Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប

ដោយ Pothe Thun
12/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា ,គ្រឹះស្ថានអង្គរ និង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ,អាជ្ញាធរក្រុង-ស្រុក លោកនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្តផងដែរ ។

កិច្ចប្រជុំបានអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និងទទួលសមាសភាពក្រុមប្រឹក្សាខេត្ត និង សេចក្តីប្រកាស ទទួលស្គាល់សមាសភាពប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រមទាំងបានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនលើបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្រុមក្មេងទំនើង បញ្ហាការតវ៉ារបស់ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ អំពីបញ្ហាតម្លៃចូលទៅអាកាសយានដ្ឋានអន្តរជាតិថ្មី ករណីចំណតសាធារណៈ តាមបណ្តោយផ្លូវជាតិលេខ៦ យកធ្វើទីតាំងដាក់ទំនិញរបស់ខ្លួន ករណីលំនៅដ្ឋានមិនទាន់រុះរើនៅតំបន់រមណីយដ្ឋានអង្គរ សេវាច្រកចេញចូលតែមួយមានភាពយឺតយ៉ាវ លើវិស័យ សាធារណៈការ និង សំណង់ សុរិយោដី , បញ្ហានៅតាមភោជនីយដ្ឋានយកផ្លូវថ្មើរជើងធ្វើជាចំណតរថយន្តក្រុង បញ្ហាការគ្រប់គ្រងផ្សារ និង ភ្លើង នៅផ្សារឃ្យុងយូរ , ករណីផ្លូវខូចខាតខ្វះការថែទាំ ស្ថិតក្នុងដែនសមត្ថកិច្ចអាជ្ញាធរអប្សរា។ល។

មន្ត្រីជំនាញ មន្ទីរ អង្គភាព ពាក់ពន្ធ័ បានបកស្រាយនិងបំភ្លឺជូនដល់កិច្ចប្រជុំជាបន្តបន្ទាប់។ កិច្ចប្រជុំសាមញ្ញ នេះ ក៏បាន បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែ ធ្នូ ឆ្នាំ២០២៣ និង របាយការណ៍ប្រចាំឆ្នាំ២០២៣របស់រដ្ឋបាលខេត្ត ព្រមទាំងបានអនុម័តទៅលើផែនការសកម្មភាព និង ផែនការថវិកាឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ នៃរដ្ឋបាលខេត្ត និង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល២០២៤.២០២៦របស់រដ្ឋបាល ខេត្ត និងអនុម័តលើសមាសភាព ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត ជាសមាជិកក្រុមប្រឹក្សាជាតិ និង ជា សមាជិកគណៈកម្មការទំនាក់ទំនងសាធារណៈរបស់សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ជំនួសឯកឧត្តម សាម សុជាង ដែលបានទទួលភារកិច្ចថ្មី ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែធ្នូ និងលទ្ធផលប្រចាំឆ្នាំ២០២៣ ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និងអនុវត្តឲ្យខាងតែបាននូវទិសដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។ ក្នុងនោះដែរលោកក៏បានជម្រាបទៅបងប្អូន ប្រកបរបរដឹកភ្ញៀវទេសចរណ៍ ពីតម្លៃក្នុងការចេញចូល នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប.អង្គរ ដោយស្មារតីកិច្ចប្រជុំរបស់អន្តរក្រសួង ត្រូវបានបញ្ចុះពី៣០% ទៅ៥០% លើផ្លូវ និងចំណត ។

ឯកឧត្តម អ៊ាន ឃុន បានជម្រុញដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវភាពជោគជ័យសម្រាប់ខេត្តផងដែរ ។ គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ៕

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម អភិបាលខេត្តសៀមរាប ជួបទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន

ឯកឧត្តម អភិបាលខេត្តសៀមរាប ជួបទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន

ឆ្នាំ២០២៣ ទិន្នផលស្រូវសរុបក្នុងខេត្តសៀមរាប មានការកើនឡើងជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២២

ឆ្នាំ២០២៣ ទិន្នផលស្រូវសរុបក្នុងខេត្តសៀមរាប មានការកើនឡើងជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២២

គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”

គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.