Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ បូកសរុបការងារ របស់អគ្គនាយកដ្ឋានទាំង៥

ដោយ Pothe Thun
24/02/2020
នៅក្នុង ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ បូកសរុបការងារ របស់អគ្គនាយកដ្ឋានទាំង៥
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានដឹកនាំ កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គនាយកទាំង ៥ ចំណុះឲ្យ ក្រសួង ព័ត៌មាន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែល ទទួលបន្ទុកតាម ផ្នែក និងជំនាញនីមួយៗ បានធ្វើរបាយការណ៏បូកសរុបរួមពីការងារសំខាន់ៗ ដែលសម្រេច អនុវត្តន៍ បានក្នុងរយៈពេលពេញមួយសប្តាហ៍កន្លងមកនេះ និងលើកជាទិសដៅ ផែនការ សម្មភាពការងារ ដែលបន្តបំពេញនៅសប្តាហ៍បន្ទាប់ទៀត ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ចំណុចការងារសំខាន់ៗ ដែល ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន លើកមកពិភាក្សាគឺ ផ្តោតលើការ ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ដោយក្នុងនោះ ក្រសួងព័ត៌មាន មានភារកិច្ចក្នុងកិច្ចការងារ សម្របសម្រួលជាមួយអ្នកសារព័ត៌មាន ជាតិ និង អន្តរជាតិ ក៏ដូចជាការថតផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ គ្រប់ ទិដ្ឋភាព និងខ្លឹមសារនៃកិច្ចប្រជុំ។

ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នេះដែរ ក៏មានការលើកឡើងពីការ រួមគ្នាគ្រប់ផ្នែក គ្រប់ជំនាញ ក្នុងការប្រយុទ្ធប្រឆាំង និង ព័ត៌មាន ក្លែងក្លាយ ដែលកើតមានឡើង នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ដែលនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណជន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្រាប់កិច្ចប្រជុំនេះដែរ ក៏មានការឯកភាពគ្នា ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ព័ត៌មាន ក្រសួង ព័ត៌មាន ឆ្នាំ ២០១៩ លើកទិសដៅការងារអនុវត្តន៏បន្ត ឆ្នាំ ២០២០ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ និង ១៩ មីនា ឆ្នាំ ២០២០ ហើយនៅមុនមួយថ្ងៃ នៃអង្គសិន្និបាត ក៏មានការរៀបចំជា សិក្ខាសាលាមួយ សម្រាប់ឲ្យអ្នកឆ្លងឆ្លើយព័ត៌មាន របស់ ទូរទស្សន៏ជាតិកម្ពុជា តាមបណ្តាខេត្ត ចេះប្រើប្រាស់ ធ្វើការថតទូរសព្ទ័ដៃ ផ្សាយផ្ទាល់ តាមរយៈ ប្រព័ន្ធផ្សេងៗ មកកាន់ស្ថានីយកណ្តាល ឲ្យបានច្បាស់ល្អជាងមុន។ ជាមួយនេះ ក្រសួងក៏គ្រោងរៀបចំជា ពិធី បរិច្ចាគឈាម ក្រោមប្រធានបទ”ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” រៀបចំឡើ់ងដោយយុវជន ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភះ ខាងមុខ នេះផងដែរ។

តាមរយៈកម្មវិធីបរិច្ចាគឈាមនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងការគាំទ្រ និងជួយផ្សព្ធផ្សាយឲ្យបានទូលំទូលាយ ព្រោះថាមិនត្រឹមតែមានមន្រ្តី ក្រសួងព័ត៌មាន ដែល ស្មគ្រ័ចិត្ត ផ្តល់ឈាមតែប៉ុណ្ណោះនោះទេ បណ្តាអ្នកសារព័ត៌មាន ដែលមានបំណងចូលរួម ផ្តល់ឈាមក៏អាចចូលរួមបានដែរ ។

ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញាឬីទ្ធ បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ័ បន្តអនុវត្តន៍ ឲ្យបាននូវផែនការ និងសកម្មភាពការងារ នានា របស់ក្រសួងព័ត៌មាន ទទួលខុសត្រូវ ទាក់ទងទៅ នឹងការចូលរួម ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែល ប្រព្រឹត្តទៅនាខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ព្រោះនេះជាព្រឹត្តការណ៍ដ៏ធំ សម្រាប់មុខមាត់ ប្រទេសជាតិ នៅលើឆាកអន្តរជាតិ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូវការកោតសរសើរ ចំពោះលទ្ធផលការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែង រួមសហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន ក្នុងរយៈពេល មួយសប្តាហ៍កន្លងមកនេះ ។ ដូច្នេះអ្វី ដែលសំខាន់បន្តទៅមុខទៀត គឺការរួមសហការសាមគ្គីគ្នាបានកាន់តែជិតស្និត ដើម្បី បំពេញបេសកកម្ម ការងារចំពោះមុខជាច្រើនទៀត ដែលក្រសួងព័ត៌មាន ត្រៀមបំពេញឲ្យបានល្អ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញដល់ មន្រ្តីជំនាញ បន្តផលិតជា Infographic វីដេអូខ្លីៗ ឲ្យបានច្រើន ទាំងភាសាខ្មែរ និងអង់គ្លេស មានរយៈពេលខ្លី ហើយមានន័យ និងខ្លឹមសារ គ្រប់គ្រាន់ ពិសេសប្រសាសន៍សំខាន់ៗ របស់ប្រមុខរាជរដ្ឋាភិបាល ទាក់ទងនឹង ព្រឹត្តការណ៍ កើតឡើងថ្មី ក្នុងនោះបញ្ហាជំងឺ Covid-19 ដែលកំពុងជាក្តីបារម្មណ៏សម្រាប់ពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជា គឺចូលរួមក្នុងសម្មភាពមនុស្សធម៌ ។ ជាមួយនេះ ថ្នាក់ដឹកនាំ ទូរទស្សន៍ជាតិកម្ពុជា ត្រូវត្រៀមរៀបចំការផ្សាយផ្ទាល់ កម្មវីធីប្រកួត រ៉ូបូត និងកម្មវិធី ប្រឡងចម្រៀងពានរង្វាន់ ក្រសួងព័ត៌មាន ឆ្នាំ២០២០។ ជាងនេះទៅទៀត គ្រប់ប្រពន្ធ័ផ្សព្វផ្សាយ របស់ជាតិ ទាំងអស់ ត្រូវផ្សព្ធផ្សាយឲ្យបាន លឿន និងឆាប់រហ័ស នូវរាល់ព្រឹត្តការណ៍ ថ្មីៗ ដែលកើតមានឡើង ក៏ដូចជាជំហរ របស់ប្រមុខរាជរដ្ឋាភិបាល ទាក់ទងនឹង បញ្ហា EBA និង បញ្ហាជំងឺ Covid-19 ដោយផ្សាយតែអ្វីជា ព័ត៌មានពិត ដែលចេញដោយ ក្រសួងសុខាភិបាល៕

អត្ថបទ និងរូបភាព: ក្រសួងព័ត៌មាន
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: ប្រជុំសាមញ្ញប្រចាំសប្តាហ៍រដ្ឋមន្រ្តីក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុណ្យផ្កាប្រាក់សាមគ្គីនៅប្រាសាទខ្នារផ្ទោល ស្រុកវ៉ារិន សរុបជាង២០លានរៀល

បុណ្យផ្កាប្រាក់សាមគ្គីនៅប្រាសាទខ្នារផ្ទោល ស្រុកវ៉ារិន សរុបជាង២០លានរៀល

កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19

កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19

អាជ្ញាធរចិន៖ ក្រសួងសុខាភិបាលរបស់ប្រទេសចិនបានឲ្យដឹងថា អត្រាអ្នកជាសះស្បើយពីCOVID-19នៅតែខ្ពស់ជាងអត្រាអ្នកឆ្លងថ្មី ក្នុងរយៈពេល៦ថ្ងៃជាប់ៗគ្នា

អាជ្ញាធរចិន៖ ក្រសួងសុខាភិបាលរបស់ប្រទេសចិនបានឲ្យដឹងថា អត្រាអ្នកជាសះស្បើយពីCOVID-19នៅតែខ្ពស់ជាងអត្រាអ្នកឆ្លងថ្មី ក្នុងរយៈពេល៦ថ្ងៃជាប់ៗគ្នា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.