Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សនិទ្ទេស A ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេសម្រាប់ជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា

ដោយ Pothe Thun
12/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សានុសិស្សនិទ្ទេស A ក្នុងខេត្តសៀមរាប បានលើកឡើងថា ដើម្បីជួយឱ្យការសិក្សារបស់សិស្សានុសិស្សទទួលបានជោគជ័យ គឺមានកត្តាជាច្រើនរួមសមគ្នា ដូចជា៖ ខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិ។ ប៉ុន្តែក្នុងនោះ “កត្តាខ្លួនឯង” គឺជាកត្តាសំខាន់ជាងគេដែលអាចធ្វើឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សានាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

យុវជន ចំរើន បញ្ញារឹទ្ធ និង យុវតី ធៀង សៀវម៉ី ដែលជាសិស្សនិទ្ទេស A មកពីវិទ្យាល័យ ១០មករា ១៩៧៩ បានលើកឡើងថា ដើម្បីឲ្យការសិក្សាទទួលបានជោគជ័យ ទាមទារឲ្យសិស្សានុសិស្សគ្រប់រូបមានគោលដៅឱ្យច្បាស់លាស់ តាមរយៈការប្រើប្រាស់ពេលវេលា រៀបចំកាលវិភាគនៃការសិក្សាទាំងនៅសាលារៀន និងនៅផ្ទះ ដោយការខិតខំមើលមេរៀន ដោះស្រាយលំហាត់ ស្វែងយល់ពីព័ត៌មានជុំវិញខ្លួនឲ្យបានច្រើន។ ក្នុងនោះការសិក្សាទទួលបានជោគជ័យទៅបានដោយសារមានកត្តារួមផ្សំជាច្រើន តែ “កត្តាខ្លួនឯង” គឺជាកត្តាមួយដែលចាំបាច់បំផុតសម្រាប់សិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា ព្រោះបើយើងគ្មានគោលដៅ និងឆន្ទៈក្នុងការសិក្សាទេ នោះយើងមិនអាចសម្រេចគោលដៅនៃការសិក្សាបានដែរ។ ពួកគាត់ក៏បានជម្រុញដល់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយ ត្រូវខិតខំរៀនសូត្រពីដើមឆ្នាំ ដើម្បីជាគ្រឹះដ៏រឹងមាំទៅថ្ងៃអនាគតទើបអាចសម្រេចគោលដៅបាន។

យុវតីមួយរូបទៀត ប្អូនស្រី សិទ្ធ សុផានីកា ជាសិស្សនិទ្ទេស A មកពីសាលាអន្តជាតិព្យូឈ័រប្រាយខេត្តសៀមរាប ក៏បានលើកឡើងដែលថា វិធីសាស្រ្តក្នុងកាសិក្សាដើម្បីទទួលបានជោគជ័យ គឹការខិតខំសិក្សាបន្ថែមដោយខ្លួនឯង តាមរយៈការសិក្សាស្រាវជ្រាវខ្លួនឯង និងមិត្តភក្តិ ហើយកុំបោះបង់នៅពេលយើងបរាជ័យ។ ក្នុងនោះដែរក្រៅពីកត្តាខ្លួនឯង កត្តាគ្រួសារ សាលារៀន និងសង្គម ក៏ជាកត្តាចាំបាច់ផងដែរ បើគ្មានកត្តានេះចូលរួមទេ យើងគ្រប់គ្នាក៏មិនអាចឈានទៅភាពជោគជ័យដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងពិធីជួបសំណេះសំណាលជាមួយអាណាព្យាបាល និងសិស្សនិទ្ទេស A ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានគូរបញ្ជាក់ថា លទ្ឋផលដែលក្មួយៗទទួលបាននិទ្ទេស A គឺអាស្រ័យដោយការចូលរួមពីអ្នកពាក់ព័ន្ឋគ្រប់ផ្នែកគ្រប់វិស័យទៅលើកត្តាមួយចំនួនដូចជា៖ ទី១.កត្តាសាលារៀន មានបរិស្ថានអំណោយផលសម្រាប់បំពេញការងារ របស់គ្រូនិងការសិក្សារបស់សិស្ស និងមានរចនាសម្ព័ន្ឋសមស្រប អនាម័យ សុវត្ថិភាពការគាំទ្រការរៀននិងការបង្រៀន ការអនុវត្តកម្មវិធីសិក្សាច្បាស់លាស់។ ទី២.កត្តាគ្រូបង្រៀនមានគុណវុឌ្ឍ អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ មានវិធីសាស្ត្របង្រៀន និងចេះសិក្សាស្រាវជ្រាវបច្ចេកវិទ្យាក្នុងការបង្រៀន និងមានឥរិយាបទល្អ។ ទី៣.កត្តាសិស្សខ្លួនឯង មានការខិតខំប្រឹងប្រែងរៀនសូត្រ និងសិស្សមានការលូតលាស់កាយសម្បទា ប្រាជ្ញាវាងវៃ មានឥរិយាបទល្អ បែងចែកពេលវេលាសិក្សារៀនសូត្រគ្រប់គ្រាន់ និងត្រៀមខ្លួនសម្រាប់ការសិក្សា ទោះបីសាលារៀននៅជនបទជួបការលំបាកខ្លះក្តី ប៉ុន្តែមន្ទីរ ការិយាល័យអប់រំ យកចិត្តទុកដាក់ក្នុងការបំប៉នអាហារូបត្ថម្ភតាមលទ្ឋភាពជាក់ស្តែង និងទី៤.កត្តាគ្រួសារ គឺផ្តល់តម្លៃទៅលើការសិក្សារៀនសូត្រ ជួយគាំទ្រផ្នែកស្មារតី សម្ភារៈ និងចូលរួមយ៉ាងសកម្មក្នុងការថែទំាកុមារ ការធ្វើអនាម័យ និងផ្តល់ឱកាសដល់សិស្សានុសិស្ស បានរៀនសូត្រតាមកម្មវិធីនិងការណែនាំរបស់សាលា។

គួរឲ្យដឹងថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២-២០២៣ ខេត្តសៀមរាប មានសិស្សប្រឡងសរុប ១០.៦៧៣នាក់ ស្រី៦.១៨៨នាក់។ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១៨៨នាក់ ស្រី១០៣នាក់ ,និទ្ទេស B ចំនួន ៦៤៦នាក់ ,និទ្ទេសC ចំនួន ១.៧៤២នាក់ ,និទ្ទេស D ចំនួន៣.០៩៤នាក់ និងនិទ្ទេស E ចំនួន ២.៩៦៣នាក់៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ សហការី

Tags: សិស្សនិទ្ទេស A ក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូម្នាក់០១គ្រឿងដល់សិស្សជាប់និទ្ទេស A ១៨៨រូបនៅខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូម្នាក់០១គ្រឿងដល់សិស្សជាប់និទ្ទេស A ១៨៨រូបនៅខេត្តសៀមរាប

ក្រុមហ៊ុន សាបារាបេសហ្វូដ (Sabara Best Food) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំដុះគ្រឿងទេស ដល់កសិករជាង ១៦០នាក់ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

ក្រុមហ៊ុន សាបារាបេសហ្វូដ (Sabara Best Food) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំដុះគ្រឿងទេស ដល់កសិករជាង ១៦០នាក់ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.