Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធររមូលដ្ឋានត្រូវទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ផ្សេងៗឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ Pothe Thun
16/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធររមូលដ្ឋានត្រូវទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ផ្សេងៗឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរក្រុងស្រុកទាំង៥ ដើម្បីចូលរួមទប់ស្កាត់ការកើតមានឡើងនូវសំណង់ថ្មីជាយថាហេតុ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អលើការទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ថ្មីឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងត្រូវធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់មូលដ្ឋានក្នុងពេលយុទ្ធនាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា តាមចំណារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ភារកិច្ចជូនអាជ្ញាធរខេត្តសៀមរាប ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ត្រូវធ្វើការហាមឃាត់ដាច់ខាត គឺមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលទៅតាំងទីលំនៅ សាងសង់ផ្ទះ ទីជម្រក នៅក្នុងតំបន់ការពារបេតិកភណ្ឌទៀតឡើយ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវផ្តោតដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារនៅតំបន់ដែលប្រជាពលរដ្ឋបានស្ម័ត្រចិត្តរុះរើទៅរស់នៅតំបន់រុនតាឯក ដើមី្បកុំឲ្យមានការចូលមករស់នៅបន្តទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវឲ្យចូលរួមទប់ស្កាត់ និងបំពេញតួនាទីឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ដែលមានតួនាទីភារកិច្ចក្នុងការគ្រប់គ្រង ត្រូវចូលរួមក្នុងការទប់ស្កាត់ និងការពារនៅតំបន់ទាំងនោះ កុំឲ្យកើតមានសាជាថ្មីបន្ត ព្រមទាំងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់ផង។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ថា រាល់ការងារដែលកំពុងអនុវត្តក្នុងយុទ្ធនាការតម្រង់ទិសនេះ គឺដើមី្បជួយដល់រាជរដ្ឋាភិបាល ចូលយើងជាអាជ្ញាធរមូលដ្ឋានចូលរួមក្នុងការថែទាំអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល និងដើមី្បឲ្យជៀសផុតពីការព្រមានពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ ,ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តំបន់​រមណីយដ្ឋាន​អង្គរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់របស់ភ្ញៀវទេសចរកាន់តែងាយស្រួល

អាជ្ញាធរជាតិអប្សរាសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់របស់ភ្ញៀវទេសចរកាន់តែងាយស្រួល

បុគ្គលិកអាជ្ញាធរជាតិអប្សរា ថ្លែងអំណរគុណដល់អ្នកដឹកភ្ញៀវទេសចរចតក្នុងចំណតបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទាំងអស់គ្នា

បុគ្គលិកអាជ្ញាធរជាតិអប្សរា ថ្លែងអំណរគុណដល់អ្នកដឹកភ្ញៀវទេសចរចតក្នុងចំណតបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទាំងអស់គ្នា

សិស្សានុសិស្សក្រីក្រនៃអនុវិទ្យាល័យឃុនរាម ស្រុកបន្ទាយស្រី បានទទួលអំណោយពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា

សិស្សានុសិស្សក្រីក្រនៃអនុវិទ្យាល័យឃុនរាម ស្រុកបន្ទាយស្រី បានទទួលអំណោយពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.