Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារចំពោះកិច្ចរបស់រដ្ឋបាលខេត្តសៀមរាប ចុះអនុវត្តការរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប ប៉ែកខាងក្រោមអតីតអាងក្រពើ

ដោយ Pothe Thun
22/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
71
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋចំនួន ៥គ្រួសារចុងក្រោយរស់នៅលើដីចំណីដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្ម័គ្រចិត្តទទួលយកការរុះរើទាំងអស់គ្នា ប៉ុន្តែស្នើសុំពេលរុះរើ, ការជួយដឹកជញ្ជូន, ការជួយផ្តល់ថវិកាក្នុងការសាងសង់ និងសុំឱ្យអាជ្ញាធរបង្ហាញទីតាំងដែលត្រូវទទួលបានគោលនយោបាយ ដើម្បីពួកគាត់បានទៅរស់នៅ។

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារចំពោះកិច្ចរបស់រដ្ឋបាលខេត្ត បានអនុវត្តសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដោយរលូនដោមិនមានការតវ៉ា ឬសកម្មភាពប្រទុស្តរាយអ្វីឡើយ។ ក្នុងកិច្ចប្រតិបត្តិការ នាព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១នេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកសុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប, លោកថេង សំណាង អយ្យការអមសាលាដំបូងខេត្តសៀមរាប អភិបាលរងក្រុងសៀមរាប ស្នងការរងនគរបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធរបស់សាលាខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ និងអាជ្ញាធរគ្រប់ថ្នាក់ នៃក្រុងសៀមរាប បានចូលរួម។

ក្នុងឱកាសនោះ លោកសុខ ថុល នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញក្រុមប្រជាពលរដ្ឋទាំង ៥គ្រួសារមកជួបជុំ ដើម្បីបង្ហាញអំពីគោលបំណងរបស់ ក្រុមការងារចម្រុះនេះ ដែលចុះប្រតិបត្តិការអនុវត្តសេចក្តីជូនដំណឹងចាប់តាំងពីខែតុលា ឆ្នាំ២០២០មក ស្តីពីការរុះរើសំណង់ដែលគ្មានច្បាប់ ដែលនៅសេសសល់ចំនួន៥គ្រួសារនេះ ឱ្យទៅរស់នៅទីតាំងថ្មីដែលជាកន្លែងរដ្ឋបាលខេត្តសៀមរាប បានរៀបចំសម្រាប់គោលនយោបាយដោះដូរជូនពួកគាត់ គឺស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកសុខ ថុល បន្តថា នេះជាផែនការដែលត្រូវអនុវត្តចុងក្រោយរបស់អាជ្ញាធរខេត្តសម្រេចជាចុងក្រោយហើយដែលត្រូវសម្រេចឲ្យបាន ដើម្បីយកទីតាំងដីចំណីស្ទឹងនេះ ធ្វើការកែលម្អដងស្ទឹងយើងផង និងដើម្បីអភិវឌ្ឍន៍ទីក្រុងឱ្យមានសោភ័ណភាពសមស្របនឹងទីក្រុងទេសចរណ៍ទំនើបផង។ ប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលរងផលប៉ះពាល់បានមានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ពួកគាត់មិនជំទាស់ចំពោះអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍នេះទេ ប៉ុន្តែពួកគាត់ស្នើសុំពេលវេលាសមរម្យក្នុងការរុះរើ, ការជួយដឹកជញ្ជូន, ការជួយផ្តល់ថវិកាក្នុងការសាងសង់ និងសុំឱ្យអាជ្ញាធរបង្ហាញទីតាំងដែលត្រូវទទួលបានគោលនយោបាយ ដើម្បីពួកគាត់បានទៅរស់នៅផង។

សូមជម្រាបជូនថា ប្រជាពលរដ្ឋទាំង ៥គ្រួសារនេះស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៦៧៤គ្រួសារ ដែលបានរស់នៅលើដីចំណីដងស្ទឹងសៀមរាប ដែលអញ្ជើញឱ្យពួកគាត់ទៅទីតាំងថ្មី ដែលរដ្ឋបាលខេត្តបានរៀបចំសម្រាប់គោលនយោបាយដោះដូរជូនពួកគាត់ គឺស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។ ដែលគម្រោងទីមួយនេះ រៀបចំឡើងកាលពីឆ្នាំ២០១១ ហើយអនុវត្តនៅឆ្នាំ២០១២ មានអ្នកស្ម័គ្រចិត្តចាកចេញចំនួន ៦៦៩គ្រួសារ នៅសល់ ៥គ្រួសារ ដែលត្រូវអនុវត្តបញ្ចប់នាពេលនេះ។ ក្នុងគម្រោងគោលនយោបាយដោះដូរលើកទី១នេះដែរ គឺទទួលបានគោលនយោបាយដីទំហំ ៧ម៉ែត្រគុណនឹង ១៥ម៉ែត្រ និងថវិកាមួយចំនួនទៅតាមទំហំដីតូចឬធំ ចាប់ពី៥០០ដុល្លាឡើងទៅ ប៉ុន្តែគម្រោងទីមួយនោះត្រូវបានបញ្ចប់ហើយតាំងពីឆ្នាំ២០១៤មកម្ល៉េះ។

គួរបញ្ជាក់ដែរថា មុននឹងឈានមកដល់ប្រតិបត្តិការនេះ អាជ្ញាធរខេត្តបានចេញចេញសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ ស្តីពីការរុះរើសំណង់ផលប៉ះពាល់នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ និងគម្រោងកែលម្អដងស្ទឹងសៀមរាប នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះប្រកបដោយសោភ័ណភាពប្រជាប្រិយភាព ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាឱ្យបានជាអតិបរិមាក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩៕

អត្ថបទ និងរូបភាព៖ លោក ខេង ឧត្តម និងធន់ ពូថេ
កែសម្រួល៖លីវ សុខុន

Tags: មាត់ស្ទឹងសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាបអាង​ក្រពើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អភិបាលរងខេត្តសៀមរាបបង្ហាញថាការបណ្ដុះបណ្ដាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៏ដល់ការរស់នៅរបស់កុមារ និងយុវជនយើង

អភិបាលរងខេត្តសៀមរាបបង្ហាញថាការបណ្ដុះបណ្ដាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៏ដល់ការរស់នៅរបស់កុមារ និងយុវជនយើង

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.