Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ប្រកាសមិនយកពន្ធប្រចាំខែគ្រប់ប្រភេទចំពោះផ្ទះសំណាក់សណ្ឋាគារក្នុងខេត្តសៀមរាប

ដោយ Pothe Thun
24/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្ដេចតេជោ ប្រកាសមិនយកពន្ធប្រចាំខែគ្រប់ប្រភេទចំពោះផ្ទះសំណាក់សណ្ឋាគារក្នុងខេត្តសៀមរាប
5.4k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្ទះសំណាក់ និងសណ្ឋាគារ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប រាជរដ្ឋាភិបាល នឹងលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៤ខែ ចាប់ពីខែកម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០ នេះបើតាមប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗ ចុងក្រោយរបស់កម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍បង្ហាញថា តាមការវាយតម្លៃបឋម វីរុសកូរ៉ូណា Covid-19 បានធ្វើឲ្យវិស័យសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា ចំនួន២ រងផលប៉ះធ្ងន់ជាងគេគឺ វិស័យទេសចរណ៍ និងវិស័យកាត់ដេរ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ វិស័យទេសចរណ៍នៅកម្ពុជា ធ្លាក់ចុះជាង៦០ភាគរយ ជាពិសេសទេសចរចិន ធ្លាក់ចុះក្នុងរង្វង់៩០ភាគរយ។ ជាមួយនោះ អាជីកម្មទេសចរណ៍ក្នុងខេត្តសៀមរាប មានការប៉ះពាល់ធ្ងន់ធ្ងរជាងគេ បើធៀបនឹងគោលដៅទេសចរណ៍សំខាន់ៗក្នុងប្រទេស។

សម្ដេចតេជោ គូសបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាលនាពេលនេះ គឺជួយដល់អាជីវកម្មទេសចរណ៍ និងជំរុញសកម្មភាពទេសចរណ៍ ក្នុងខេត្តសៀមរាប។ វិធានការទាំងនេះ មានគោលដៅជួយដល់អាជីកម្ម ផ្ទះសំណាក់ និងសណ្ឋាគារ អាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួនបាន រក្សាបានការងារដល់បុគ្គលិកក្នុងវិស័យនេះ និងចូលរួមសកម្មភាពប្រកួតប្រជែងខ្លាំងជាងមុន បន្ទាប់ពីជំងឺ Covid-19 បានកន្លងផុតទៅ។ លើសពីនោះ រាជរដ្ឋាភិបាល ក៏មានវិធានការមួយចំនួនទៀត ជួយដល់បុគ្គលិកក្នុងវិស័យទេសចរណ៍ ដែលបាត់បង់ការងារ តាមរយៈការបណ្ដុះបណ្ដាលមុខជំនាញថ្មីបន្ថែម ដើម្បីឲ្យពួកគេមានលទ្ធភាព ទទួលបានការងារប្រសើរជាងមុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

វិធានការ ដែលរាជរដ្ឋាភិបាល ដាក់ចេញក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ក្នុងឱកាសនោះរួមមាន៖
១/ លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយពន្ធដារ និងមានសកម្មភាពអាជីវកម្ម រយៈពេល៤ខែ ចាប់ពីខែកម្ភៈ រហូតដល់ខែឧសភា ២០២០។ ប៉ុន្តែ សណ្ឋាគារ និងផ្ទះសំណាក់ ទាំងនោះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងអាករលើតម្លៃបន្ថែមជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

២/ មិនធ្វើសវនកម្មពេញលេញសម្រាប់ឆ្នាំ២០២០ ចំពោះសហគ្រាសសណ្ឋាគារ ផ្ទះសំណាក់ បានចុះបញ្ជីជាមួយអគ្គនាយកពន្ធដារ និង អាជីវកម្មកំពុងមានសកម្មភាពក្នុងខេត្តសៀមរាប

៣/ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ជាពិសេសកាត់បន្ថយការចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ឲ្យទៅជាចលនាជាតិធំទូលាយ។ តាមរយៈ ការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្ដុះបណ្ដាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយក្រសួងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល នៅតាមខេត្តសំខាន់ៗ ជាពិសេសខេត្តសៀមរាប។

 

Tags: ផ្ទះសំណាក់សណ្ឋាគារ ក្នុងខេត្តសៀមរាបពន្ធប្រចាំខែសម្ដេចតេជោ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ បូកសរុបការងារ របស់អគ្គនាយកដ្ឋានទាំង៥

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ បូកសរុបការងារ របស់អគ្គនាយកដ្ឋានទាំង៥

បុណ្យផ្កាប្រាក់សាមគ្គីនៅប្រាសាទខ្នារផ្ទោល ស្រុកវ៉ារិន សរុបជាង២០លានរៀល

បុណ្យផ្កាប្រាក់សាមគ្គីនៅប្រាសាទខ្នារផ្ទោល ស្រុកវ៉ារិន សរុបជាង២០លានរៀល

កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19

កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.