អាជ្ញាធរជាតិអប្សរាទទួលបានអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងពីក្រុមហ៊ុនកូកាកូឡាដើម្បីចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលបានអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿង ពីក្រុមហ៊ុនកូកាកូឡា ដើម្បីជួយដល់ការស្រោចស្រពថ្នាលបណ្ដុះកូនឈើនៅភូមិលាងដៃ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ការងារបរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការនេះទៀតក្រុមហ៊ុនកូកាកូឡាក៏មានគម្រោងថ្មីៗទៀតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងន័យរួមចំណែកអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែល្អប្រសើរជាផ្នែកមួយជួយអភិវឌ្ឍន៍សង្គមជាតិ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាក្រៅពីកិច្ចការអភិរក្សប្រាសាទ ក្នុងនោះការងារបរិស្ថាន គឺជាកិច្ចការស្នូលមួយដ៏សំខាន់របស់អាជ្ញាធរជាតិអប្សរា ដូច្នេះការស្ដារឡើងវិញនូវគម្របព្រៃឈើ ...