Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជំនាញចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
16/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជំនាញចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្រ្តីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប រួមនិងបុគ្គលិកនៃប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាសដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ និងបានបិទសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិតាមខ្សែរបស់ខ្លួន ពីចំណុចស្តុបផ្លូវលោកតាណឺយ ឆ្ពោះទៅតំបន់ផ្សារចាស់ ឬផប់ស្រ្ទ៊ីត។

លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឲ្យដឹងថា មុននឹងចុះអនុវត្តកាត់ទម្លាក់នេះ មន្ទីរបានជូនដំណឹង និងស្នើឱ្យគ្រប់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់ លាស់នូវបណ្តាញខ្សែកាបអុបទិកទាំងអស់របស់ខ្លួននៅក្នុងខេត្ត ដោយបំពាក់នូវស្លាកសញ្ញាសំគាល់ជា ម្ចាស់កម្មសិទ្ធិ (Label) ត្រង់ចំណុចចាប់ផ្ដើម ផ្លូវបត់ និងចំណុចបញ្ចប់ និងបំពេញទិន្នន័យឱ្យបានត្រឹមត្រូវជូនមកមន្ទីរ រយៈពេលមួយខែគិតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ជាឱសានវាទនៃសេចក្តីជូនដំណឹង។ ការកាត់នេះដែរ ក្រុមការងារចាប់អនុវត្តនៅថ្ងៃជាបន្តបន្ទាប់ទៅតាមគម្រោងផែនការ លើផ្លូវសំខាន់ៗចំនួន ១១ខ្សែ ដែលបានបង្កប់បំពង់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដីរួចហើយ ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិក នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ឱ្យបានល្អប្រសើរ និងដើម្បីលើកសម្រស់សោភ័ណភាពថ្មីនៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តសៀមរាបអង្គរ ខណៈបច្ចុប្បន្ននៅទូទាំងខេត្តសៀមរាប មានប្រតិបត្តិករសេវាទូរគមនាគមន៍ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជាចំនួន ១០ក្រុមហ៊ុន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកប្រធានមន្ទីរ បញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២១៨ មន្ទីរបានរៀបចំបណ្តាញខ្សែកាប្លិ៍អាកាសដាក់ចូលទៅបំពង់ក្រោមដីបានចម្ងាយប្រហែលជាង ២រយគីឡូម៉ែត្រ គ្របដណ្តប់លើផ្លូវ ៣៨ខ្សែ ជាសមិទ្ឋផលនិងជាអំណោយដ៏ថ្លៃថ្លាដែលប្រមុខរាជរដ្ឋាភិបាល ផ្តល់មកឱ្យខេត្តសៀមរាប។ ជាមួយគ្នានេះដែរ លោកក៏បានស្នើ និងសំណូមពរដល់ម្ចាស់ក្រុមហ៊ុន និងប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត សូមចូលរួមរៀបចំដកចេញឱ្យអស់នូវខ្សែកាប្លិ៍អាកាស ឬនៅតាមបង្គោលនានាត្រូវ យកទៅបញ្ចូលនៅក្នុងបំពង់ក្រោមដីទាំងអស់ លើកលែងតែផ្លូវដែលពុំទាន់មានបំពង់ខ្សែកាប្លិ៍ក្រោមដី ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាព បរិស្ថានល្អស្អាត និងរក្សាបាននូវសណ្ដាប់ធ្នាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក នៅក្នុងភូមិសាស្ត្រខេត្តឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង និងស្នើឱ្យគ្រប់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់នូវបណ្តាញខ្សែកាប្លិ៍អុបទិកទាំងអស់របស់ខ្លួននៅក្នុងខេត្ត ដោយបំពាក់នូវស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ (Label) ត្រង់ចំណុចចាប់ផ្ដើម ផ្លូវបត់ និងចំណុចបញ្ចប់ និងបំពេញទិន្នន័យឱ្យបានត្រឹមត្រូវជូនមកមន្ទីរ។ ក្នុងករណីប្រតិបត្តិករណាមិនអនុវត្តតាមនូវខ្លឹមសារនៃការជូនដំណឹងខាងលើ មន្ទីរនឹងចាត់វិធានការកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ដោយឥតលក្ខខណ្ឌ ហើយមន្ទីរ នឹងមិនទទួលខុសត្រូវរាល់ការខូចខាតដែលអាចកើត មានឡើងជាយថាហេតុឡើយ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: ខ្សែកាប្លិ៍អ៊ុបទិកមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធររមូលដ្ឋានត្រូវទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ផ្សេងៗឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធររមូលដ្ឋានត្រូវទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ផ្សេងៗឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់របស់ភ្ញៀវទេសចរកាន់តែងាយស្រួល

អាជ្ញាធរជាតិអប្សរាសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់របស់ភ្ញៀវទេសចរកាន់តែងាយស្រួល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.