ស្រុកបន្ទាយស្រី។ ដោយឡែក ភូមិមិនទាន់បានODF មានចំនួន ៥៣៦ភូមិ ឃុំមិនទាន់បាន ODF មាន៦៨ឃុំ និងស្រុកចំនួន៩ មិនទាន់បាន ODF ។

លោកបន្ថែមថា ដើម្បីសម្រេចឲ្យបានខេត្តសៀមរាប ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ខេត្តបានលើកទឹកចិត្តសល់លោកអភិបាលក្រុងស្រុក ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក៏ដូចជាសកម្មភាពរបស់ខ្លួន ដើម្បីឲ្យក្រុងស្រុករបស់ខ្លួននីមួយៗសម្រេចការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល តាមផែនការកំណត់ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយជម្រុញពួកគាត់ធ្វើកិច្ចសន្យា ក្នុងការសាងសង់បង្គន់ និងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល សំខាន់ ចំពោះបងប្អូនមានលំនៅដ្ឋានបណ្តែតទឹក។ ក្នុងនោះលោកក៏បានជម្រុញដល់អាជ្ញាធរស្រុក ឃុំសង្កាត់ រួមគ្នាអនុវត្តផែនការនេះ ឲ្យបានសម្រេចបានមុនឆ្នាំ២០២៥ ដើមី្បឆ្ពោះទៅដណ្តើមជ័យលាភីនៅថ្នាក់ជាតិ ហើយក៏សូមឲ្យបងប្អូនជាអាជ្ញាធរឃុំសង្កាត់ ដែលជួបបញ្ហាប្រឈម ដើមី្បយករាល់បញ្ហាប្រឈមទាំងនោះដាក់ជូនទៅរដ្ឋបាលខេត្ត ធ្វើការប្រជុំដោះស្រាយជូនបងប្អូនផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទឹកស្អាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បង្ហាញការសាទរចំពោះការរីកចម្រើននៃវិស័យអប់រំទាំងគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនក្នុងខេត្ត

អាជ្ញាធរខេត្តសៀមរាប បង្ហាញការសាទរចំពោះការរីកចម្រើននៃវិស័យអប់រំទាំងគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនក្នុងខេត្ត

មន្ត្រីជំនាញចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប

មន្ត្រីជំនាញចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប

ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.