Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប

ដោយ Pothe Thun
20/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
105
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ក្រុមការងារចម្រុះដឹកនាំដោយ លោក លី សំរិទ្ឋ អភិបាលរងខេត្ត និងេះជាអ្ននាំពាក្យសាលាខេត្តសៀមរាប អនុវត្តតាមផែនការណែនាំរបស់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត  និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត កម្លាំងគណៈ-បញ្ជាការឯកភាពរដ្ឋបាលខេត្ត អភិបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះអនុវត្តវិធានការរុះរើសំណង់ដែលគ្មានច្បាប់នៅសេសសល់ចំនួន ១០កន្លែង ស្មើនឹង ១១គ្រួសារ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។សកម្មភាពប្រតិបត្តិការ បានចាប់ផ្តើមអនុវត្តនៅវេលាម៉ោង ៩៖០០នាទីព្រឹក ដោយប្រើប្រាស់គ្រឿងចក្រ រថយន្ត និងមធ្យោបាយផ្សេងៗទៀត។ នៅក្នុងព្រឹត្តិការណ៍នេះ បងប្អូនដែលមិនស្ម័គ្រចិត្ត បានចេញធ្វើសកម្មភាពរារាំង មិនឲ្យក្រុមប្រតិបត្តិការអាចអនុវត្តការងាររបស់ខ្លួនបាន។ ក្នុងចំណោមនោះ គេកត់សម្គាល់ឃើញថា ក្រុមនេះដឹកនាំដោយមនុស្ស ២នាក់(ស្រី ០១នាក់) ហើយបាននាំខ្លួនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ចែងតាមច្បាប់ និងនីតិវិធី ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។

លោក លី សំរិទ្ឋ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប មានប្រសាសន៍ថា៖បន្ទាប់ពីបានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងការណែនាំរបស់គណៈកម្មការអន្តរក្រសួង លើការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ និងគម្រោងកែលម្អដងស្ទឹងសៀមរាប នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ដោយអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានសំណង់ការ្យផ្សេងៗនៅលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប រហូតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋ បានចូលរួមសហការអនុវត្ត និងរុះរើដោយស្ម័គ្រចិត្តស្ទើរអស់ទាំងស្រុង។ ដោយឡែក ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ពុំព្រមរុះរើសំណង់របស់ខ្លួន ដោយមើលបំណំាគ្នា ស្នើសុំទាមទារឱ្យអាជ្ញាធរខេត្ត អនុគ្រោះ និងផ្តល់សំណងដែលលើសពីការសម្រេចរបស់ថ្នាក់ដឹកនាំ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ចំពោះប្រជាពលរដ្ឋដែលរស់នៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពាននាគ ដល់ស្ពានអង្គរ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ឱ្យរៀបចំដោះស្រាយគោលនយោបាយជាដី ស្ថិតនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក នៃភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រជាពលរដ្ឋ ដែលត្រូវដោះស្រាយគោលនយោបាយមានចំនួនសរុប ៤៣១ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋ បានយល់ព្រម និងចាប់ឆ្នោតទទួលយកដី មានចំនួន ៤២១ គ្រួសារ (០២គ្រួសារមិនទាន់បានចាប់ឆ្នោត)។ ក្នុងនោះ រដ្ឋបាលខេត្ត បានរៀបចំក្រុមការងារ ជួយសម្រួលដល់ការរុះរើ និងផ្លាស់ប្តូរទីតាំងថ្មីជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានធ្វើការសម្របសម្រួលដល់ការរុះរើសំណង់ និងសំណង់ការ្យផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលទទួលយកដីនៅទីតាំងថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក នៃភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ទើរតែ ១០០% មានតែប្រជាពលរដ្ឋ ចំនួន ១១ គ្រួសារ ស្មើនឹង ១០ ខ្នងផ្ទះ ធ្វើការតវ៉ាមិនព្រមទទួលយកការដោះស្រាយគោលនយោបាយដីធ្លីរបស់រដ្ឋ។ ករណីនេះ រដ្ឋបាលខេត្ត បានជូនដំណឹង និងធ្វើការអញ្ជើញពួកគាត់ ដើម្បីធ្វើសម្របសម្រួល និងធ្វើការរុះរើដោយខ្លួនឯង ប៉ុន្តែពួកគាត់នៅតែមិនព្រមទទួលយកការដោះស្រាយគោលនយោបាយឡើយ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026
Tags: គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាបរុះរើសំណង់ស្ទឹង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវមួយចំនួនត្រូវបានបិទចរាចរ ដើម្បីសម្រួលដល់ដំណើរការសាងសង់បណ្តាញលូទឹកកខ្វល់ ទឹកស្អាត អគ្គិសនី និងខ្សែកាប្តិ៍

ផ្លូវមួយចំនួនត្រូវបានបិទចរាចរ ដើម្បីសម្រួលដល់ដំណើរការសាងសង់បណ្តាញលូទឹកកខ្វល់ ទឹកស្អាត អគ្គិសនី និងខ្សែកាប្តិ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតិដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរ:ខ្លោងទ្វារអង្គរធំ (ហៅ ខ្លោងទ្វាតាកាវ) !

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតិដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរ:ខ្លោងទ្វារអង្គរធំ (ហៅ ខ្លោងទ្វាតាកាវ) !

ក្រុមការងារចំពោះកិច្ចរបស់រដ្ឋបាលខេត្តសៀមរាប ចុះអនុវត្តការរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប ប៉ែកខាងក្រោមអតីតអាងក្រពើ

ក្រុមការងារចំពោះកិច្ចរបស់រដ្ឋបាលខេត្តសៀមរាប ចុះអនុវត្តការរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប ប៉ែកខាងក្រោមអតីតអាងក្រពើ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.