Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
22/02/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកចំនួនមួយ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២នេះ ក្រោមអធីបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ការសម្ភោធឱ្យប្រើប្រាស់នេះ ក្រោយអ្នកជំនាញបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលរយៈពេលមួយឆ្នាំ។

ឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដោយសង្កេតឃើញរចនាសម្ព័ន្ធប្រាសាទដួលរលំស្ទើរទាំងស្រុង និងស្ថានភាពថ្មមានសភាពពុកផុយ អាជ្ញាធរជាតិអប្សរា បានធ្វើការសិក្សាគម្រោងជួសជុលប្រាសាទនេះឲ្យមានរូបរាងឡើងវិញ ដើម្បីថែរក្សាតម្លៃប្រាសាទឲ្យបានរឹងមាំ គង់វង្ស យូរអង្វែង ហើយអាជ្ញាធរជាតិអប្សរា ក៍បានចាប់ផ្តើមធ្វើការជួសជុលប្រាសាទបុរាណមួយនេះនៅដើមឆ្នាំ២០២០ ដោយអ្នកជំនាញជាតិ នៃអាជ្ញាធរជាតិអប្សរា និងបានបញ្ចប់ទាំងស្រុងដោយជោគជ័យដោយប្រើរយៈពេល១២ខែ។ តាមរយៈឯកសារប្រវត្តិជាច្រើនបានសរសេរជា ស្រះស្រង់បានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទ ជេន្ទ្រវរ្ម័ន ទី២ នាពាក់កណ្តាលសតវត្សរ៍ទី១០ (គ .ស ៩៤៤ ដល់ ៩៦៨) ដែលក្នុងឆ្នាំ៩៥២ មានមន្ត្រីជាន់ខ្ពស់ ខាងពុទ្ធសាសនាឈ្មោះ KavindrariTatsara ដោយមានគំនិតស្តាបត្យកម្មខ្មែរ បានផ្តួចផ្តើមជីកស្រះនេះឡើង ហើយបន្ទាប់មកត្រូវបានកែលម្អដោយព្រះបាទជ័យវរ្ម័នទី៧នៅសតវត្សរ៍ទី ១២ ដើម្បីឧទ្ទិសដល់ពុទ្ធសាសនា។គស.១១៨១ ដល់ ១២១៨)។

ឯកឧត្ដម បានបន្ដថា ដោយឡែក រហាត់ទឹកដ៏ធំនេះដែលមានបណ្តោយ ១៨ម៉ែត្រ កំពស់ ១២ម៉ែត្រ អង្កត់ផ្ចិត១១,៦ម៉ែត្រ ត្រូវបានអនុវត្តការជួសជុលដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដោយបានរក្សានូវរចនាបថបុរាណទាំងស្រុង និងរួមបញ្ចូលនូវស្ថាបត្យកម្មទំនើប ដើម្បីធានាបាននូវភាពលក្ខណៈដើម និងភាពរឹងមាំធានាបានការប្រើប្រាស់យូរ អង្វែងសម្រាប់ជាប្រយោជន៍សាធារណៈ។ ការងារជួសជុលបានបញ្ចប់ដោយជោគជ័យទាំងស្រុងនៅខែមេសាឆ្នាំ២០២០។ ការជួសជុលរហាត់ទឹកនេះ ឡើងវិញដើម្បីទាយយកទឹកស្រោចស្រប់កូនឈើ និងដើម្បីទាក់ទាញអ្នកទេសចរណ៍ផងដែរ។ទីតាំងរហាត់ទឹកដ៏ធំ នេះមានប្រវត្តិតាំងពីទសវត្សទី៦០ ត្រូវបានកសាងឡើងតាំងពីសម័យសង្គមរាស្រ្តនិយមមកហើយអមដោយផ្ទះលម្លែកាយមួយនៅក្បែរនោះ។ ប៉ុន្តែដោយសារសង្គ្រាមនាសម័យខ្មែរក្រហម រហាត់ទឹកនេះត្រូវបានរងនូវការខូចខាតស្ទើរបាត់រូប រាងទាំងស្រុងទៅហើយ ។ នៅចុងទស្សវត្សទី៨០ ដ្ឋបាលព្រៃឈើខេត្តសៀមរាប បានធ្វើការសាងសង់រហាត់ទឹក នេះឡើងវិញ ប៉ុន្តែមិនមានផ្ទះលម្ដែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាបមកស្រោចស្រពកូនឈើនៅ ក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជម្រាបថា ការជួសជុលប្រាសាទស្រះស្រង់កណ្ដាល និងរហាត់ទឹកបុរាណឡើងវិញនេះ ដោយមានការជួយឧបត្ថម្ភពីសប្បុរសជន ដែលមានថវិកាថវិកាសរុបចំនួន២៨០,០០០ ដុល្លាអាមេរិក ក្នុង៩០.០០០ ដុល្លារអាមេរិក ក្នុងការជួសជុលរហាត់ទឹកនេះដ៏ធំនេះឡើងវិញ ដោយរួមបញ្ចូលទាំងការការរៀបចំទេសភាពបរិស្ថានក្នុងបរិវេណនោះឱ្យមានភាពស្រស់បំព្រងផងដែរ និង១៩ម៉ឺនដុល្លាទៀតជួសជុលប្រាសាទស្រះស្រង់កណ្ដាល៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: ប្រាសាទបុរាណកណ្ដាលស្រះស្រង់អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបបង្ហាញថាការបណ្ដុះបណ្ដាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៏ដល់ការរស់នៅរបស់កុមារ និងយុវជនយើង

អភិបាលរងខេត្តសៀមរាបបង្ហាញថាការបណ្ដុះបណ្ដាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៏ដល់ការរស់នៅរបស់កុមារ និងយុវជនយើង

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អាជ្ញាធរជាតិអប្សរាបើកដំណើរការឲ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់បន្ទាប់ពីបញ្ចប់ការជួសជុល

អាជ្ញាធរជាតិអប្សរាបើកដំណើរការឲ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់បន្ទាប់ពីបញ្ចប់ការជួសជុល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.