Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាប បង្ហាញការសាទរចំពោះការរីកចម្រើននៃវិស័យអប់រំទាំងគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនក្នុងខេត្ត

ដោយ Pothe Thun
15/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បង្ហាញការសាទរចំពោះការរីកចម្រើននៃវិស័យអប់រំទាំងគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនក្នុងខេត្ត
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈជំនួបសំណេះសំណាលជាមួយ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ដែលទទួលបាននិទ្ទេស A សរុបចំនួន ១ ៦៧៣នាក់ ទូទាំងប្រទេសរួចមក ដោយឡែក អាជ្ញាធរខេត្តសៀមរាប ក៏បានរៀបចំពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅមណ្ឌលសៀមរាបសរុបចំនួន ១៨៨នាក់ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។

ជាមួយភាពរីកចម្រើន នៃវិស័យអប់រំក្នុងខេត្តសៀមរាប គ្រឹះស្ថានសិក្សាឯកជន បានបន្តបើកដំណើរការជាបន្តបន្ទាប់នៅគ្រប់កម្រិត ទន្ទឹមនោះ លទ្ធផលនៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ក៏ទទួលបានការរួមចំណែកយ៉ាងសំខាន់ពីគ្រឹះស្ថានសិក្សាឯកជន ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងខេត្តផងដែរ នេះបើតាមការលើកឡើង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ក្នុងពិធីប្រគល់បណ្ណសរសើរប្រចាំឆ្នាំសិក្សា២០២២-២០២៣ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្ស នៃសាលាវេសហ្គេតអន្តរជាតិ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

យោងតាមរបាយការណ៍សង្ខេប របស់សាលាវេសហ្គេតអន្តរជាតិ បង្ហាញថា៖ ឆ្នាំសិក្សា២០២២-២០២៣ កន្លងទៅនេះ សាលាវេសហ្គេតអន្តរជាតិ គ្រប់សាខាទាំងអស់ បានទទួលសិស្សានុសិស្សចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សាចំណេះទូទៅភាសាខ្មែរ កម្មវិធីសិក្សាភាសាបរទេស សរុបប្រមាណ ២១០០នាក់។ ចំពោះ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានសិស្សប្រឡងជាប់ប្រមាណ ៨៦ ភាគរយ ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ៤ នាក់។
លោកស្រី ម៉ននី រង្សី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាថ្មី និតីកាលទី៧ បានអនុញ្ញាតឱ្យវិស័យអប់រំឯកជនចូលរួមអភិវឌ្ឍធនធានមនុស្ស ចាប់ពីកម្រិតមតេយ្យសិក្សា ដល់កម្រិតឧត្តមសិក្សា ព្រោះវិស័យអប់រំឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្ដល់ចំណេះដឹងចាប់ពីកុមារតូច រហូតដល់មនុស្សពេញវ័យ និងការអប់រំពេញមួយជីវិត។ ការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត ក្នុងខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស គឺផ្តើមចេញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកសាងមាតុភូមិកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនថ្កុំថ្កើងរុងរឿង។

គួរជម្រាបថា រយៈពេល ៥ឆ្នាំចុងក្រោយ លើកឡើងឆ្នាំ២០២០ ជាឆ្នាំនៃវិបត្តិកូវីដ១៩ សិស្សានុសិស្សដែលបានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA មានការកើនឡើងស្ទើររៀងរាល់ឆ្នាំ ក្នុងនោះ៖ ឆ្នាំ២០១៨ ចំនួន ២១នាក់ ឆ្នាំ២០១៩ ចំនួន ៣៨នាក់ ឆ្នាំ២០២១ ចំនួន ១៥៣ នាក់ , ឆ្នាំ២០២២ ចំនួន ១១១នាក់ និង ឆ្នាំ២០២៣ ចំនួន ១៨៨នាក់៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: គ្រឹះស្ថានសិក្សារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប

មន្ត្រីជំនាញចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប

ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធររមូលដ្ឋានត្រូវទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ផ្សេងៗឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធររមូលដ្ឋានត្រូវទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ផ្សេងៗឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.