Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

បុណ្យផ្កាប្រាក់សាមគ្គីនៅប្រាសាទខ្នារផ្ទោល ស្រុកវ៉ារិន សរុបជាង២០លានរៀល

ដោយ Pothe Thun
24/02/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
បុណ្យផ្កាប្រាក់សាមគ្គីនៅប្រាសាទខ្នារផ្ទោល ស្រុកវ៉ារិន សរុបជាង២០លានរៀល
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅប្រាសាទខ្នារផ្ទោល ស្ថិតក្នុងភូមិខ្នារផ្ទោលឃុំស្រែណូយ ស្រុក វ៉ារិន ខេត្តសៀមរាប មានរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តូចផ្ដើមដោយ ឧត្តមសេនីយ៍ឯក សេង សារី មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការមុខប្រចាំទិសយោធភូមិភាគទី៤ និងភរិយាព្រមទាំងក្រុមគ្រួសារ សហការី។

ពិធីបុណ្យនេះ ក៏មានការនិមន្ត និងចូលរួម ពីព្រះអនុគណក្រុងសៀមរាប ព្រះថេរានុត្ថេរៈ តាមបណ្ដាវត្តមួយចំនួនក្នុងក្រុងសៀមរាប អភិបាលស្រុកវ៉ារិន អាជ្ញាធរមូលដ្ឋានឃុំស្រែណូយស្រុកវ៉ារិន និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។បច្ច័យប្រមូលបាននៅរសៀលថ្ងៃដដែលនោះ មានចំនួនជាង១៦លានរៀល និង១,៦៣៧ដុល្លារ។

មានប្រសាសន៍ក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក សេង សារី បង្ហាញថា ពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ មានគោលបំណង ប្រមូលថវិកាយកទៅរៀបចំបរិស្ថានជុំវិញប្រាសាទខ្នារផ្ទោល ដោយការដាំកូនឈើ ស្តារឡើងវិញកសិន្ធុបុរាណ ដែលនៅក្បែរប្រាសាទ។ ការស្តារឡើងវិញនូវកសិន្ធុបុរាណនេះ ដើម្បីរក្សាទឹកទុកសម្រាប់លំនឹងគ្រឺះប្រាសាទផង និងដើម្បីផ្គត់ផ្គង់ទឹកទុកជូនប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង ព្រោះទីនេះជាតំបន់ខ្សត់ទឹកនៅរដូវប្រាំង រួមនិងកសាងផ្លូវគ្រួសក្រហមមួយខ្សែប្រវែងជាង៣០០ម៉ែត្រ ភ្ជាប់ពីផ្លូវលេខ៦៧ចូលទៅកាន់ប្រាសាទនេះផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឧត្តមសេនីយ៍ឯក សេង សារី គ្រោងនឹងសាងសង់សាលាឆទានមួយ និងបន្ទប់បង្គន់សាធារណៈ សម្រាប់សម្រួលដល់ទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តនៅទីនេះផងដែរ។

ឯកឧត្តម បញ្ជាក់ថា គំនិតផ្តួចផ្ដើមទាំងអស់នេះ ដោយសារអង្គភាពឈរជើង របស់ទីបញ្ជាការដ្ឋានបញ្ជាការមុខប្រចាំទិសយោធភូមិភាគទី៤ នៅក្បែរនឹងទីតាំងប្រាសាទ ទើបយើងត្រូវរួមគ្នាថែរក្សា ការពារ និងជួយសំអាតនិងស្តារឡើងវិញបរិស្ថានជុំវិញទីនេះ ឱ្យមានភាពស្រស់បំព្រងឡើង។

ឯកឧត្តម បញ្ជាក់បន្ថែមថា ដោយសារតំបន់នេះ ជាតំបន់បុរាណដ្ឋាន ក្រុមការងារ បាននិងកំពុងទំនាក់ទំនង ធ្វើសំណើរទៅកាន់អាជ្ញាធរជាតិអប្សរា ដើម្បីអនុញ្ញាតដល់ការរងារខាងលើទៅតាមភាពជាក់ស្តែង និងបានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមចូលរួមជួយជ្រោមជ្រែងជាកម្លាំងក្តី ជាថវិកាក្តី ដើម្បីរួមសហការគ្នាស្តារ និងកែលំអបរិស្ថានជុំវិញប្រាសាទ ដើម្បីឱ្យមានសោភ័ណ្ឌភាពឡើងវិញ ឱ្យសមជាទីសក្ការៈនិងជាវប្បធម៌រូបីដែលដូនតាខ្មែរបន្សល់ទុកមក។

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: បុណ្យផ្កា​ប្រាក់​សាមគ្គីប្រាសាទខ្នារផ្ទោលស្រុក​វ៉ារិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19

កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19

អាជ្ញាធរចិន៖ ក្រសួងសុខាភិបាលរបស់ប្រទេសចិនបានឲ្យដឹងថា អត្រាអ្នកជាសះស្បើយពីCOVID-19នៅតែខ្ពស់ជាងអត្រាអ្នកឆ្លងថ្មី ក្នុងរយៈពេល៦ថ្ងៃជាប់ៗគ្នា

អាជ្ញាធរចិន៖ ក្រសួងសុខាភិបាលរបស់ប្រទេសចិនបានឲ្យដឹងថា អត្រាអ្នកជាសះស្បើយពីCOVID-19នៅតែខ្ពស់ជាងអត្រាអ្នកឆ្លងថ្មី ក្នុងរយៈពេល៦ថ្ងៃជាប់ៗគ្នា

ចំនួនអ្នកឆ្លងមេរោគCOVID-19នៅទូទាំងប្រទេសអ៉ីតាលី កើនដល់១៥២ករណីក្នុងនោះ៣នាក់បាត់បង់ជីវិត

ចំនួនអ្នកឆ្លងមេរោគCOVID-19នៅទូទាំងប្រទេសអ៉ីតាលី កើនដល់១៥២ករណីក្នុងនោះ៣នាក់បាត់បង់ជីវិត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.