Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរជាតិអប្សរាទទួលបានអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងពីក្រុមហ៊ុនកូកាកូឡាដើម្បីចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ

ដោយ Pothe Thun
19/02/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលបានអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿង ពីក្រុមហ៊ុនកូកាកូឡា ដើម្បីជួយដល់ការស្រោចស្រពថ្នាលបណ្ដុះកូនឈើនៅភូមិលាងដៃ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ការងារបរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការនេះទៀតក្រុមហ៊ុនកូកាកូឡាក៏មានគម្រោងថ្មីៗទៀតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងន័យរួមចំណែកអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែល្អប្រសើរជាផ្នែកមួយជួយអភិវឌ្ឍន៍សង្គមជាតិ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាក្រៅពីកិច្ចការអភិរក្សប្រាសាទ ក្នុងនោះការងារបរិស្ថាន គឺជាកិច្ចការស្នូលមួយដ៏សំខាន់របស់អាជ្ញាធរជាតិអប្សរា ដូច្នេះការស្ដារឡើងវិញនូវគម្របព្រៃឈើ គឺជាកិច្ចការមួយដ៏ចាំបាច់ផងដែរ។ ជាមួយគ្នានោះអណ្ដូងទឹកដែលផ្តល់ជូនដោយក្រុមហ៊ុនកូកាកូឡានៅពេលនេះ គឺជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការួមគ្នា ធ្វើយ៉ាងណាចូលរួមកាត់បន្ថយការបំពុលបរិស្ថានមួយផ្នែកផងដែរ ព្រោះកន្លងមកតំបន់នេះមិនមានអគ្គិសនីចូលដល់ហើយត្រូវប្រើម៉ាស៊ីនភ្លើងបូមទឹកសម្រាប់ស្រោចកូនឈើ។ លោកសង្ឃឹមថាអណ្តូងទឹកដែរទទួលបាននាពេលនេះ វានឹងរួមចំណែកលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញដើម្បីបម្រើអារម្មណ៍ភ្ញៀវទេសចរ ឱ្យជក់ចិត្តមកលើតំបន់បេតិកភណ្ឌពិភពលោកថែមមួយកម្រិតទៀត។

បើតាមលោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនកូកាកូឡា បានឲ្យដឹងថា ក្រុមហ៊ុនពិតជាមានសេចក្ដីរីករាយណាស់ដែលបានធ្វើការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងបំណងអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់នេះ ឱ្យកាន់តែមានភាពបៃតង និងទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត។ ចំពោះអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ គឺជាបច្ចេកវិទ្យាចុងក្រោយ ហើយដែលអាចបូមទឹកដោយស្វ័យប្រវត្តិ ងាយស្រួលសម្រាប់ស្រោចស្រពកូនឈើ។ អណ្ដូងទឹកនេះនឹងរួមចំណែកធ្វើឱ្យតំបន់អង្គរមានភាពបៃតង ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុ ងការទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តក្នុងតំបន់បេតិកភណ្ឌបូកនិងភាពបៃតងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក រស់ សោភា បន្ថែមថាក្រុមហ៊ុនកូកាកូឡាជាមួយអាជ្ញាធរជាតិអប្សរានឹងមានកិច្ចងហការបន្តទៀតទៅលើសកម្មភាពមួយចំនួន ដូចជាគម្រោងបែងចែកសំរាម ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវដើម្បីយកទៅកែច្នៃឡើងវិញ និងគម្រោងពង្រឹងគុណភាពម្ហូបអាហារឱ្យបានស្ដង់ដា ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ក្នុងន័យឱ្យភ្ញៀវទេសចរមានទំនុកចិត្តលើម្ហូបអាហារទាំងនោះ៕

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រុមហ៊ុនកូកាកូឡាអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបារងខេត្តសៀមរាបបង្ហាញថាសមត្ថភាពនិងភាពអង់អាចជាគោលដៅដ៏សំខាន់ក្នុងការអភិវឌ្ឍស្រ្តីសម្រាប់ការបន្តវេនក្នុងភាពជាអ្នកដឹកនាំ

អភិបារងខេត្តសៀមរាបបង្ហាញថាសមត្ថភាពនិងភាពអង់អាចជាគោលដៅដ៏សំខាន់ក្នុងការអភិវឌ្ឍស្រ្តីសម្រាប់ការបន្តវេនក្នុងភាពជាអ្នកដឹកនាំ

លោកជំទាវ ទាង អេង ទៀ សីហា ជួបសំណេះសំណាលជាមួយសម្រាលកូនចំនួន៨០នាក់អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២១

លោកជំទាវ ទាង អេង ទៀ សីហា ជួបសំណេះសំណាលជាមួយសម្រាលកូនចំនួន៨០នាក់អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២១

រដ្ឋបាលខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប

រដ្ឋបាលខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.